ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោង​ចក្រ​កាត់​ដេរ​អេក​អិល​អឹភើ​រឹល​​ដួល​សន្លប់​បន្តបន្ទាប់​ជាង​​50នាក់​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កម្មការិនីរោង​​ចក្រ​កាត់​ដេរយីហោ​​អេកអិលអឹភើរឹល​​ចំនួន​ជាង​៥០​នាក់​បានដួលសន្លប់ជាបន្ត​បន្ទាប់ និងត្រូវ​​បាន​គេ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យព្រះ​កុសុមៈ​ ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ​មូល​ហេតុនៃ​ការ​ដួល​សន្លប់​នោះមិន​ទាន់ត្រូវបានគេដឹងនៅឡើយទេ ។ ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣​​ កញ្ញា​ដែល​រោង​ចក្រ​កាត់​ដេរ​​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ភូមិ​ក្បាល​ដំរី​ សង្កាត់កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

រាជ​ធានីភ្នំពេញ ៖ កម្មការិនីរោង​​ចក្រ​កាត់​ដេរយីហោ​​អេកអិលអឹភើរឹល​​ចំនួន​ជាង​៥០​នាក់​បានដួលសន្លប់ជាបន្ត​បន្ទាប់ និងត្រូវ​​បាន​គេ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យព្រះ​កុសុមៈ​ ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ​មូល​ហេតុនៃ​ការ​ដួល​សន្លប់​នោះមិន​ទាន់ត្រូវបានគេដឹងនៅឡើយទេ ។ ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣​​ កញ្ញា​ដែល​រោង​ចក្រ​កាត់​ដេរ​​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ភូមិ​ក្បាល​ដំរី​ សង្កាត់កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យដឹង​ថា នៅមុន​ពេល​កើត​ហេតុក្រុម​កម្មការិនី​ខាង​លើ​បាន​នាំគ្នា​ធ្វើការងារ​តាំង​ពី​ព្រឹក​​មិន​​មាន​​បញ្ហាអ្វីកើត​ឡើង​នោះទេ​ ហើយ​ពួក​គេ​បាន​ធ្វើការ​រហូត​ដល់​​ថ្ងៃ​ត្រង់​ទើប​នាំគ្នា​ចេញ​ហូប​បាយ​ និង​សម្រាក​​បាន​មួយ​សន្ទុះ​ក៏​ដល់ម៉ោង​ចូល​ធ្វើការ​វិញ​​ ។​ លុះ​ពេលចូលធ្វើការបាន​រយៈពេល​ជាង​មួយម៉ោង​ប៉ុណ្ណោះ ​មាន​កម្មការិនី​ម្នាក់ដែល​កំពុង​អង្គុយ​ដេរ​សុខៗ​ស្រាប់​តែ​ប្រកាច់​ធ្លាក់ពី​កៅអី​ទៅក្រោម​តុម៉ាស៊ីន​ដេររួច​ក៏​សន្លប់​បាត់​ស្មារតី​តែម្តង ។ បន្ទាប់ពី​មាន​ហេតុ​ការណ៍​បែបនេះ​កើត​ឡើង​បាន​ធ្វើឲ្យ​មាន​ការ​ជ្រួល​​ច្របល់ពេញរោងចក្រ​ហើយ​កម្ម​ការិនីដែល​ស្ថិត​នៅក្បែរ​នោះ​មាន​ការ​ភ័យ​តក់ស្លុត​ក៏​បាន​ដួល​សន្លប់ជា​បន្តបន្ទាប់គ្នា​ ឯ​​អ្នក​​ខ្លះ​ទៀ​ត​​ដែល​​មិន​​ទាន់​​សន្លប់​​បាន​​នាំគ្នា​​រត់​សម្រុក​ចេញ​ពី​រោង​ចក្រទាំងភ័យស្លន់ស្លោបំផុត​ ។   ​​ក្រោយ​​ពេល​​កើត​​ហេតុ​​កម្ម​ការិនីដែល​​សន្លប់​ទាំង​នោះ​ត្រូវ​បាន​គេហៅរថយន្តសា​មុយ​​ដឹក​​ទៅ​​កាន់​មន្ទីរ​​ពេទ្យ​ព្រះកុសុមៈ និង​មន្ទីរ​ពេទ្យ​ផ្សេងៗទៀត ដើម្បី​សង្គ្រោះ​ភ្លាមៗដែរ ។

ប្រភព​ដដែល​បាន​បន្តថា គេមិន​ទាន់​ដឹង​ពីមូល​េហតុនៃ​ការ​ដួល​សន្លប់នោះ​នៅឡើយទេ ហើយកម្មការិនីដែល​ដួល​សន្លប់​នោះ​ភាគ​ច្រើន​ ស្ថិត​នៅផ្នែក​ដេរ​មិន​សូវ​មាន​ផ្នែក​ផ្សេងៗ​ក្រៅ​ពីនោះទេ​ ។ ប៉ុន្តែទោះ​បីបែប​ណាគេ​មាន​ការ​សង្ស័យ​ថា ការ​សន្លប់នោះ​បណ្តាល​មក​ពី​បរិយា​កាស​និង​បរិស្ថាន​នៅក្នុង​បរិវេណ​រោង​ចក្រនោះ​មិន​ល្អ ឬ​បណ្តាល​មក​ពីក្លិន​ជាតិគីមី​នៅក្នុង​ក្រណាត់​ផង ​គួប​ផ្សំនឹង​ការ​ធ្វើការ​ថែម​ម៉ោង​ហួសកម្លាំង​ផង​ដែរ ។

កម្មការិនីទាំងនោះ​បាន​និយាយ​ថា​ ពួក​គេ​មាន​អាការ​ងងឹត​មុខ​តឹង​ទ្រូង​ថប់​ដង្ហើម​និង​ទន់​ដៃជើង​ បន្ទាប់​មកក៏​បាន​ដួល​សន្លប់លែង​ដឹង​ខ្លួន ខ្លះ​ទៀតរក​កល​ចង់ក្អួត​ចង្អោរ​ពិបាក​ទ្រាំថែម​ទៀត​ផង ​មិន​ដឹង​ថា​​​​បណ្តាល​មកពី​មូល​ហេតុ​អ្វី​នោះ​ឡើយ ។

តាម​ប្រ​ភព​ពី​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​មន្ទីរ​ពេទ្យ​នោះ​មាន​ការ​បញ្ជូន​កម្មការិនី​ទៅ​សង្គ្រោះ​ចំនួន​៣២​នាក់​ ក្នុង​នោះ​មាន​បុរស​ម្នាក់​ផង​ដែរ​ ឯមួយ​ចំនួន​ទៀត​ គឺ​យក​ទៅ​កាន់មន្ទីរ​ពេទ្យ​ផ្សេង​ទៀត​ ។ បន្ទាប់ពី​បញ្ជូន​ទៅ​ដល់ទីនោះ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ជួយ​សង្គ្រោះ​យ៉ាង​ដុត​ដៃដុត​ជើងទើប​កម្មការិនី​រង​គ្រោះមួយ​ចំនួន​មាន​អាការ​ធូរ​ស្រាល​ឡើង​វិញ​តែ​ក្នុង​រយៈពេល​មួយម៉ោង​ក្រោយ​ប៉ុណ្ណោះ ។ ទោះ​​​បី​​យ៉ាងណា ទាក់ទិន​ទៅនឹង​ហេតុ​ការណ៍​នោះ​ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​បញ្ជាក់ពីមូល​ហេតុ​នៅឡើយទេ ៕