ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អនាមិក​ផ្ញើ​សំបុត្រ​គំរាម​ព្រះ​អនុ​គណ​ស្រុក​និង​ជំរិត​ទារ​ប្រាក់​150​ដុល្លារ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ ព្រះ​អនុ​គណ​​​ស្រុក​គង​ពិសី​នាមសូ ចាន់​​ គង់​នៅ​វត្ត​សាល​ព្រឹក្ស​​ ហៅ​វត្ត​​ខ្នា ស្រុក​​​គង​ពិសី​ កាល​ពី​ថ្ងៃទី​​​៨ ​កញ្ញា​​​ បាន​ទទួល​​​​​សំបុត្រ​​អនាមិកមួយ​បាន​​​សរសេរ​​គំរាម​​​មាន​ខ្លឹម​សារ​​​​​ថា ខ្លួន​នឹង​បរិហា​កេរ្តិ៍​​ឱ្យ​អស់​ពី​​​អនុ​គណ​សង្ឃ​​​​ស្រុក​គង​ពិសី​ ហើយ​ដើម្បី​​ជា​ថ្នូរ​​​កុំ​ឱ្យ​​​លេច​ឮ​​​នោះ​ត្រូវ​លោក​​​ប្រគល់​ប្រាក់​​១៥០​ដុល្លារ​​​​​​ឱ្យ​ពួក​ខ្លួន​ បើ​ពុំ​ដូច​នោះ​ទេ​​​ពួក​គេ​នឹង​ធ្វើការ​​​​បំផ្លាញ​​​​កុដិ​​​បំផ្លាញ​​​វត្ត​អារាម​​​ ដោយ​គប់​គ្រាប់​បែក​​សម្លា.ប់​​​នៅ​ក្នុង​វត្ត​​​សាលព្រឹក​្ស​​​ ហើយ​ពួក​ខ្លួន​​រត់​ចូល​​​ព្រៃ​​ពុំ​អាច​​រក​ឃើញ​​ឡើយ ។

ខេត្ត​កំពង់​ស្ពឺ​ ៖ ព្រះ​អនុ​គណ​​​ស្រុក​គង​ពិសី​នាមសូ ចាន់​​ គង់​នៅ​វត្ត​សាល​ព្រឹក្ស​​ ហៅ​វត្ត​​ខ្នា ស្រុក​​​គង​ពិសី​ កាល​ពី​ថ្ងៃទី​​​៨ ​កញ្ញា​​​ បាន​ទទួល​​​​​សំបុត្រ​​អនាមិកមួយ​បាន​​​សរសេរ​​គំរាម​​​មាន​ខ្លឹម​សារ​​​​​ថា ខ្លួន​នឹង​បរិហា​កេរ្តិ៍​​ឱ្យ​អស់​ពី​​​អនុ​គណ​សង្ឃ​​​​ស្រុក​គង​ពិសី​ ហើយ​ដើម្បី​​ជា​ថ្នូរ​​​កុំ​ឱ្យ​​​លេច​ឮ​​​នោះ​ត្រូវ​លោក​​​ប្រគល់​ប្រាក់​​១៥០​ដុល្លារ​​​​​​ឱ្យ​ពួក​ខ្លួន​ បើ​ពុំ​ដូច​នោះ​ទេ​​​ពួក​គេ​នឹង​ធ្វើការ​​​​បំផ្លាញ​​​​កុដិ​​​បំផ្លាញ​​​វត្ត​អារាម​​​ ដោយ​គប់​គ្រាប់​បែក​​សម្លាប់​​​នៅ​ក្នុង​វត្ត​​​សាលព្រឹក​្ស​​​ ហើយ​ពួក​ខ្លួន​​រត់​ចូល​​​ព្រៃ​​ពុំ​អាច​​រក​ឃើញ​​ឡើយ ។
ការ​គំរាម​​​តាម​រយៈ​​សំបុត្រ​នេះ​ត្រូវ​​បាន​​​​ព្រះ​អនុ​គណ​សូ ចាន់​ ​​​បាន​រាយការណ៍​​​ដល់​សមត្ថកិច្ច​​​​និង​អាជ្ញាធរ​ដែន​ដី​​មាន​​​មន្ត្រី​ប៉ូលិស​​​ កង​រាជ​អាវុធ​ហត្ថ​​​ស្រុក​រួម​ទាំង​​​​លោក​អភិបាល​​​ស្រុក​គង​ពិសី​ផង​ដែរ​ដើម្បី​ស្វែង​រក​​​ម្ចាស់​​សំបុត្រ​​​​​គំរាម​នេះ​​ ព្រោះ​លោក​មិន​ធ្លាប់​មាន​​​រឿង​ជាមួយ​​​ឧបាសក​ឧបាសិកា​ណាម្នាក់​ឡើយ​ ។

ព្រះេតជគុណ​សូ ចាន់​​មាន​​ថេរ​​ដីការ​​ថា ​ទំនង​ជា​​រឿង​​​ទំនាស់​មួយ​ទាក់​ទិន​​​នឹង​អាស្រម​​​ប្រាសាទ​​ថ្ម​រាប​ ជ្រោះ​ចេក​ នៅ​ស្រុក​គង​ពិសី​​​​រឿង​ទំនាស់​​​​ទៅនឹង​ការ​​​សាងសង់​​​អាស្រម​​​ប្រាសាទ​​ថ្ម​រា​ប​ ជ្រោះ​​​ចេក​នេះ​ លោក​តា​អាចារ្យ​​​ហោ ​គុណ អាយុ​៧៩​ឆ្នាំ​ ជា​អ្នក​ផ្តួច​ផ្តើម​​​​សុំ​​​ដីក​​សាង​អាស្រម​​​នេះ​តាំង​​ពី​ឆ្នាំ​​១៩៩៩​​​​ ត្រូវ​បាន​​​​អភិបាល​​​ស្រុកគង​ពិសី​​​ ធម្មការ​​ស្រុក​និង​ឧ​បាសក​​ឧបាសិកា​​ជាច្រើន​​​​​​បាន​​គាំ​ទ្រ ។ តាអាចារ្យ​​បាន​រៀប​រាប់​​​ថា ការ​សាង​សង់​​​អាស្រម​​​ប្រាសាទ​​ថ្ម​រាប​​​នៅ​ជ្រោះ​​ចេក​នេះ​ស្ថិត​​នៅ​លើ​ទឹក​ដី​​​​ភូមិបឹង​​​ ឃុំ​​ស្រង់​​​ ស្រុក​គង​ពិសី​ ដោយ​មាន​​​ការ​ឯកភាព​​​ប្រគល់​​ឱ្យ​ធ្វើ​ទីតាំង​​​អាស្រម​​​​នេះ​​លើ​ផ្ទៃ​​​​ដី​ទំហំ​​​៩០m​ទៅទល់​ជើង​ភ្នំ​​ដែល​នៅ​មាន​​ព្រៃ​ឈើ​​​​​ ។ ដូច្នេះ​​​ការ​សាង​សង់​​​កន្លង​​​ទៅ​បាន​សម្រេច​លើ​ប្រាសាទ​​ថ្ម​មួយ​ទំហំ​4mX4m(បួន​ជ្រុង​)ធ្វើ​​សាលា​ឆាន់​​ទំហំ​12mX21mហើយ​​ជា​ស្ថាពរ​​​ និង​ធ្វើ​​​​ព្រះ​វិហារ​​​​ទំហំ​​6mX9mពុំ​ទាន់​​​ចាក់​ដី​ មាន​កុដិ​​​សង់​ពី​ថ្ម​ទំហំ​2mX3m ជាអាស្រម​​​​​ក្បែរ​​សាលា​ឆាន់​​ រួម​ទាំង​​ការ​សង់​បង្គន់​​​អនាម័យ​​ចំនួន​២​ដោយ​ធ្វើ​ប្រព័ន្ធ​លូ​ទឹក​ផង ។ ដូច្នេះការ​​​សុំ​កសាង​​​អាស្រម​​ប្រាសាទ​ថ្ម​​​រាប​នេះ​​នៅ​ជ្រោះ​ចេក​​​ស្រុក​​គង​ពិសី​​​​បាន​សាង​សង់​តាំង​ពី​ឆ្នាំ​​១៩៩៩​​​​មក​ គឺ​​សម្រេច​​​សមិទ្ធផល​​​​ដូច​ខាង​លើ​​​បន្ត​អភិវឌ្ឍន៍​​រហូត​​​​​ឆ្នាំ​២០១២​នេះ ។

លោក​តា​​​អាចារ្យ​​​ហោ គុណ​ បន្តថា ​​ដោយ​ពុំ​មាន​ភាព​កក់​ក្តៅ​​ដិ​ត​ដល់​​​​ក្នុង​ការងារ​ទទួល​​​ឧបាសក​​ឧបាសិកា​​ចូល​ទៅ​ធ្វើ​បុណ្យ​​​​សំណាក់​​​ធម៌​​​នៅ​ទី​នោះ​ក៏​សម្រេច​ឯក​ភាព​ឱ្យ​ឈ្មោះ​ប្រាក់​ ​ច្រេស​ ​បួស​ជា​សង្ឃ​​​គង់​ចាំ​​អារាម​ និង​អាស្រម​នោះ​រហូត​​​មក​​ តែ​សង្ឃ​​អង្គ​នោះ​​ពុំ​គោរព​​គោល​ការណ៍​​​ជា​សង្ឃ​​តែង​នាំ​ប្រពន្ធ​កូន​​​មក​គ្រប់​គ្រង​​​​​បច្ច័យ​​ពីបុណ្យ​ទាន​ ពុំ​ព្រម​កសាង​បន្ត​ ហើយ​នាំ​ប្រពន្ធ​​រស់នៅ​លើ​​អាស្រម​​​នេះ​ទៀត​​​ទើប​អំឡុង​ដើម​ឆ្នាំ​​​២០១២​​​នេះ​សង្ឃ​​​ប្រាក់ ច្រេស​​​ត្រូវ​ព្រះ​ធម្ម​វិន័យចូល​រួម​​​បាន​ឯក​ភាព​​​ផ្សឹក​​​ជា​គ្រហស្ត​​វិញ​ ។ ប៉ុន្តែ​​ដោយ​មាន​ការ​សណ្តោស​​ផង​​ព្រះ​តេជគុណ​​​សូ ចាន់​​​ អនុ​គណស្រុក​អនុញ្ញាតិ​​សុំ​ឱ្យ​តែ​ចេញ​ពី​អាស្រម​​​​មក​កាន់​វត្ត​​​សាល​ព្រឹក្ស​​​ហៅវត្ត​ខ្នាជិត​គ្នា​គ្រាន់​​បាន​ណែនាំ​​ពី​វិន័យ​​ធម៌​​​ឡើង​វិញ​ ។ ប៉ុន្តែ​ប្រាក់​ ច្រេស​ ​ពុំ​ព្រម​​​សឹក​​ និង​ពុំ​ព្រម​​ចាក​ចេញ​​ពី​អាស្រម​​​ប្រាសាទថ្ម​​រាប​នោះ​ទេ​ហើយ​ថែម​ទាំង​​​​​​បិទទ្វារ​​​​វត្ត​ពុំ​ឱ្យ​ឧបាសក​​ឧបា​សិកា​​​ចូល​​ធ្វើ​បុណ្យ​ទាន​រហូត​តាំង​​ពី​​ចូល​ព្រះវស្សា​​​​មក​ ពុំ​មាន​អ្នក​ណា​ចូល​វត្ត​បាន​ឡើយ​និង​បាន​​គំរាម​​​ទាំង​​ព្រះ​តេជ​គុណ​​​សូ ចាន់​​ ពុំ​ឱ្យ​និមន្ត​​​​ទៅ​ជិត​​​អាស្រម​​ទៀត​ផង​។ រឿង​រ៉ាវ​​​ទំនាស់​ក្នុង​មូល​ហេតុ​​​គ្រប់​គ្រង​​អាស្រម​​ប្រាសាទថ្ម​​រាប​ជ្រោះ​ចេក​នេះ​​​​នៅ​តែបន្ត​​​​ភាព​តាន​តឹង​​​រហូត​​​ពុំ​អាច​ដោះ​ស្រាយ​បាន​​​ទើប​ថ្ងៃ​​ទី​​៨ កញ្ញា​ ក៏​ឃើញ​​​​មាន​គេ​នាំ​លិខិត​​គំរាម​​​មួយ​ប្រគល់​​​ដល់​ព្រះ​អនុគណ​សូ ចាន់​ ទារ​ប្រាក់​​​​​​១៥០​​ដុល្លារ​ជា​ថ្នូរ​​​និង​ការ​មិន​​បរិហា​កេរ្តិ៍​​​រួម​ទាំង​​ការ​យក​​​គ្រាប់​បែក​​​គប់​កម្ទេច​​​អារាម​​ទៀត​ ។ ទាក់​ទិន​​​​​និង​សំបុត្រ​​​គំរាម​​​ដល់​ព្រះ​អនុ​គណ​នេះ​​​​រហូត​មកដល់​​ថ្ងៃនេះ​​​អាជ្ញាធរ​​ស្រុក​កំពុង​តាម​ស្រាវ​ជ្រាវ​​នៅ​ឡើយ​ ៕