រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរតាមផ្លូវស្ពានព្រែកថ្លឹង ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ស្ពានព្រែកថ្លឹងដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០១១ កន្លងទៅនោះ បច្ចុប្បន្នត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ហើយនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ ។ ប៉ុន្តែក្នុងចន្លោះពេលដែលពុំទាន់ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនោះ សាលារាជធានីភ្នំពេញ អាចអនុញ្ញាតឱ្យធ្វើចរាចរជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អាស្រ័យហេតុនេះសូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរតាមផ្លូវស្ពានព្រែកថ្លឹង ទាំងអស់មេត្តាជ្រាប និងសូមធ្វើដំណើរតាមស្ពានខាងលើប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមចំណែកថែរក្សាស្ពាននេះឱ្យប្រើប្រាស់បានយូរអង្វែង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ