យោងតាមការស្ទង់មតិថ្មីមួយបានបង្ហាញថា ស្ត្រីស្រែកឮជាងបុរសមិនមែនតែក្នុងពេលប្រកួតកីឡាវាយកូនបាល់ប៉ុណ្ណោះទេ ប៉ុន្តែនៅលើគ្រែក៏ជាប់លេខដែរ ។ តារាវាយកូនបាល់លំដាប់ពិភពលោកតួយ៉ាងដូចជានាង ម៉ារីយ៉ា សារ៉ាប៉ូវ៉ាជាដើម ពេលប្រកួតនៅលើតារាងពិតជាស្រែកឮខ្លាំងណាស់ដែលតាមការវាស់ស្ទង់ សម្លេងរបស់នាងគឺមាន ១០០ដេស៊ីប៊ែល(ឯកតារង្វាស់សម្លេង) ។ ចំណែកនាងស៊េរីណា វីលៀមវិញសម្លេងរបស់នាងឮជាងនេះទៅទៀតធៀបទៅនឹងបណ្តាកីឡាករផ្សេង ។
នៅក្នុងការបោះឆ្នោតក្នុងចំណោមមនុស្ស១១៧១នាក់(ក្នុងនោះស្រី ៥៦៦នាក់ ប្រុស ៦០៥នាក់) ស្ត្រី៩៤ភាគរយបានទទួលស្គាល់ថា ខ្លួនស្រែកឮជាងដៃគូខ្លួនអំឡុងរួមភេទ ។ ចំណែកបុរស ៧០ភាគរយបានឆ្លើយថា ស្ត្រីជាដៃគូខ្លួនស្រែកឮខ្លាំងក្នុងពេលរួមភេទ។ អ្នកជំនាញខាងសុខភាពផ្លូវភេទ Tracey Coxបានបញ្ជាក់ថា ពុំមានមូលហេតុវិទ្យាសាស្ត្រពិតប្រាកដណាមួយអះអាងពីមូលហេតុដែលស្ត្រីស្រែកឮជាងបុរសក្នុងពេលរួមភេទនោះទេ ។
លោកស្រីបន្តថា៖«វាទំនងជារឿងបុគ្គលប៉ុណ្ណោះ ។ មនុស្សមួយចំនួនពេលមើលការប្រគំតន្ត្រីនាំគ្នាស្រែកស្ទើររលំផ្ទះ ប៉ុន្តែមួយចំនួនផ្សេងទៀតធម្មតា ។ ការនៅស្ងៀមនេះមិនមែនមានន័យថា ពួកគេមិនសប្បាយចិត្តនោះទេ »។ លោកស្រីបាននិយាយទៀតថា មូលហេតុមួយទៀតអាចថា កាមតម្រេករបស់មនុស្សស្រីខ្លាំងក្លាណាស់ ឬពីព្រោះតែពួកគេស្រែកដើម្បីបន្លំ ។
អ្នកជំនាញរូបនេះបានបន្ថែមថា ៖«តាមទ្រឹស្តីមួយអាចថា ចាប់តាំងពីពេលដែលស្ត្រីចូលចិត្តក្លែងបន្លំជាងបុរសមកនោះ ប្រហែលជាពួកគេគិតថា ខ្លួនមានកាតព្វកិច្ចធ្វើបែបនេះដើម្បីបញ្ជាក់ថាកំពុងតែស្រណុកស្រួលនិងពេញចិត្តខ្លាំង ។ តាមការបកស្រាយមួយទៀត យើងតែងនាំគ្នាគិតថា បុគ្គលដែលថ្ងូរ ឬធ្វើឱ្យឮសម្លេងក្នុងពេលរួមភេទ បញ្ជាក់ថា ពួកគេកំពុងតែពេញចិត្តនិងស្រណុកស្រួល ។ ទោះជាយ៉ាងនេះក្តី ការស្រែកឮខ្លាំងក្នុងពេលរួមភេទមិនធ្វើឱ្យអ្នកក្លាយជាគូស្នេហ៍ល្អនោះទេ »៕
ចែករំលែកព័តមាននេះ