ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​បៃ​តង​ជួយ​ជំរុញ​​ឱ្យ​ខួរ​ក្បាល​មាន​ការ​ចង​ចាំ​បាន​ល្អ​

11 ឆ្នាំ មុន

ក្រុម​អ្នក​ស្រា​វ​ជ្រាវ​បាននិយាយ​ថា តែ​បៃ​តង​មិន​ត្រឹម​តែ​ល្អ​សម្រាប់​បេះ​ដូង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​បង្កើន​ការ​ចង​ចាំ​ផង​ដែរ ។​
​ការ​សិក្សា​មួយ​របស់​ប្រ​ទេស​ចិន​បាន​រក​ឃើញ​ថា សមាស​ធាតុ​គី​មី​ដ៏​មាន​ប្រ​យោជន៍​នៃ​តែ​បៃ​តង​បាន​ជំ​រុញ​ឱ្យ​មាន​កំណើត​កោ​សិ​កា​ខួរ​ក្បាល​ដែល​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​សម្រាប់​អង្គ​ចង​ចាំ​និង​ការ​យល់​ដឹង​ពី​ទំ​ហំ​ និង​ទី​តាំង​នានា ។

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ សាស្ត្រា​ចារ្យ Yun Bai មក​ពី​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​កង​ទ័​ព​ទី​៣​ តំ​បន់ Chongqing ​ប្រ​ទេស​ចិន​បាន​ថ្លែង​ថា ៖«មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ច្រើន​លើ​ការ​ប្រើ​ប្រាស់​តែ​បៃ​តង​ជួយ​ទប់​ស្កាត់​ជំ​ងឺ​បេះ​ដូង ប៉ុន្តែ​ក្នុង​ពេល​ឥឡូវនេះ​​មាន​ភស្តុ​តាង​ថ្មី​មួយ​ទៀត​បញ្ជាក់​ថា សមាស​ធាតុ​គី​មី​របស់​វា​អាច​ប្រ​ឆាំង​នឹង​យន្ត​ការ​កោ​សិ​កា​ក្នុង​ខួរ​ក្បាល​បាន »។​

សមាស​ធាតុ​គី​មី​នៅ​ក្នុង​តែ​បៃ​តង​ដែល​ក្រុម​ស្រាវ​ជ្រាវ​លោក​សាស្ត្រា​ចារ្យ Yun Bai លើក​មក​និយាយ​នៅ​ពេល​នេះ​គឺ EGCG ។​ លោក​បាន​បន្ត​ថា ៖«យើង​បាន​រក​ឃើញ​ថា EGCG អាច​ធ្វើឱ្យ​ល្អ​ប្រ​សើរ​នូវ​មុខ​ងារយល់​ដឹង​ ស្គាល់​តាម​រយៈ​ការ​ប្រឆាំង​នឹង​កំណើត​កោ​សិ​កា​សរ​សៃ​ប្រ​សាទ​ដែល​ជា​និតិ​វិ​ធី​គេស្គាល់​ថាជា Neurogenesis ។ ការ​ស្រាវ​ជ្រាវ​របស់​យើង​ផ្តោត​ជាស​ំ​ខាន់​ទៅ​លើ​ Hippocampus​-ជា​ផ្នែក​មួយ​របស់​ខួរ​ក្បាល​ដែល​រៀប​ចំ​ទុក​ដាក់​ព័ត៌​មាន​ពី​អង្គ​ចង​ចាំ​រយៈ​ពេល​ខ្លី​ទៅ​អង្គ​ចង​ចាំ​រយៈ​ពេល​វែង »។
ទោះ​ជា​យ៉ាង​ណា លទ្ធផល​នៃ​ការ​រក​ឃើញ​នេះ​ទើប​តែ​កើត​ចេញ​ពីការ​ពិ​សោធន៍​លើ​សត្វ​កណ្តុរ​នៅ​ឡើយ​ទេ ៕