ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធំ​ស្ទើរ​​ពេញ​មួយយប់​បង្ក​ជន់​​លិច​​ចំណត​​រថយន្ត​តូច​ធំ និង​ដង​ផ្លូវ​​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត

12 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ក្រោយ​ពី​មាន​ភ្ញៀវ​ធ្លាក់​​ឥត​ឈប់​​ឈរ​ស្ទើរ​ពេញ​មួយ​​យប់​កាល​ពី​យប់​ថ្ងៃទី​១៤ កញ្ញា ២០១២ រហូត​ឈាន​ចូល​​ព្រឹក​ថ្ងៃទី​​១៥ កញ្ញា ២០១២ ​នៅក្រុង​ប៉ោយប៉ែត ​គេ​​សង្កេត​ឃើញ​កន្លែង​មួយ​ចំនួន​ដូច​ជា​ចំណត​រថយន្ត​ធំ និង​តូច​ក៏​ដូច​ជា​ផ្លូវ​លំ​មួយ​ចំនួន​ក្នុង​នោះ ទីធ្លា​សាលា​​រៀន​មួយ​ចំនួន​រង​ការ​ជន់​លិច ។ ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ​​បង្ក​ឱ្យ​ចំណត​រថយន្ត​តូច​ធំ​មាន​ការ​លំបាក​​ដោយ​រថយន្ត​តូច​​-ធំ​នាំ​គ្នា​មក​ចត​​លក់​សំបុត្រ​

ក្រុង​ប៉ោយប៉ែត ៖ ក្រោយ​ពី​មាន​ភ្ញៀវ​ធ្លាក់​​ឥត​ឈប់​​ឈរ​ស្ទើរ​ពេញ​មួយ​​យប់​កាល​ពី​យប់​ថ្ងៃទី​១៤ កញ្ញា ២០១២ រហូត​ឈាន​ចូល​​ព្រឹក​ថ្ងៃទី​​១៥ កញ្ញា ២០១២ ​នៅក្រុង​ប៉ោយប៉ែត ​គេ​​សង្កេត​ឃើញ​កន្លែង​មួយ​ចំនួន​ដូច​ជា​ចំណត​រថយន្ត​ធំ និង​តូច​ក៏​ដូច​ជា​ផ្លូវ​លំ​មួយ​ចំនួន​ក្នុង​នោះ ទីធ្លា​សាលា​​រៀន​មួយ​ចំនួន​រង​ការ​ជន់​លិច ។ ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ​​បង្ក​ឱ្យ​ចំណត​រថយន្ត​តូច​ធំ​មាន​ការ​លំបាក​​ដោយ​រថយន្ត​តូច​​-ធំ​នាំ​គ្នា​មក​ចត​​លក់​សំបុត្រ​ដាក់​​មនុស្ស​​លើដង​ផ្លូវ​បេតុង​​ ឯ​រថយន្ត​​ធំៗ​ត្រូវ​ផ្ទេរ​​ទំនិញ​​តាម​ដង​ផ្លូវ​​ ព្រោះ​​ចំណត​រថយន្ត​​ធំ​ ​ខ្វះ​​ការ​អភិ​វឌ្ឍ​យូរ​ឆ្នាំ​មក​ហើយ​ ។ ​ចំណែក​​ហាង​ម៉ាស្សា​​ខ្លះ​ក៏​​រង​​ការ​ជន់​​លិច​ និង​ដង​ផ្លូវ​ខ្លះ​ក៏​ដូច​គ្នា ​​អ្នក​ធ្វើ​​ដំណើរ​​ត្រូវ​បើក​យាន​យន្ត​ និង​ដើរ​ក្នុង​ទឹក​ ក្នុង​នោះ​ទីធ្លា​សាលា​មួយ​ចំនួន​ដូច​ជា​អនុ​វិទ្យា​ល័យ​អូរជ្រៅ​និង​សាលា​ផ្សេងៗ​មួយ​ចំនួន​ទៀត ​កំពុង​​រង​ការ​ជន់​លិច​​ផង​ដែរ ។ គេ​​គិត​ថា ​បើ​ភ្លៀង​​នៅ​តែ​បន្ត​ធ្លាក់​នា​ពេល​ខាង​មុខ​​ ជំនន់​​ទឹក​ភ្លៀង​​នឹង​កាន់តែ​ជន់​លិច​លើស​នេះ ​ទៅ​ទៀត ​ព្រោះ​ផ្ទៃ​​មេឃ​នា​ពេល​នេះ ​នៅតែ​បន្ត​អួ​អាប់​មេឃ​ខ្មៅ​មី​ដេដាស​គ្មាន​ពន្លឺ​​ថ្ងៃ​រះ​​​នោះ​ទេ បើ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​​ថ្ងៃទី​១៥ កញ្ញា ២០១២ ​​៕