រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ ICAPP មានប្រសាសន៍គូសបញ្ជាក់ថា លទ្ធផលជាវិជ្ជមានដែលគណបក្សនយោបាយអាស៊ីសម្រេចបាននៅក្នុងបេកសកម្មនៅសហភាពមីយ៉ាន់ម៉ាធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីដំណើរការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅសហភាពមីយ៉ាន់ម៉ា ការចូលរួមរបស់គណបក្សសាមគ្គី ដើម្បីបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ (USDP) ដែលជាគណបក្សកាន់អំណាចនៅក្នុងសហភាពមីយ៉ាន់ម៉ា ក្នុងការចូលរួមក្នុងគ្រួសារគណបក្សនយោបាយនៅអាស៊ី (ICAPP) ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន មានប្រសាសន៍គូសបញ្ជាក់បែបនេះ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១២ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានមួយ ខណៈពេលដែលលោកឧបនាយករដ្ឋមន្ត្រីអញ្ជើញត្រឡប់មកពីបំពេញបេកសកម្មពិសេសរបស់ ICAPP នៅសហភាពមីយ៉ាន់ម៉ា ដែលបានប្រារព្ធចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ កញ្ញា ២០១២ ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ការចូលរួមរបស់គណបក្សសាមគ្គី ដើម្បីបង្រួបបង្រួម និងការអភិវឌ្ឍន៍ (USDP) ជាគណបក្ស ដែលកាន់អំណាចនៅសហភាពមីយ៉ាន់ម៉ា នៅក្នុងគណបក្សនយោបាយនៅអាស៊ីមានសារសំខាន់ គឺកាន់តែធ្វើឱ្យសកម្មភាពរបស់ខ្លួនមានភាពទូលំទូលាយ ខណៈគណបក្សធំៗនៅក្នុងប្រទេសអាស៊ានទាំង១០រួមទាំងមីយ៉ាន់ម៉ា ចូលរួមនៅក្នុង ICAPP ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ