រាជធានីភ្នំពេញ ៖ អ្នកដំណើរបានសម្តែងការខឹងសម្បារ នឹងភ្លើងស្តុបនៅគល់ស្ពានដែកស្ទឹងមានជ័យដែលបង្ហាញតែសញ្ញាភ្លើងពណ៌ក្រហមរហូតមិនដែលមានពណ៌ខៀវសម្រាប់អ្នកធ្វើដំណើរពីលិចទៅកើត ។ មិនត្រឹមតែប៉ុណ្ណោះភ្លើងស្តុបនៅចំណុចនេះបានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ បើទោះបីីីជាប៉ូលិសព្យាយាមសម្រួលចរាចរណ៍យ៉ាងណាក៏មិនអាចទៅរួចដែរ ។
ប្រភពបានឱ្យដឹងថា ភ្លើងស្តុបគល់ស្ពានដែកព្រំប្រទល់ភូមិឫស្សីក្នុងសង្កាត់ស្ទឹងមានជ័យ និងភូមិម័រក្នុងសង្កាត់ដង្កោរាជធានីភ្នំពេញត្រូវបានដាក់កាលពីប៉ុន្មានខែមុននេះក្នុងគោលបំណងបញ្ចៀសការស្ទះចរាចរណ៍តាមបណ្តោយផ្លូវទៅកាន់សារមន្ទីរប្រល័យពូជសាសន៍ជើងឯក កែងផ្លូវវែងស្រេងតែងស្ទះត្រង់ចំណុចស្ថានីយ ប្រេងឥន្ធនៈសូគីមិុចដោយសារតែភ្លើងស្តុបនេះមិនបានជួយបញ្ចៀសចរាចរណ៍ទេ តែវាបានបង្កឱ្យរឹតតែស្ទះទៅវិញនៅពេលដែលភ្លើងឱ្យសញ្ញាតែពណ៌ក្រហមពីលិចទៅកើត ធ្វើឱ្យមានការលំបាកដល់អ្នកធ្វើដំណើរ ។
ស្រ្តី អាយុ៣៥ឆ្នាំម្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យបាននិយាយ ស្តុបនៅគល់ស្ពានដែកនេះដំណើរការតែម្ខាង គឺពីជើងទៅត្បូង តែពីលិចទៅកើតមិនដំណើរការទេ ដែលបង្ហាញតែសញ្ញាភ្លើងពណ៌ក្រហមមិនមានពណ៌ខៀវ ។ ស្រ្តីរូបនោះបានចាំមើលភ្លើងស្តុបនេះអស់ជិតកន្លះម៉ោងហើយនៅមិនឃើញលោតភ្លើងបៃតង នៅតែក្រហមដដែល ធ្វើឱ្យគាត់ខកខានដំណើរទៅធ្វើការងារជិតមួយម៉ោងដោយសារតែភ្លើងនេះ ហើយបង្កការស្ទះចរាចរណ៍នៅត្រង់ចំណុចគល់ស្ពានដែកនេះ នរណាក៏ខឹងដែរ ។
មន្រ្តីប៉ូលិសដែលបានឈរជើងនៅគល់ស្ពានដែក ពេលខ្លះបានប្រើពាក្យសម្តីមិនល្អជាមួយអ្នកដំណើរព្រោះអ្នកធ្វើដំណើរពីលិចទៅកើតត្រូវបត់ស្តាំហួសស្ពានសិនទើបបត់បានប្រសិនបើពួកគាត់ចង់ទៅកើតតាមផ្លូវ៣៧១ តែពេលខ្លះមានការប៉ះសម្តីរវាងប៉ូលិសនឹងអ្នកដំណើរខណៈ មានការស្ទះចរាចរណ៍ម្តងៗ ។
អ្នកដំណើរបាននិយាយថា បើសិនភ្លើងស្តុបមិនចេញភ្លើងខៀវវាពិតជាបង្កការលំបាកធ្វើដំណើរឆ្លងកាត់ផ្លូវពីលិចទៅកើតនិងកកស្ទះរាល់ថ្ងៃ បើកបរទាំងបំពានេភ្លើងស្តុបអាចបង្កការគ្រោះថ្នាក់ តែបើរង់ចាំច្បាស់ជាកកស្ទះចរាចរណ៍កាន់តែខ្លាំងនេះជាការលំបាកមួយសម្រាប់មហាជនធ្វើចរាចរណ៍ដូច្នេះសាលារាជធានីជួយរៀបចំប្រព័ន្ធភ្លើងស្តុបនេះឡើងវិញដើម្បីបញ្ចៀសការស្ទះចរាចរណ៍ ៕
ចែករំលែកព័តមាននេះ