ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ម្តាយ​ក្មេក​អាយុ​70​ឆ្នាំ​ពេល​ប្រពន្ធ​មិន​នៅ​ផ្ទះ​2​ខែ

12 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ ​បុរសអគតិ​​​ម្នាក់​​ បាន​ត្រូវ​​​​​​នគរ​​​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​​ព្រៃ​កណ្តៀង​ ​ចាប់​ខ្លួន​​បញ្ជូន​មក​​អធិការ​​ដ្ឋាន​នគរបាល​​ស្រុក​ពាម​រក៍​ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​​បន្ទាប់​ពី​​មាន​ពាក្យ​បណ្តឹង​​របស់​​លោក​យាយជា​​​​ម្តាយ​ក្មេក​​​​អាយុ​​​៧០​ឆ្នាំ ​ជា​ស្ត្រី​​មេម៉ាយ​​​៤០​ឆ្នាំមក​ហើយ ​រស់​នៅក្នុង​​ឃុំ​​​ព្រៃ​កណ្តៀង ​ស្រុក​ពាម​រក៍​ ។

ខេត្ត​ព្រៃ​វែង​ ៖ ​បុរសអគតិ​​​ម្នាក់​​ បាន​ត្រូវ​​​​​​នគរ​​​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​​ព្រៃ​កណ្តៀង​ ​ចាប់​ខ្លួន​​បញ្ជូន​មក​​អធិការ​​ដ្ឋាន​នគរបាល​​ស្រុក​ពាម​រក៍​ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​​បន្ទាប់​ពី​​មាន​ពាក្យ​បណ្តឹង​​របស់​​លោក​យាយជា​​​​ម្តាយ​ក្មេក​​​​អាយុ​​​៧០​ឆ្នាំ ​ជា​ស្ត្រី​​មេម៉ាយ​​​៤០​ឆ្នាំមក​ហើយ ​រស់​នៅក្នុង​​ឃុំ​​​ព្រៃ​កណ្តៀង ​ស្រុក​ពាម​រក៍​ ។

តាម​ពាក្យ​​បណ្តឹង​​បាន​ចោទ​​ថា កាល​ពី​​ថ្ងៃ​ទី​​១៣ កញ្ញា​​ ​​​វេលា​ម៉ោង​​ប្រហែល​​១១​យប់​ បុរស​​​​ជា​​កូន​​ប្រសា​​ឈ្មោះ​​សយ វ៉េ ​អាយុ​​​៤៨​ឆ្នាំ ​រស់​នៅ​ជា​មួយគាត់​​​​​ បាន​ចូល​ទៅ​ចាប់គាត់​​​រំលោភ​​សេព​​សន្ថវៈ​​​រហូត​​បាន​សម្រេច​ ។ ​លុះ​ព្រឹក​ឡើង​​​​ថ្ងៃ​ទី​​១៤ កញ្ញា ​វេលា​ម៉ោង​​​៨​កន្លះ​ ​​គាត់ក៏​​ទៅ​បឹ្តង​​សមត្ថ​កិច្ច​​ឱ្យ​ជួយ​​រក​យុត្តិ​ធម៌​ ទើប​សមត្ថ​កិច្ច​​ធ្វើ​ការ​ឃាត់​ខ្លួន​​កូន​​ប្រសា​​​ដ៏​អប​​លក្ខណ៍​នេះនាំ​​​មក​អធិការ​​ដ្ឋាន​នគរ​បាល​​ស្រុក​​ពាម​រក៍​ ដើម្បី​​ធ្វើ​ការ​​សាក​សួរ ​រួច​កសាង​សំណុំ​រឿង​​បញ្ជូន​បន្ត​ទៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​​ខេត្ត ។​

​នៅ​​ចំពោះ​មុខ​សមត្ថ​កិច្ច​ ​បុរស​ជា​កូន​ប្រសា​​​​​​រូប​នេះ​​សារភាពថា​ ​ខ្លួន​​ពិត​ជា​​បាន​ប្រ​ព្រឹត្ត​​ដូច​ដែល​ម្តាយ​​ក្មេក​​ចោទ​ប្រកាន់​​​​​​មែន ។ ចំណែក​​​​ប្រភព​​ព័ត៌​មាន​​ពី​អ្នក​ភូមិ​​​ឱ្យដឹង​ថា ​កន្លង​មក​​បុរស​​​ជា​កូន​ប្រ​សា​​នេះ​​ឧស្សាហ៍​​រក​​រឿង​ម្តាយ​​ក្មេក​​​​ ​សម្លុត​​​គំរាម​កំហែង ​ធ្វើ​​បាប​​​ និង​វាយ​​​​គាត់​​ស្ទើរ​រាល់​​ថ្ងៃ​ ។ ​​ការ​ចាប់​រំលោភ​​ម្តាយ​ក្មេក​​នេះ​ គឺ​ខណៈ​​​​​ស្ត្រី​ជាកូន​បង្កើត​របស​់​គាត់​​​ និង​ជា​ប្រពន្ធ​​​​​របស់​បុរស​​នេះ​​មិន​នៅ​ផ្ទះ​ ព្រោះ​ជាប់​រវល់​​ទៅ​កំដរ​​កូន​ស្រី​​​សម្រាល​កូន​​​នៅឯ​​រា​ជ​ធានី​ភ្នំ​ពេញ ​អស់​រយៈ​ពេល​ជិត​​២​ខែ​មក​ហើយ នៅ​សល់​តែ​​កូន​​​ប្រសា​​អគតិ​នេះ ​និង​ម្តាយ​​ក្មេក​​នៅ​ចាំ​ផ្ទះ​ ។

​នៅ​ថ្ងៃកើត​ហេតុ​ ​ក៏​មាន​​ការ​​ផឹក​ស៊ី​​ក្នុង​ផ្ទះ​​​ផង​ដែរ ​ដោយ​មាន​មិត្ត​ភក្តិ​​​​៤​ទៅ​​៥​នាក់​​​​​​ចូល​រួម​ ​ប៉ុន្តែ​បន្ទាប់​​​មក​​​​មិត្ត​ភក្តិ​ក៏​នាំ​​គ្នា​ទៅ​ផ្ទះ​វិញ​​រៀងៗ​ខ្លួន​អស់​ទៅ​ ។ លុះ​​ដល់​វេលា​​ម៉ោង​​​ប្រហែល​​១១​យប់​ បុរស​ជា​កូន​​ប្រសា​​នេះ​​ក៏​ចុះ​​ពី​លើ​​​ផ្ទះ​​ចូល​ទៅ​​ចាប់​​រំលោភ​​ម្តាយ​ក្មេក​​ដែល​កំពុង​​​សម្រាន្ត​​នៅ​ក្នុង​ខ្ទម​​មុខ​ផ្ទះ​ រហូត​​បាន​​សម្រេច​ ។ ​នេះ​ជា​អំពើ​​ថោក​ទាប​​មួ​យ​ដែល​​ពុំ​គប្បី​​កើត​មាន​​ក្នុង​​សង្គម​​ជាតិ​នោះ​ទេ ​តែ​អ្វី​ៗ​​វា​បាន​កើត​ឡើង​​គួរ​​​ឱ្យ​​ថ្កោល​ទោស​ ៕​​