ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិ​បាល​​ខណ្ឌ​ដង្កោ ​អញ្ជើញ​ជាអធិបតី​​​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្រាល​ថ្ម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​នុត ពុធ​ដារ៉ា ​អភិ​បាល​ខណ្ឌ​ដង្កោ ​បាន​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រាល​ថ្ម​​​១​ខ្សែ​​ប្រវែង​​១.៤០០​ម៉ែត្រ​ និង​ទទឹង​ប្រវែង​​៥​ម៉ែត្រ​ដែល​មាន​ទីតាំង​ ស្ថិត​​​ក្នុង​​ភូមិ​ខ្វា សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ​។ ពិធី​​សម្ពោធ​ផ្លូវ​ខាង​លើ​នោះ​​ប្រព្រឹត្ត​​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ២០១២ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​​រាជ​ការ​សាលា​ខណ្ឌ​​ដង្កោ និង​អាជ្ញា​ធរ​​សង្កាត់​ ព្រម​

រាជធានីភ្នំពេញ ៖ លោក​នុត ពុធ​ដារ៉ា ​អភិ​បាល​ខណ្ឌ​ដង្កោ ​បាន​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រាល​ថ្ម​​​១​ខ្សែ​​ប្រវែង​​១.៤០០​ម៉ែត្រ​ និង​ទទឹង​ប្រវែង​​៥​ម៉ែត្រ​ដែល​មាន​ទីតាំង​ ស្ថិត​​​ក្នុង​​ភូមិ​ខ្វា សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ​។ ពិធី​​សម្ពោធ​ផ្លូវ​ខាង​លើ​នោះ​​ប្រព្រឹត្ត​​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ២០១២ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​​រាជ​ការ​សាលា​ខណ្ឌ​​ដង្កោ និង​អាជ្ញា​ធរ​​សង្កាត់​ ព្រម​ទាំង​​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​​ទៀត​ ។

​អាជ្ញា​ធរ​សង្កាត់​​ដង្កោ​បាន​ឱ្យ​ដឹង​ថា ផ្លូវ​១​ខ្សែ​​នេះស្ថាបនា​​ឡើង​ដោយ​មានចាក់​ក្រាល​ថ្ម​មិច​ចំណាយ​អស់​ថវិកា​ចំនួន​៥.២៧២​​ដុល្លារ ​ដែល​ទើប​​​ស្ថាបនា​​​រួច​រាល់​ក្នុងពេល​ថ្មីៗ​​នេះ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ខ្វា​​ ព្រម​ទាំង​​អ្នក​ភូមិ​​ដែល​ស្ថិត​​នៅ​ក្បែរ​ៗ​នោះ​​ផង​ដែរ ។

លោក​អភិ​បាល​ខណ្ឌដង្កោ ​បាន​មាន​ប្រសាសន៍​ថា ​សព្វថ្ងៃ​​ប្រទេស​កម្ពុជា ក្រោម​​​ការ​ដឹក​នាំ​ប្រកប​ដោយ​​គតិ​បណ្ឌិត​របស់​​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​​មាន​ការ​រីក​ចម្រើន​យ៉ាង​​ខ្លាំង​​​លើ​គ្រប់​​វិស័យ​​​ទាំង​វិស័យ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ និង​វិស័យ​​នានា​ជា​ច្រើន​​ទៀត ។ ដោយ​ឡែក​ខណ្ឌ​ដង្កោ​​បាន​អនុ​វត្ត​​តាម​​យុទ្ធ​សាស្ត្រ​​ចតុ​កោណ​របស់​រាជ​រដ្ឋា​ភិបាល ដោយ​បាន​ខិត​ខំអនុ​វត្ត​​ផែន​ការ​​អភិ​វឌ្ឍន៍​មូល​ដ្ឋាន​​របស់​ខ្លួន ដើម្បីរួម​ចំណែក​​ជា​មួយ​​រាជ​រដ្ឋា​ភិបាល​ ហើយ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ គឺ​ជា​សរសៃ​​ឈាម​​ដ៏​សំខាន់​​សម្រាប់​សម្រួល​​ដល់​ការ​ធ្វើ​ដំណើរ​ប្រកប​​របរ​រក​ស៊ី​​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕