ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹកអាចជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​​ ជំ​ងឺ​ទឹក​នោម​ផ្អែម​ចំពោះ​មនុស្ស​ស្រី​គ្រប់​រូប​

12 ឆ្នាំ មុន

បណ្តា​ស្ត្រី​ដែល​ជ្រើស​រើស​យក​ទឹក​ជំ​នួស​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ហ្គាស ​ឬ​ទឹក​ផ្លែ​ឈើ​ប្រឈម​នឹង​អត្រា​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​កម្រិត​ ទាប​ ។ យោង​តាម​សា​កល​វិទ្យា​ល័យ​Harvard Medical School (HMS)សហរដ្ឋ​អា​មេរិក​បាន​ឱ្យ​ដឹង​ថា ជំ​នួស​ការ​ផឹក​ភេសជ្ជៈ​ផ្អែម​ៗ​ដោយ​ទឹក​អាច​ជួយ​លុប​បំ​បាត់​ភាព​មិន​ប្រ​ក្រ​តី​នៃ​ការរំ​លាយ​អា​ហារ​ក្នុង​រាង​កាយបាន​​ ។​ ប៉ុន្តែ​ប្រ​សិន​ជា​ផឹក​ទឹក​ផង​និង​ផឹក​

បណ្តា​ស្ត្រី​ដែល​ជ្រើស​រើស​យក​ទឹក​ជំ​នួស​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ហ្គាស ​ឬ​ទឹក​ផ្លែ​ឈើ​ប្រឈម​នឹង​អត្រា​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​កម្រិត​ ទាប​ ។ យោង​តាម​សា​កល​វិទ្យា​ល័យ​Harvard Medical School (HMS)សហរដ្ឋ​អា​មេរិក​បាន​ឱ្យ​ដឹង​ថា ជំ​នួស​ការ​ផឹក​ភេសជ្ជៈ​ផ្អែម​ៗ​ដោយ​ទឹក​អាច​ជួយ​លុប​បំ​បាត់​ភាព​មិន​ប្រ​ក្រ​តី​នៃ​ការរំ​លាយ​អា​ហារ​ក្នុង​រាង​កាយបាន​​ ។​ ប៉ុន្តែ​ប្រ​សិន​ជា​ផឹក​ទឹក​ផង​និង​ផឹក​ភេសជ្ជ​ៈ​ផ្អែម​ផង​ក្នុង​មួយ​ថ្ងៃ​ជា​មួយ​គ្នា​ នោះ​នឹង​គ្មាន​លទ្ធផល​ឡើយ​។

​លទ្ធផល​នេះ​ត្រូវ​បាន​គេ​ធ្វើ​ពិ​សោធន៍​លើ​ស្ត្រី​ចំនួន៨​ម៉ឺននិង​៣​ពាន់​នាក់​ដោយ​ប្រើ​ពេល​អស់​ជាង​១​ទស​វត្ស​។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ប៉ាន់​ប្រ​មាណ​ថា ប្រ​សិន​ជា​បណ្តា​ស្ត្រី​ជំ​នួស​ការ​ផឹក​ភេសជ្ជៈ​ផ្អែម​១​ពែង​ ឬ​ក៏​ទឹក​ផ្លែ​ឈើ​ដោយ​ទឹក​សុទ្ធ​១​ពែង​វិញ​នោះ ការ​ប្រ​ឈម​នឹង​​​ជំ​ងឺ​ទឹក​នោម​ផ្អែម​របស់​ពួ​ក​គេ​នឹង​ធ្លាក់​ចុះ​ ៧​%​ឬ​៨​% ។​

វេជ្ជ​បណ្ឌិត Frank Huអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាននិយាយ​ថា ភេសជ្ជ​ៈដែល​មាន​ជាតិ​ស្ករ​មិន​ល្អ​ឡើយ​សម្រាប់អ្នក​ដែល​ផុយ​ស្រួយ​ងាយ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​។ លោក​ថា បណ្តា​ជន​ទាំង​ឡាយ​ត្រូវ​បាន​ផ្តល់​យោ​បល់​ឱ្យ​ផឹក​ទឹក​​បរិ​សុទ្ធ​ជំ​នួស​ភេសជ្ជ​ៈ​ដែល​ផ្អែម​ដោយ​ស្ករ​ ហើយ​សំណួរ​គឺ​ថា តើ​ការ​ជំ​នួស​ប្រ​ភេទ​នេះ​មាន​ឥទ្ធិ​ពល​លើ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ដែរ​ឬ​យ៉ាង​ណា ? ខណៈ​​ដែល​ការ​ប្រ​ឈម​មាន​ការ​ថយ​ចុះ​មិន​ច្រើន​  ក៏​ព្រោះ​តែ​ជំ​ងឺ​ទឹក​នោម​ផ្អែម​វា​ទូ​ទៅ​បំ​ផុត​ក្នុង​សង្គម​របស់​យើង​ ការ​ថយ​ចុះ​អត្រា​ចំពោះ​ប្រ​ឈម​៧ឬ​៨ភាគ​រយ​គឺ​ពិត​ជា​អាច​ទទួល​យក​បាន​នៅ​ក្នុង​ចំណែក​ប្រ​ជា​ពល​រដ្ឋ​» ៕