ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​សៀម​បា.ញ់​ពល​រដ្ឋ​ខ្មែរ​នៅ​ក្បែរ​ច្រក​ព្រំ​ដែន​អាន​សេះ​រង​របួស​ម្នាក់ ចំណោម​40​នាក់​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​​​ ៖ ពល​រដ្ឋ​ខ្មែរ​​​ម្នាក់​​បាន​រង​របួស​​ជា​ទម្ងន់​​​ក្នុង​ចំណោមគ្នី​​​​​​​គ្នា​​​​​៤០​នាក់ ​ដែល​រង​ការ​​បា.ញ់​ប្រហារ​​ពី​សំណាក់​​ទាហាន​សៀម​ ​​ត្រូវ​ចំ​​​​ខ្នង​​ធ្លាយ​​មក​ពោះ​ ​។ ​​​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​​៨​​ព្រឹក​​​ថ្ងៃ​ទី​​១២ ​កញ្ញា ​ខណៈ​​ប្រជា​ពល​រដ្ឋ​​ខ្មែ​រ​ប្រមាណ​​៤០​នាក់​​​​លួច​ឡើង​​ទៅលើ​ខ្នង​​ភ្នំ​ដង​រែក​​​ខាង​កើត​​ច្រក​អាន​សេះ​ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ចូល​ក្នុង​ទឹក​​ដី​សៀម​​កា.ប់​ឈើ​គ្រញូង​ ​ប៉ុន្តែ​ទើប​​​ចូល​​​​​​ដល់​ដីសៀម​​បាន​ជម្រៅ​​ប្រហែល​​១​គីឡូ​ម៉ែត្រ​ ​ក៏​ត្រូវ​​​​

ខេត្ត​ព្រះ​វិហារ​​​ ៖ ពល​រដ្ឋ​ខ្មែរ​​​ម្នាក់​​បាន​រង​របួស​​ជា​ទម្ងន់​​​ក្នុង​ចំណោមគ្នី​​​​​​​គ្នា​​​​​៤០​នាក់ ​ដែល​រង​ការ​​បាញ់​ប្រហារ​​ពី​សំណាក់​​ទាហាន​សៀម​ ​​ត្រូវ​ចំ​​​​ខ្នង​​ធ្លាយ​​មក​ពោះ​ ​។ ​​​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​​៨​​ព្រឹក​​​ថ្ងៃ​ទី​​១២ ​កញ្ញា ​ខណៈ​​ប្រជា​ពល​រដ្ឋ​​ខ្មែ​រ​ប្រមាណ​​៤០​នាក់​​​​លួច​ឡើង​​ទៅលើ​ខ្នង​​ភ្នំ​ដង​រែក​​​ខាង​កើត​​ច្រក​អាន​សេះ​ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ចូល​ក្នុង​ទឹក​​ដី​សៀម​​កាប់​ឈើ​គ្រញូង​ ​ប៉ុន្តែ​ទើប​​​ចូល​​​​​​ដល់​ដីសៀម​​បាន​ជម្រៅ​​ប្រហែល​​១​គីឡូ​ម៉ែត្រ​ ​ក៏​ត្រូវ​​​​ទាហាន​​សៀម​​បាញ់​រះ​​មក​លើ​​តែ​ម្តង ។ ​

តាម​ប្រភព​ព័ត៌​មាន​​​ថា ​ពេល​នោះ​​ពល​រដ្ឋ​​​​ខ្មែរ​ទាំង​​អស់​​នេះ​​បាន​រត់​​យក​​តែ​​ប្រាសអាយុ​​រៀង​ៗ​ខ្លួន​​ ចំណែក​អ្នក​​រ​ង​គ្រោះ​​ត្រូវ​បាន​​​​អ្នក​​រត់​​តាម​ក្រោយ​​ឃើញ​​ដួល​សន្លប់​​ក៏​នាំ​គ្នា​​ចាប់​អូស​​រត់​​មក​ដល់​​ចំណុច​ស ក្នុង​ដី​​ខ្មែរ​ ទើប​នាំ​គ្នា​​សែង​ចុះ​​ពី​លើ​ភ្នំ​នាំ​​​​​យក​មក​កាន់​​មណ្ឌល​​សុខ​ភាព​​ស្រុក​ជាំ​ក្សាន្ត​ និង​បញ្ជូន​​បន្ត​មក​​មន្ទីរ​​ពេទ្យ​បង្អែក​​១៦​មករា​ ក្រុង​ព្រះ​វិហារ​​​នៅវេលា​​​ម៉ោង​​៨​យប់​ថ្ងៃ​ដដែល​​ ។ ​​​​​បុរស​ដែល​​​រង​របួស​​នេះ​​ ​ឈ្មោះ​​ស្រី​ សំណាង ​អាយុ​​៣១​​ឆ្នាំ​​ រស់​នៅ​​​ស្រុក​ពារាំង​ ​ខេត្ត​ព្រៃ​វែង ត្រូវ​បាន​​​ក្រុម​គ្រូ​​ពេទ្យ​​សង្គ្រោះ​ និង​ធ្វើ​ការ​វះ​កាត់​​នៅក្នុង​មន្ទីរ​​ពេទ្យ​បង្អែក​​១៦​មករា​​ ក្រុង​ព្រះវិហារ​ ​។​

​ជុំ​វិញ​​ពល​រដ្ឋ​​ខ្មែរ​ប្រមាណ​​៤០​​នាក់​​ ​លួច​ឡើង​​ភ្នំ​ដ​ង​រែក​​ចូល​ដី​សៀម​​កាប់​ឈើ​​គ្រញូង​​នេះ​​បើ​​តាម​​​​បុរ​ស​​ឈ្មោះ​​ឡេង​ សាក់​​ ​ត្រូវ​ជា​បង​ថ្លៃ​​​​ជន​រង​គ្រោះ​ ​រស់នៅ​ភូមិ​​សែន​រុង​រឿង​​២ ​ឃុំ​ទឹក​​ក្រហម ​ស្រុក​ជាំ​ក្សាន្ត​ ​​​ឱ្យ​​ដឹង​ថា ជន​រ​ងគ្រោះ​​ជា​​ប្អូន​ថ្លៃ​​គាត់​​បាន​​មក​ពី​​ស្រុក​​ជាមួយ​​ឪពុក​​​ក្មេក​​ និង​​ស្នាក់​នៅ​​ជាមួយ​​គាត់​​​​​​បាន​​៣​ថ្ងៃ​ ក៏​ឮ​​​ថា​​​​មាន​គេ​បបួល​​ឡើង​ភ្នំ​​ ។ ​ពេល​នោះ​​រូប​គាត់​​​​មិន​បាន​​ចាប់​អារម្មណ៍​​ទេ លុះ​​ដល់​ព្រឹក​ថ្ងៃ​​​កើេ​ត​ហេតុ​ ​ទើប​​​ដឹង​​ថា​​ប្អូន​ថ្លៃ​​ត្រូវ​​របួស​នៅ​​លើ​ខ្នង​ភ្នំ​​​​​​ ​ក៏​នាំ​គ្នា​​ឡើង​ភ្នំ​​នៅ​ចំណុច​​ខា​ងកើត​ច្រក​អាន​​សេះ ចំណុច​​​​​កម្ពស់​​​៧៦០​ម៉ែត្រ​​ទៅ​សែង​​ប្អូន​ថ្លៃ​​ចុះ​ពី​លើ​ភ្នំ​ តាម​​ផ្លូវ​​ចាស់​​ដែល​​ពួក​​​សៀម​​ធ្វើ​សម្រាប់​​ដឹក​​ឈើ​​ពី​ក្នុង​ទឹក​ដី​​កម្ពុជានៅ​​ក្នុង​ឆ្នាំ​១៩៩០ ។​​

​​​តាម​ការ​បញ្ជាក់​​​ពី​អ្នក​​​​រត់​រួច​​ជីវិត​​​ឱ្យ​​ដឹង​ថា ​ពួក​គេ​មិន​​ទាន់​ដឹង​​ថា​​បាត់​ខ្លួន​​ប៉ុន្មាន​​នាក់​នៅ​ឡើយ​ទេ​ ​ព្រោះ​​ពេល​រត់​​មក​វិញ ​ឃើញ​​តែ​មួយ​ចំនួន​​នៅ​បាត់​​មួយ​ចំនួន​ទៀត​ ។ ឯ​ការ​ចូល​​ដី​សៀម​​នេះ​គឺ​​ស៊ី​​ឈ្នួល​​កាប់​ឈើ​​គ្រញូង​យក​មក​លក់​​ឱ្យ​ថៅ​កែ​​ម្នាក់​ឈ្មោះ​​រិទ្ធ ​រស់នៅ​ភូមិ​​ធម្ម​ជាតិ ​។

​ពាក់​ព័ន្ធ​​នឹង​​ការ​លួច​​​​ឆ្លង​ដែន​​ខុស​ច្បាប់​​ចូល​ដី​​សៀម​​រហូតដ​ល់​មាន​​​​​គ្រោះ​ថ្នាក់​​នេះត្រូវ​បាន​​ ​លោក​ឧត្តម​សេនីយ៍​​​ត្រី​​សោម​​ បុប្ផារ័ត្ន​ ​មេ​បញ្ជា​ការតំបន់​​ប្រតិ​បត្តិ​​ការ​​​​សឹក​រង​​ព្រះ​វិហារ​​ទទួល​​ទិស​ព្រំ​ដែន​​ក្នុង​តំបន់​​ច្រក​ទ្វារ​​អាន​​សេះ​​ប្រាប់​កោះ​សន្តិ​ភាព​​តាម​ទូរ​ស័ព្ទ​ថា ​ករណី​​ពល​រដ្ឋ​ខ្មែរ​​​លួច​ឡើង​​ភ្នំ​​ឆ្លង​ដែន​​តាម​​​ព្រៃ​នៅ​ក្នុង​​ភូមិ​សាស្ត្រ​​របស់​លោក​​គ្រប់​គ្រង​​ គឺ​មិន​មាន​ទេ ​តែ​បើ​ពួក​គេ​​លួច​ឡើង​​ចំណុច​​ផ្សេង​​ លោក​ក៏​​មិន​អាច​ដឹង​​បាន​ដែរ ។ ​លោក​ឧត្តម​សេនីយ៍​​​​បញ្ជាក់​ថា កង​កម្លាំង​​របស់​លោក​​ ដែល​​ប្រចាំការ​​​​តាម​ចំណុច​​ឈរ​ជើង​​មិន​មាន​​​​ឃើញ​​ពល​រដ្ឋ​​ខ្មែរ​ណា​ម្នាក់​​ឡើង​តាម​​ភូមិ​សាស្ត្រ​​នោះ​ឡើយ​​ ​។

​ចំណែក​​ ឈ្មោះ​រិទ្ធ ​ដែល​​ជា​អ្នក​​ប្រមូល​ទិញ​​ឈើ​គ្រញូង​​ក្នុង​ភូមិ​ធម្ម​ជាតិ​​បាន​ប្រាប់​​កោះ​សន្តិ​ភាព​​តាម​​ទូរ​ស័ព្ទ​​​ថា លោក​ពិត​​ជា​​មាន​កម្មករជាង​​២០​នាក់​ ក្នុង​ការ​ឡើង​​កាប់​ឈើ​គ្រញូង​​នៅ​តំបន់​​ច្រក​អាន​សេះ​​ប្រាក​ដ​មែន​ តែ​កម្មករ​​ដែល​ស៊ី​ឈ្នួល​​លោក​​​មិន​​មាន​អ្នក​ណា​​ម្នាក់​បាត់​ខ្លួន​​ទេ គឺ​​ត្រឡប់​​​មក​វិញ​​អស់​ហើយ ៕​​