ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ឹង បូរ៉ា ជួប ឈិត ង៉ុយ ថ្ងៃ​​អាទិត្យសប្តាហ៍​នេះ​​ក្នុង​វគ្គ​​ជម្រុះ​​វិល​ជុំ​​ពូល A ឈាន​​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​​ K-cement ទម្ងន់​​54​គីឡូ​ក្រាមនៅ CTN

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​អ៊ឹង បូរ៉ា មក​ពី​ក្លិប​​ព្រះ​ខ័ន​រាជ​​ និង​ឈិត ង៉ុយ មក​ពី​ក្លិប​​អប្សរា​គុន​ខ្មែរ នឹង​ត្រូវ​ជួប​​ប្រកួត​គ្នា​​​នៅ​​លើ​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​​ CTN នា​ថ្ងៃ​​អាទិត្យ​​ទី​១៦ កញ្ញា ខាង​មុខ​​នេះ​​ដែល​​ជា​ការ​ប្រកួត​​ក្នុង​វគ្គ​​ជម្រុះ​វិល​​ជុំ​​ពូល A ដើម្បី​ឈាន​​ទៅ​ដណ្តើម​​ខ្សែ​ក្រវាត់​​ K-cement ។

រាជធានី​ភ្នំពេញ​ ៖​​ ​អ៊ឹង បូរ៉ា មក​ពី​ក្លិប​​ព្រះ​ខ័ន​រាជ​​ និង​ឈិត ង៉ុយ មក​ពី​ក្លិប​​អប្សរា​គុន​ខ្មែរ នឹង​ត្រូវ​ជួប​​ប្រកួត​គ្នា​​​នៅ​​លើ​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​​ CTN នា​ថ្ងៃ​​អាទិត្យ​​ទី​១៦ កញ្ញា ខាង​មុខ​​នេះ​​ដែល​​ជា​ការ​ប្រកួត​​ក្នុង​វគ្គ​​ជម្រុះ​វិល​​ជុំ​​ពូល A ដើម្បី​ឈាន​​ទៅ​ដណ្តើម​​ខ្សែ​ក្រវាត់​​ K-cement ។

រវាង​អឹុង បូរ៉ា និង​ឈិត ង៉ុយ ទើប​តែ​ប្រកួត​​បាន​១​លើក​ម្នាក់​ប៉ុណ្តោះ ដែ​លការ​​ប្រកួត​​លើកទី​​១​​នោះ ​អឹុង បូរ៉ា បាន​​យក​ឈ្នះ​​ឆាំ រ៉ែម មក​ពី​ក្លិប​សិង្ហ​កីឡា​ ដោយ​ពិន្ទុ ​រី​ឯ​​ឈិត ង៉ុយ បាន​​យក​ឈ្នះ​​ឯម ចាន់​រស្មី មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ​​ ដោយ​ពិន្ទុ ដែរ ចំណែក​​លើក​នេះ​​ទាំង​សង​ខាង​សុទ្ធ​តែ​​ត្រូវ​​ការ​​ឈ្នះ​ដូច​​គ្នា ។ បើ​ធ្វើ​ការ​​ប្រៀប​​ធៀប​​ទៅ​លើ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​​គឺ​ពួក​​គេ​ទាំង​២​​នាក់​​ពូកែ​​ស្នៀត​​កែង និង​ជង្គង់​​ដូច​គ្នា ​​។ ​​ស្នៀត​​កែង​​របស់​​បូរ៉ា មិន​សូវ​ជា​​រហ័ស​​ប៉ុន្មាន​​ឡើយ តែ​​បើ​ស្នៀត​​ជង្គង់​វិញ​នោះ គឺ​​អាច​​ទុក​ចិត្ត​​បាន​​ ឯ​ចិត្ត​ក៏ហា៊ន​​ទៀត​​ផង ផ្ទុយ​​ពី​​ឈិត ង៉ុយ ដែល​ល្អ​​ទាំង​​ព្រម គ្រាន់​តែ​​ចិត្ត​របស់​គេ​​មិន​​សូវ​សឿង​​ប៉ុណ្ណោះ ។

រី​ឯ​គូ​ប្រកួត​មិត្ត​ភាព​​វិញ យឹម ឌៀប មក​ពី​​សមា​គម​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​​ជាតិ ​​ជួប​ប្រកួត​​ជាមួយ​​​ ជាម អាដាំ មក​ពី​ក្លិប​ឃ្លាំង​​មឿ​ង​​កីឡា ។ រវាង​​គូ​នេះ​​ធ្លាប់​​ជួប​គ្នា​​២-៣​លើក​រួច​មក​​ហើយ ដោយ​​មាន​ចាញ់​​-ឈ្នះ​​​គ្នា​ទៅ​វិញ​ទៅ​មក​​ដូច្នេះ​​​​​ទំនង​​ជា​ពួក​គេ​​មិន​​អស់​ចិត្ត​ហើយ​​ ទើប​​សុំ​ឡើង​​សង្វៀន​​សាក​កណ្តាប់​​ដៃ​​គ្នា​ម្តង​ទៀត ។  សម្រាប់​​យឹម ឌៀប មួយ​រយៈ​មក​នេះ​​ដូចជា​​ធ្លាក់​កូដ​​ជាង​មុន​​បន្តិច​ ដោយ​សារ​​លទ្ធ​ផល​​ប្រកួត​​គឺ​ចាញ់​ច្រើន​​ជាង​ឈ្នះ​​ ។ រី​ឯ​​ជាម អាដាំ វិញ​​ស្នៀត​​ជើង​ និង​ស្នៀត​​កណ្តាប់​ដៃ​​របស់​គេ​​​រាល់​​ពេល​វាយ​​ និង​ទាត់​​ចេញ​​​គឺ​មាន​​ទម្ងន់​ធ្ងន់​​គួរ​សម​ ទោះ​​បី​​ជា​​ចលនា​​វាយ​​ចេញ​​របស់​​គេ​មាន​​សភាព​​យឺត​​យ៉ាវ​​បន្តិច​​ក្តី ។ ទោះ​បី​​ជា​យ៉ាង​ណា ទាំង​យឹម ឌៀប និង​ជាម អាដាំ សុទ្ធ​តែ​​ប្តេជ្ញា​​ផ្តួល​​គូ​ប្រកួត​​ឱ្យ​ខាង​តែ​​បានដូច​គ្នា​​ ។

សម្រាប់​​គូ​ប្រកួត​​មិត្ត​ភាពផ្សេង​​ទៀត​​មាន​​ដូច​ជា ​​កីឡា​ករ​ខុន ចាន់​ថន មក​ពី​ក្លិប​​កង​ពល​ធំ​អន្តរា​គមន៍​​លេខ​៣​ព្រះ​វិហារ ជួប​ប្រកួត​ជា​មួយ​​កីឡា​ករ​​ភុន សោភ័ណ្ឌ មក​ពី​ក្លិប​​យុវ​កីឡាខេត្ត​កណ្តាល ។ កីឡា​ករ​​សូយ យក្ស​​តឿ មក​ពី​ក្លិប​អូដឹម​កីឡា ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​​ឈឿន សារិទ្ធ មក​ពី​ក្លិប​​រកា​ខ្នុរគុន​ខ្មែរ​បង្ក្រាប​គ្រឿង​ញៀន ។ កីឡា​ករ​​ឆាន់ ជឿន មក​ពី​ក្លិប​​​រស្មី​​កុមារ​កំព្រា ជួប​ប្រកួត​​ជា​មួយ​កីឡា​ករ​​ហេង ពិសិដ្ឋ មក​ពី​ក្លិប​ព្រៃ​ទទឹង​មាន​ឫទ្ធិខេត្ត​បាត់​ដំបង ។ កីឡាក​រ​​ឈុន បញ្ញា មក​ពី​ក្លិប​​រ៉ា​ហាប់​​ស្វាយ​ប៉ាក​ ប្រកួត​​ជា​មួយ​កីឡា​ករ​​ម៉ន បារាំង មក​ពី​ក្លិប​​វិស្វ​កម្ម​​បច្ចេក​ទេស​ទ័ព​​ជើង​​គោក​ព្រែក​ឯង​ និង​គូ​ចុង​ក្រោយ​​កីឡា​ករ​​ហុង​ ស៊ុយ​​ មក​ពី​ក្លិប​​សាល​វ័ន្ត​កីឡា​​ ប្រកួត​ជា​មួយ​កីឡាករ​​ផាន់ ចំណាន មក​ពី​ក្លិប​​​រាជ​សីហ៍​​​បង្ក្រាប​​គ្រឿង​​ញៀន​ខេត្ត​រតន​គិរី ៕