ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​​ប្រឡង​​ជាប់​​​​​សញ្ញាបត្រ​មធ្យម​សិក្សា​ឆ្នាំ​​​2012​នេះ​កើន​ឡើង​​​ច្រើន​

12 ឆ្នាំ មុន

ខេត្តតាកែវ​ ៖ ជាមួយ​នឹង​​​ចំនួន​សាកល​វិទ្យា​ល័យ​​​ឯក​ជន​​​​បាន​កើ​ន​ឡើង​​​​ជា​លំដាប់​​​នោះ​ចំនួន​សិស្ស​​​ដែល​បាន​ប្រឡង​ជាប់​​​​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​ជា​រៀង​រាល់​​​ឆ្នាំ​ក៏​មាន​ការ​​​កើន​ឡើង​​​​ដែរ​ទាំង​​​បឋម​ភូមិ​​​និង​ទុតិ​យ​ភូមិ ។

លោក នុត​ ខុន ​ប្រធាន​មន្ទីរ​​​​អប់​រំ​យុវជន​​ និង​កីឡា​​ខេត្ត​​មាន​ប្រសាសន៍​​​ថា បេក្ខ​ជន​​ប្រឡង​​​យក​សញ្ញា​បត្រ​​មធ្យម​​​សិក្សា​ឆ្នាំ​​​២០១១​និង​២០១២​​នេះ​ យើង​​​​​សម្រេ​ច​បាន​​​​​​ផ្នែក​

ខេត្តតាកែវ​  ៖ ជាមួយ​នឹង​​​ចំនួន​សាកល​វិទ្យា​ល័យ​​​ឯក​ជន​​​​បាន​កើ​ន​ឡើង​​​​ជា​លំដាប់​​​នោះ​ចំនួន​សិស្ស​​​ដែល​បាន​ប្រឡង​ជាប់​​​​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​ជា​រៀង​រាល់​​​ឆ្នាំ​ក៏​មាន​ការ​​​កើន​ឡើង​​​​ដែរ​ទាំង​​​បឋម​ភូមិ​​​និង​ទុតិ​យ​ភូមិ ។

លោក នុត​ ខុន ​ប្រធាន​មន្ទីរ​​​​អប់​រំ​យុវជន​​ និង​កីឡា​​ខេត្ត​​មាន​ប្រសាសន៍​​​ថា បេក្ខ​ជន​​ប្រឡង​​​យក​សញ្ញា​បត្រ​​មធ្យម​​​សិក្សា​ឆ្នាំ​​​២០១១​និង​២០១២​​នេះ​ យើង​​​​​សម្រេ​ច​បាន​​​​​​ផ្នែក​បឋម​ភូមិ​​​​(ឌីប្លូម)​​​​នៅ​ឆ្នាំ​​​២០១១មក​ចុះ​ឈ្មោះ​១១.៤៥៥​​នាក់ (ស្រី​៥.០០៤នាក់​​) មក​ប្រឡង​​១១.២៥៦​​នាក់ (ស្រី​៤.៩២០​នាក់​) ប្រឡង​ជាប់​ចំនួន​​​​១០.៥១៧​នាក់ ​(ស្រី​៤.៧៤៨​​នាក់) គិត​ជា​ភាគ​រយ​​​ស្មើ​​៩៣,៤៣%​ ​​។ នៅ​ឆ្នាំ​២០១២ ផ្នែក​បឋម​ភូមិ​​ដដែល​ បេក្ខ​ជន​​​មក​ចុះ​ឈ្មោះ​​១០.៤៦០​​​នាក់ (ស្រី​៤.៦២៣​នាក់​) បេក្ខ​ជន​​មក​ប្រឡង​​​ចំនួន​១០.២៣៥​នាក់ (ស្រី​​៤.៥២០​នាក់​) បេក្ខ​ជន​​​ប្រឡង​ជាប់​៩.៦៨១​នាក់ (ស្រី​​​៤.៣៩៨​នាក់) ស្មើ​៩៤,៥៩% ។

លោក​​​​ប្រធាន​មន្ទីរ​​​អប់​រំ​​យុវជន​​ និង​កីឡា​​​ខេត្ត​បាន​​​បន្ត​ទៀត​ថា ​ចំពោះ​​​​លទ្ធផល​​​នៃការ​ប្រឡង​​​​​​យក​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយ​ភូមិ​​​​(បាក់​ឌុប)​នៅ​ឆ្នាំ​២០១១ បេក្ខ​ជន​​​មក​ចុះ​​ឈ្មោះមាន​​​​១០.០២៥​​នាក់​​ (ស្រី​​​៣.៧៥០​​នាក់)​មក​​ប្រឡង​​​៩.៨៦១​នាក់ (ស្រី​​​៣.៦៩២​​នាក់)​​បេក្ខ​​ជន​ប្រឡង​ជាប់​​ចំនួន​៨.១១១​នាក់​ (ស្រី​​​៣២៥២​​នាក់​)​ ស្មើ​​៨២,២៥%​​ ។ ចំណែក​នៅ​ឆ្នាំ​​២០១២​នេះ​ បេក្ខ​ជន​មក​ចុះ​ឈ្មោះ​​១០.៣១៧​នាក់​​ ​(ស្រី​​៤.១៤០​​នាក់) មក​ប្រឡង​​១០.២៧៩​នាក់ (ស្រី​​​៤.១៣៦​នាក់​) បេក្ខ​ជន​ប្រឡង​​ជាប់​​៩.៣៣៨​នាក់​ (ស្រី​​៣.៩៤១​​​នាក់​​) ។ បើ​ប្រៀប​ធៀប​​ទៅនឹង​​ឆ្នាំ​២០១១​​​​ សិស្ស​ដែល​​​ប្រឡង​ជាប់​​ក្នុង​ឆ្នាំ​​​២០១២ នេះ​គឺ​ជាប់​​​លើស​ជាង​​​​១.០០០​នាក់​​ឯណោះ​ ស្មើ​នឹង​៩០,៨៥% ។
លោកនុត ខុន បញ្ជាក់​ថា  សិស្ស​ដែល​ប្រឡង​​ជាប់​ហើយ​ទទួល​បាន​​​និទ្ទេស​ល្អ​ក៏មាន​​​​​ចំនួន​កើន​ឡើង​​ដែរ ក្នុង​នោះ​​និទ្ទេស​Aមាន​ចំនួន​​៣នាក់​ (ស្រី​​ម្នាក់​) និទ្ទេសBមាន​១៨៤​នាក់​ (ស្រី​​៩២​នាក់​) និទ្ទេស​Cមាន​ចំនួន​១.៦៥៨​នាក់​ (ស្រី​​​​៨៨៨​នាក់​) និទ្ទេស​Dមាន​ចំនួន​​​​៣.៨៨៧​នាក់​ ​(ស្រី​​១.៧៦៥​នាក់) និទ្ទេស​E​មាន​ចំនួន​​​៣.៦០៦​​នាក់ (ស្រី​​​១.១៩៥នាក់​) ។ នេះ​ជា​​ចំនួន​មួយ​​ដ៏​ល្អ​​ ព្រោះ​សិស្ស​​​ដែល​ខិត​ខំ​រៀន​សូត្រ​​​​នឹង​ទទួល​បាន​​លទ្ធ​ផល​​​បែប​នេះ​ ៕