ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ពិធី​បើក​ស្នាក់ការ ​និងលើកស្លាកគណបក្ស​​ក្រោម​ភ្លៀង​រលឹម

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មេ​ដឹកនាំ​​​​គណបក្ស​​​ប្រឆាំង​ថ្មី «គណបក្ស​​សង្គ្រោះ​ជាតិ​» ​កាលពី​ថ្ងៃទី​១១ កញ្ញា ២០១២ ​​បានជួបជុំគ្នា​​​នៅ​ក្រោម​តំណក់ភ្លៀង​​​ ដើម្បី​​បើក​សម្ពោធ​​ទីស្នាក់​ការ​របស់​ខ្លួន​ ស្ថិត​​​នៅផ្ទះ​​លេខ៣៨ ​ផ្លូវ​លេខ១៩៧២ ​សង្កាត់ភ្នំពេញថ្មី ​​​ខណ្ឌ​សែនសុខ ​រាជធានីភ្នំពេញ ។ ​​នៅ​ក្នុងពិធិនេះ​មាន​អ្នក​ចូលរួម​​ប្រមាណ​៣០០នាក់ ។ ​

​លោកប៉ុល ហំម ​​អនុ​ប្រធាន​​គណៈ​កម្ម​ការ​បណ្តោះ​​អាសន្ននៃ​គណបក្ស​សង្គ្រោះ​​ជាតិបានថ្លែង​ថា ​​គណបក្ស​​សង្គ្រោះ​​ជាតិ​នៅ​ពេលនេះ ​មិនទាន់​​បាន​ទទួល​​​សុពល​ភាព​ផ្លូវការ​​ពីក្រសួង​​មហា​ផ្ទៃ​នៅ​ឡើយទេ ។ ​​ក្រុម​ស្ថាបនិក​នៃគណបក្សសង្គ្រោះ​ជាតិ​ បានកំពុង​តែ​​ព្យាយាម​​បន្ត​ទៀត​​ ដើម្បី​ទទួល​បាន​សុពល​ភាព​​​ពីក្រសួង​​មហា​ផ្ទៃ និងចុះ​ឈ្មោះ​នៅក្រសួង​​មហា​ផ្ទៃ​​​ចូលរួមបោះឆ្នោត​​ជា​តិ​ឆ្នាំ​​២០១៣ ខាងមុខនេះ ។

​ថ្លែង​តាម​វីដេអូ​ខន់​ហ្វើរិន ​កាលពី​ថ្ងៃទី១១ កញ្ញា ​​លោកសម រង្ស៊ី ​ដែលជា​ប្រធាន​នៃ​គណបក្ស​​សង្គ្រោះ​​​ជាតិ ដែល​ជា​​ទណ្ឌិត​​​មិនសង្ឃឹម​​​ថា មាន​ឱកាស​​ត្រឡប់មកកម្ពុជា​​វិញនោះ បានថ្លែងថា ​ស្លាកគណបក្ស​សង្គ្រោះជាតិ​​លើកទី១ ​បានលើកឡើង​​នៅក្នុង​រាជធានីភ្នំពេញ ​​ហើយ​លោកប្រធានជា​​​​ទណ្ឌិត​រូប​នេះបានអះអាងថា ​ស្លាកគណបក្ស​​សង្គ្រោះ​​​ជាតិ​ក៏​នឹង​ត្រូវ​​លើកឡើង​​នៅតាមបណ្តា​ខេត្ត-ក្រុង​ដទៃ​ទៀតដែរ នាពេល​ដ៏ខ្លី​​ខាងមុខនេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕