ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់គុក​​ជាង​៦​ឆ្នាំ​​ចេញ​បាន​១០​ថ្ងៃ​​លក់​ថ្នាំ​ញៀន​​ដែល​ទិញ​ពីគុក​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​ចាប់​ខ្លួន​ទៀត​

12 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​អតីតទណ្ឌិត​ម្នាក់​ត្រូវ​កម្លាំង​​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀ.ន នៃ​ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្ត​ចាប់​​ខ្លួន​ជា​ថ្មី​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ២០១២ ​ក្នុងគ្រា​ដែល​កំពុង​ដោះ​​ដូរ​ថ្នាំញៀន​​នៅចំណុច​ចំណត​រថយន្ត​ផ្សារ​បឹង​ឈូក ក្នុង​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ​ដែល​ជន​​​នេះ​ទើប​​ចេញ​​ពី​គុក​​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​១០​ថ្ងៃ​​ប៉ុណ្ណោះ ក្រោយ​ពី​ត្រូវ​ជាប់គុកចំនួន​ជាង​៦​ឆ្នាំ​រួច​មក ។

ខេត្ត​បាត់ដំបង ៖ ​អតីតទណ្ឌិត​ម្នាក់​ត្រូវ​កម្លាំង​​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្ត​ចាប់​​ខ្លួន​ជា​ថ្មី​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ២០១២ ​ក្នុងគ្រា​ដែល​កំពុង​ដោះ​​ដូរ​ថ្នាំញៀន​​នៅចំណុច​ចំណត​រថយន្ត​ផ្សារ​បឹង​ឈូក ក្នុង​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ​ដែល​ជន​​​នេះ​ទើប​​ចេញ​​ពី​គុក​​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​១០​ថ្ងៃ​​ប៉ុណ្ណោះ ក្រោយ​ពី​ត្រូវ​ជាប់គុកចំនួន​ជាង​៦​ឆ្នាំ​រួច​មក ។

មន្ត្រី​​នគរបាល​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​​បានឱ្យ​​ដឹងថា ​ជនសង្ស័យ​​ឈ្មោះ​អាន កូស៊ីន ​អាយុ​២៨​ឆ្នាំ ​នៅភូមិ​ព្រៃ​ទទឹង ​ឃុំ​ជ្រៃ ​ស្រុក​ថ្ម​គោល ​ជាអតីត​ទណ្ឌិត​ធ្លាប់​​ជាប់​គុក​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ សមត្ថ​កិច្ច​​និយាយ​ថា ​ជននេះ​ត្រូវ​​បាន​ឃាត់​ខ្លួន​នៅចំណុច​ចំណត​រថយន្ត​ផ្សារ​បឹង​ឈូក ក្នុង​ក្រុង​បាត់​ដំបង ខណៈ​​ដែល​កំពុង​ដោះ​ដូរ​ថ្នាំ​ញៀន​ ហើយ​​ត្រូវបាន​រឹប​អូស​ថ្នាំញៀន​​មេតំ​ហ្វេតា​មីន​ប្រភេទ «ទឹកកក»​ចំនួន​១​កញ្ចប់តូចជា​វត្ថុ​តាង ។

ក្រោយ​ពេល​ត្រូវចាប់​ខ្លួន​អតីត​​អ្នក​ទោស​ខេត្ត​បន្ទាយមានជ័យ ឈ្មោះ​អាន កូស៊ីន បាន​និយាយថា ​ខ្លួន​ធ្លាប់​ជាប់​គុក​នៅ​​​ខេត្ត​បន្ទាយ​មាន​ជ័យ ​ចំនួន​​ជាង​៦​ឆ្នាំ​​ពី​​​បទ «ប្លន់​ប្រេង» ហើយ​ខ្លួនទើប​ចេ​ញពីគុក​បាន​​ប្រហែល​​១០​ថ្ងៃ​ ដោយ​មិនទាន់​​​បាន​ចូល​ផ្ទះផង ក៏​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​បាត់​ដំបង​ចាប់​ខ្លួន​ជាថ្មី​​ម្តង​ទៀត​ពាក់​ព័ន្ធ​​នឹង​ថ្នាំញៀន​ ។ ជន​នេះ​បាន​សារភាពថា ពេល​​ខ្លួន​ចេញពីពន្ធ​នា​គារ​ខេត្ត​បន្ទាយ​មាន​ជ័យ ខ្លួន​បាន​​នាំយក​ថ្នាំញៀន​​នេះ​ចេញ​មក​ជា​មួយ មាន​​ន័យថា ​ជន​នេះ​បាន​នាំយក​ថ្នាំញៀន​​ចេញពីគុក​​ខេត្ត​បន្ទាយ​មាន​ជ័យ លុះ​ពេល​បាន​ត្រូវ​ដោះលែងក៏​​យក​មក​លក់​នៅ​ខេត្ត​បាត់​ដំបង​ជា​ថ្មី​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕