ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កង់​​​រថយន្ត​ក្រឡាប់​​​ស្លា.ប់​ជន​ជាតិ​កូរ៉េ​​​​2នាក់​របួស​​ធ្ងន់​ម្នាក់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​​​​មាន​ជន​ជាតិ​​កូរ៉េ​​២នាក់​​​បាន​ស្លា.ប់​​​​ និង​ម្នាក់​​​ទៀត​រង​របួស​​​ធ្ងន់​ក្នុង​​ឧប្បត្តិ​​​ហេតុ​​ផ្ទុះ​កង់​​រថយន្ត​ឡង់​គ្រី​ស្ស័រ​ពណ៌​ខ្មៅ​ក្រឡាប់​​​ជា​ច្រើន​​​ត្រឡប់ កាល​ពី​វេលា​ម៉ោង​៦​និង​​៣០​នាទី​​ល្ងាច​ ថ្ងៃទី​​​១៣ កញ្ញា ​​​នៅ​លើ​កំណាត់​ផ្លូវ​​​​លំ​លេខ​​​៤២​ ពីក្រុង​​ច្បារ​មន​​​ទៅ​ស្រុក​​ឱរ៉ាល់​ ខណៈ​​រថយន្ត​​នេះ​បើក​ចេញ​ពី​ក្រុម​ហ៊ុន​​​មួយ​នៅ​ឃុំ​​​ហោង​សំណំ ស្រុក​ឱរ៉ាល់​ ។

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​​​​មាន​ជន​ជាតិ​​កូរ៉េ​​២នាក់​​​បាន​ស្លាប់​​​​ និង​ម្នាក់​​​ទៀត​រង​របួស​​​ធ្ងន់​ក្នុង​​ឧប្បត្តិ​​​ហេតុ​​ផ្ទុះ​កង់​​រថយន្ត​ឡង់​គ្រី​ស្ស័រ​ពណ៌​ខ្មៅ​ក្រឡាប់​​​ជា​ច្រើន​​​ត្រឡប់ កាល​ពី​វេលា​ម៉ោង​៦​និង​​៣០​នាទី​​ល្ងាច​ ថ្ងៃទី​​​១៣ កញ្ញា ​​​នៅ​លើ​កំណាត់​ផ្លូវ​​​​លំ​លេខ​​​៤២​ ពីក្រុង​​ច្បារ​មន​​​ទៅ​ស្រុក​​ឱរ៉ាល់​ ខណៈ​​រថយន្ត​​នេះ​បើក​ចេញ​ពី​ក្រុម​ហ៊ុន​​​មួយ​នៅ​ឃុំ​​​ហោង​សំណំ ស្រុក​ឱរ៉ាល់​ ។

មន្ត្រី​ប៉ូលិស​​​​បាន​ឱ្យដឹង​ថា ​​មុន​ពេល​​កើត​ហេតុ​​រថយន្ត​នេះ​បាន​​បើក​ចេញ​​ពី​ឃុំ​​​ហោង​សំណំ​​ឆ្ពោះ​ទៅ​ក្រុង​​ច្បារ​មន​ ពេល​មក​ដល់​ចំណុច​​​​មុខ​ខ្លោង​ទ្វារ​​​ចូល​វត្ត​​អង្គ​ចំណោម​​មាន​ជ័យ​ ស្ថិ​ត​ក្នុង​ភូមិ​​​ផ្គង់​ សង្កាត់​​​ច្បារ​មន​ ក្រុង​​ច្បារ​មន​ រថយន្ត​បាន​ផ្ទុះ​​​កង់​ឆ្វេង​​ផ្នែក​ខាង​មុខ​ ក៏​ក្រឡាប់​ជាច្រើន​​ត្រឡប់​​​​ បណ្តាល​ឱ្យ​​អ្នក​នៅ​ក្នុង​​​រថយន្ត​នោះ​បោក​ក្បាល​ស្លាប់​​​២នាក់​ និង​ម្នាក់​ទៀត​​​​ត្រដរ​លូន​ចេញ​​​តាម​ទ្វារ​រថយន្ត​​​ត្រូវ​សមត្ថ​កិច្ច​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឯរាជធានី​ភ្នំពេញ​ទាំង​យប់​ ។

សាក្សី​បាន​​និយាយ​ថា រថយន្ត​នេះ​​បើក​លឿន​​ដូច​ហោះ​​​ទើប​​​បែក​កង់​​​ហើយ​ក្រឡាប់​​​ជាច្រើន​​ត្រឡប់​​​បង្ក​គ្រោះ​​ថ្នាក់​បែប​នេះ​ ។ មន្ត្រី​​ប៉ូលិស​បាន​​ប្រាប់​ថា ​អ្នក​របួស​ឈ្មោះ ចាង យុន​​ហូ​ (CHANG YUN HO) ពុំ​ស្គាល់​​​អាសយ​ដ្ឋាន​​​ទេ​ត្រូវ​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ ដែល​តាម​​ឯកសារ​​យក​ពី​​​កន្លែង​កើត​ហេតុ​​​ឈ្មោះ​នេះ​ជា​ប្រធាន​ក្រុម​ហ៊ុន​​​​អង្គរ​គ្រីត​​ផាក​ ។ចំណែក​​២នាក់​​​​ទៀត​បាន​ស្លាប់​​តែ​ពុំ​ស្គាល់​​ឈ្មោះ ជា​ជន​ជាតិ​កូរ៉េ​​​​ត្រូ​វ​បាន​​បញ្ជូន​សព​​​ទៅ​រក្សា​ទុក​​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ​ រង់​ចាំ​​ក្រុម​គ្រួសារ​​​មក​ទទួល​ ៕