ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ភ្លៀង​​មួយ​ប្រាវ​បាក់រលំផ្ទះ​​​មួយ​ខ្នង​នៅ​ខេត្ត​ស្ទឹង​ត្រែង

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ផ្ទះ​សង់​ពីឈើ​​ប្រក់​ដែក​ស័ង្ក​សី​ទំហំ​៥​ម៉ែត្រ ទទឹង​​៦​ម៉ែត្រ​មួយ​ខ្នង​បាន​ដួល​រលំបះ​ជើង​ឡើង​លើ​ខូច​ខាត​ទាំង​ស្រុង​ដោយ​សារ​ព្យុះ​​​ភ្លៀង​​មួយ​ប្រាវ​​កាលពីវេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃទី​​១០ កញ្ញា ២០១២ ​នៅចំណុច​អូរ​ខ្លុង ​ភូមិ​រាជា​នុ​កូល សង្កាត់​ស្ទឹង​ត្រែង ។

បុរស​ហេង យិន ​អាយុ​៣៨ឆ្នាំ ​ជា​កម្ម​ករ​ស្នាក់​នៅ​ស៊ីឈ្នួល​​ដាំ​ដំឡូង​​នៅក្នុង​ដីឡូត៍​របស់​ប្រជា​ពល​រដ្ឋ​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង បាន​រៀប​រាប់​ថា នៅវេលា​​ខាង​​លើ​មាន​

ខេត្ត​ស្ទឹងត្រែង ៖ ផ្ទះ​សង់​ពីឈើ​​ប្រក់​ដែក​ស័ង្ក​សី​ទំហំ​៥​ម៉ែត្រ ទទឹង​​៦​ម៉ែត្រ​មួយ​ខ្នង​បាន​ដួល​រលំបះ​ជើង​ឡើង​លើ​ខូច​ខាត​ទាំង​ស្រុង​ដោយ​សារ​ព្យុះ​​​ភ្លៀង​​មួយ​ប្រាវ​​កាលពីវេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃទី​​១០ កញ្ញា ២០១២ ​នៅចំណុច​អូរ​ខ្លុង ​ភូមិ​រាជា​នុ​កូល សង្កាត់​ស្ទឹង​ត្រែង ។

បុរស​ហេង យិន ​អាយុ​៣៨ឆ្នាំ ​ជា​កម្ម​ករ​ស្នាក់​នៅ​ស៊ីឈ្នួល​​ដាំ​ដំឡូង​​នៅក្នុង​ដីឡូត៍​របស់​ប្រជា​ពល​រដ្ឋ​ម្នាក់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង បាន​រៀប​រាប់​ថា នៅវេលា​​ខាង​​លើ​មាន​ភ្លៀង​ខ្យល់​ខ្លាំង រូប​ខ្លួន​ជាប់​រវល់​ក្នុងពិធីបុណ្យ​សព​​អ្នក​​ភូមិ​ ចំណែក​ប្រពន្ធ​ និងកូន​​​សម្រាក​នៅ​ក្នុង​ផ្ទះ​ដោយ​មិន​ដឹង​ថា មាន​ភ្លៀង​ និង​ខ្យល់​ខ្លាំង​​បណ្តាល​ឱ្យ​ប៉ើង​​ផ្ទះទាំង​ដុល​តែ​មិន​បណ្តាល​ឱ្យ​កូន​ និង​ប្រពន្ធ​រងរបួស​ទេ ។

​ស្ត្រី​យី ចាន់ថេង ​អាយុ​៣៧​ឆ្នាំ ​ត្រូវជា​ប្រពន្ធ​បរបស់​បុរស​ខាង​លើ​បាន​ប្រាប់​បន្ថែម​ថា ​ខ្លួន​គ្រាន់​​​ជា​អ្នក​ស៊ី​​ឈ្នួល​ដាំដំឡូង​​ឱ្យ​គេ​ប៉ុណ្ណោះ​ នៅពេល​​កើត​ហេតុ​​ខ្លួន​រួម​ជា​មួយ​នឹង​កូន​តូចៗ​​បី​នាក់​ទៀត​កំពុង​សម្រាក​​នៅ​លើ​ផ្ទះ​ហើយ​មេឃ​ក៏​ចាប់​ធ្លាក់​ភ្លៀង​ខ្លាំង និង​ខ្យល់​​ខ្លួន​​បាន​ប្រឹង​បើក​ទ្វារ​នាំ​កូន​ចេញ​ក្រៅតែ​ទ្វារ​មិន​​អាច​បើក​បាន​រហូតធ្វើ​ឱ្យ​ដួល​រលំ​ និង​ប៉ើង​ដូច​បាល់​ខ្លួន​ក៏​បាន​នាំ​កូន​លូន​ចេញពី​ក្នុង​ផ្ទះ​នោះ​មក​វិញ តែ​មិន​បណ្តាល​ឱ្យ​​អ្នក​ណា​ម្នាក់​រង​របួស​អ្វីឡើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕