ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវ​នា​ការ​លោម​ម៉ម សំណង់​ដូ ព្រឹក​នេះ មាន​ការ​យាម​កាម​​តឹង​រឹង​ ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​មក​ចូល​រួម​ច្រើន

12 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ ៖ សវនាការសំណុំ​រឿងប៉ងបង្កើត​តំបន់អបគមន៍​ប្រឆាំងលោក​ម៉ម សូណង់ដូ ប្រធានសមា​គមអ្នក​ប្រជាធិបតេយ្យ និង ជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ លើកយកមកបើកសវនាការ​នៅព្រឹកថ្ងៃទី១១ កញ្ញា នេះហើយ ។ បើតាម​អ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា នៅខណៈ​ពេលនេះសមត្ថកិច្ច​ជា​ច្រើនរយ​នាក់ បាននិងកំពុងឃ្លំាមើល

រាជ​​ធានី​​ភ្នំពេញ ៖ សវនាការសំណុំ​រឿងប៉ងបង្កើត​តំបន់អបគមន៍​ប្រឆាំងលោក​ម៉ម សូណង់ដូ ប្រធានសមា​គមអ្នក​ប្រជាធិបតេយ្យ និង ជានាយកវិទ្យុសំបុកឃ្មុំ ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ លើកយកមកបើកសវនាការ​នៅព្រឹកថ្ងៃទី១១ កញ្ញា នេះហើយ ។ បើតាម​អ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា នៅខណៈ​ពេលនេះសមត្ថកិច្ច​ជា​ច្រើនរយ​នាក់ បាននិងកំពុងឃ្លំាមើល និងការពារ​សុវត្ថិភាព នៅជុំវិញបរិវេណសាលាដំបូងរាជ​ធានីភ្នំពេញហើយក៏មានការបិទកំណាត់​ផ្លូវព្រះមុនីរ៉េត​ចាប់ពីរង្វង់នាងគង្ហីង រហូតដល់​​ភ្លើង​​ស្តុបអាង​ទឹកអូឡំាពិក ផងដែរ ។

សេចក្តីរាយ​ការណ៍បានបន្តថា ជាមួយគ្នានេះដែរ មាន​សមាជិក សមាជិកាថ្នាក់ដឹកនំាសមាគមអ្នក​ប្រជាធិប​តេយ្យ និងប្រជាពល​រដ្ឋមកពី​តាមបណ្តាខេត្តជាច្រើននាក់ បានមក​ឈរនិងអង្គុយមុខតុលាការដោយមាន​អ្នកខ្លះលើកបដា​និង​ស្រែកទាមទារឲ្យ​តុលា​ការដោះ​​លែង លោកម៉ម សូណង់ដូ ក្រោមការឃ្លំាមើល​ដោយចិត្តទុ​កដាក់​ពីសមត្ថកិច្ចខ្លាច​មាន​អំពើហិង្សា​ណា​មួយ​កើតឡើង ក៏ដូចជា​ការតាម​ប្រមាញ់​យក​រូបភាព​ពីសំណាក់អ្នក​កាសែត​ជាតិ និងអន្តរជាតិជាច្រើននាក់ ។

ក្នុងវ័យ៧២​ឆ្នាំ លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ​ត្រូវបានប៉ូលិសចាប់ខ្លួនកាល​ពីថ្ងៃទី​១៥ កក្កដា ២០១២ ក្រោមបទចោទ​ប្រកាន់៤ករណី ពាក់ព័ន្ធ​នឹងការនៅពី​ក្រោយហេតុការណ៍​ដែល​រដ្ឋាភិបាលបាន​ចោទ​ប្រកាន់ក្រុមអ្នកភូមិ ដែលជាសាខា​សមាគមអ្នកប្រជាធិប​តេយ្យនៅភូមិប្រម៉ា ឃុំកំពង់​ដំរី ស្រុកឆ្លូង ខេត្តក្រចេះថា បានចាប់ដី​ខុសច្បាប់ និង​បង្កើតតំបន់អប​គមន៍។ ក៏ប៉ុន្តែលោកម៉មសូណង់ដូ និងសាខា​ប្រធានសមាគមអ្នក​ប្រជាធិប​តេយ្យ នៅ​ខេត្តក្រចេះ​ឈ្មោះប៊ុន រដ្ឋា ដែល​ជាប់​ចោទ និងបានរត់គេចខ្លួន បានបដិសេធរាល់ការចោទប្រកាន់ទំាងនោះ ។

លោកមេធាវីសុក សំអឿន ប្រធានអង្គការ​ក្រុមអ្នក​ច្បាប់ការ​ពារសិទ្ធិកម្ពុជា​ និងជាមេធាវីការ​ពារក្តី លោកម៉ម សូណង់ដូ ធ្លាប់បាន​មានប្រសាសន៍ថា កូនក្តីរបស់លោក​នឹងត្រូវបានដោះលែង ពីព្រោះរឿងនេះ មិនមានភស្តុ​តាងចោទប្រកាន់អីទេ ដោយគ្រាន់តែ​មាន​មនុស្សឆ្លើយដាក់លោកម៉មសូណង់ដូ ហើយតុលាការចេះតែចោទ​តែ​ប៉ុណ្ណោះ ។ ចំណុចនេះ ដូចជាជ្រុលហួសក្នុងការចោទ​ប្រកាន់នោះ វាដូចជា​អត់មានភស្តុតាង​អីសោះ ។ គ្រាន់តែ​មនុស្សឆ្លើយ​ដាក់ឮ​គេថាប៉ុណ្ណោះ  ។ ប៉ុន្តែលោកមេធាវី  សុក សំអឿន បានបញ្ជាក់ដែរថា បើសិនជាចៅក្រមសម្រេច​ផ្តន្ទាទោស​​តាម​បទ​ចោទប្រកាន់ក្នុង​៤ករណី ក្នុងនោះមានបទបង្កើត​តំបន់អប​គមន៍មែន​នោះ គឺលោក​ម៉ម សូណង់ដូ ត្រូវប្រឈមនឹងការជាប់​ពន្ធនាគារសរុបដល់ទៅ ៣០ឆ្នាំ ។

យ៉ាងណាក៏ដោយលោកមេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ បានអះអាងថា  លោកបានត្រៀមខ្លួននិងឯកសាររួចរាល់ហើយ ក្នុងនោះក៏​មានមនុស្ស៥នាក់ទៀត ដែលនឹងធ្វើសាក្សីឲ្យលោកម៉ម សូណង់ដូ នៅក្នុងសវនាការថ្ងៃទី១១ កញ្ញា ២០១២ ។ ដោយឡែកប្រភពពីសមាគម​អ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ នោះវិញបានឲ្យដឹងដែរថា នៅថ្ងៃសវនាការនោះ មានប្រជាពលរដ្ឋ និងសមាជិកសមាគម​ជាច្រើននាក់មកពីតាមបណ្តាខេត្តនានាចូលរួមស្តាប់សវនាការផងដែរ ។

គួរ​បញ្ជាក់​ដែ​រថា លោក​ម៉ម សូណង់ដូ ធ្លាប់ត្រូវបានរាជរ​ដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារចំនួន​ពីរលើករួចមកហើយ ។ ដែលលើកទី១-ទាក់ទងនឹងកុបកម្ម​ប្រឆាំងថៃឈានដល់​ការ​ដុតស្ថានទូតថៃ កាលពីដើមឆ្នាំ២០០៣ និងទី២-ពាក់ព័ន្ធនឹងការរិះ​គន់រដ្ឋាភិបាលកម្ពុជា​ចំពោះ សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីចុងឆ្នាំ២០០៥កន្លងមក ៕