ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់2​នៅ​ក្រុង​ប៉ោយ​ប៉ែត​ព្រួយ​បារម្ភ​ពី​គ្រោះ​ទឹក​ជំនន់​ខណៈ​ទឹក​ជន់​លិច​ខាង​ដី​ថៃ

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ស្របពេលនៅ​​​ខេត្តស្រះកែវ​ប្រទេស​ថៃ​ដែល​មាន​ភូមិ​សាស្ត្រ​ជាប់គ្នា​​តាម​ព្រំដែន​​កំពុង​រងការ​លិច​លង់​ដោយ​សារ​ទឹក​ជំនន់​​នោះ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ពីរ​​​នៅ​​ខាង​ត្បូង​ផ្លូវជាតិ​លេខ៥​ក្នុងក្រុង​ប៉ាយ​ប៉ែត​កំពុង​​ព្រួយ​បារម្ភ​នឹង​ទឹក​ជំនន់​ និង​​នៅ​ចំពោះ​មុខក៏​​​មាន​​ការលិច​លង់​បណ្តើរ​ៗ​ហើយ​ ។

​ឈ្មោះឆែម​​ រឿន ​នៅភូមិ​យាង សង្កាត់​និមិត្ត​បានប្រាប់ថា ​ទឹក​ជំនន់​ឆ្នាំ​នេះ​ដូចជា​ឡើង​លឿន​ព្រោះថា ​នៅពេលដែល​ក្រុម​គ្រួសារ​របស់គាត់​កំពុង​សម្រាក​ក្នុងផ្ទះ​លុះ​នៅ

ខេត្ត​បន្ទាយ​មានជ័យ ៖ ស្របពេលនៅ​​​ខេត្តស្រះកែវ​ប្រទេស​ថៃ​ដែល​មាន​ភូមិ​សាស្ត្រ​ជាប់គ្នា​​តាម​ព្រំដែន​​កំពុង​រងការ​លិច​លង់​ដោយ​សារ​ទឹក​ជំនន់​​នោះ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ពីរ​​​នៅ​​ខាង​ត្បូង​ផ្លូវជាតិ​លេខ៥​ក្នុងក្រុង​ប៉ាយ​ប៉ែត​កំពុង​​ព្រួយ​បារម្ភ​នឹង​ទឹក​ជំនន់​ និង​​នៅ​ចំពោះ​មុខក៏​​​មាន​​ការលិច​លង់​បណ្តើរ​ៗ​ហើយ​ ។

​ឈ្មោះឆែម​​ រឿន ​នៅភូមិ​យាង សង្កាត់​និមិត្ត​បានប្រាប់ថា ​ទឹក​ជំនន់​ឆ្នាំ​នេះ​ដូចជា​ឡើង​លឿន​ព្រោះថា ​នៅពេលដែល​ក្រុម​គ្រួសារ​របស់គាត់​កំពុង​សម្រាក​ក្នុងផ្ទះ​លុះ​នៅ​​ប្រ​ហែល​ជា​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១០ កញ្ញា ​ស្រាប់​តែសើម​ខ្នង​ ហើយគាត់​បាន​​ស្រវេ​ស្រ​វ៉ា​នាំ​កូន​ចៅ​​ឡើង​ទៅ​លើ​ផ្លូវនិង​នាំគ្នា​យក​អី​វ៉ាន់​ចេញពី​​ផ្ទះ​នៅរកទី​ទួល​សុវត្ថិ​ភាព​ទាំង​យប់​​ ។

​ចំណែក​ប្រជាពលរដ្ឋ​​ឈ្មោះ​នាង ខុ​ន ​ក៏​បាន​ប្រាប់ថា ​នៅភូមិ​យាងថ្មី​សង្កាត់​និមិត្ត​ក៏​ជួប​​គ្រោះ​ទឹក​ជំនន់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយដែរ តែ​ឆ្នាំ​នេះ​ទឹក​ជំនន់​ដែល​មក​ពី​ថៃ​បានជន់​លិច​​លឿន​បណ្តា​ល​ឱ្យ​លិច​សម្ភារ​និងអីវ៉ាន់ ​ស្ទើ​រ​​តែ​យក​មិន​ទាន់​ ​​បណ្តាល​ឱ្យ​លិច​ផ្ទះ​សម្បែង​ប្រជា​ពល​រដ្ឋ​​នៅខាង​​ត្បូង​ផ្លូវ​ជាតិ​លេខ​៥​ចន្លោះ​ផ្លូវ​ដែក​ប្រមាណ​ជា​៥​ទៅ​៦​ផ្ទះ​និង​កំពុងលិច​ជា​បណ្តើរ​ៗ។ លោក​ប៉ាល ​ស៊ីថា ​ចៅសង្កាត់​និមិត្ត​មាន​​ប្រសាសន៍ថា ​នៅ​សង្កាត់​និមិត្ត​លោកបាន​ដឹង​ថា​ដំបូង​គឺ​ទឹក​បាន​​លិច​ជាបណ្តើរ​ៗ​ប្រមាណ​២ភូមិ​មាន​ភូមិយាងថ្មី ​ភូមិ​ខៃដន​ ​ហើយ​កំពុង​ចាប់​​ផ្តើម​លិច​តាម​ភូមិ​ដែលជាប់​អូរ​ព្រំ​ដែន​ខណៈ​ពេល​ដែល​ខេត្តស្រះ​កែវ​ប្រទេស​ថៃ​កំពុង​ត្រូវ​បានលិច​លង់​ដោយសារទឹក​ភ្លៀង​ហូរ​មកពី​តំបន់​ខាងលើ ។

លោក​ចុង ផែត ​អភិបាល​រងខេត្ត​បន្ទាយ​​មាន​ជ័យ​​មាន​ប្រសាសន៍​ថា ​នៅពេល​ដែលខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ដែល​ជាប់​ព្រំដែន​កម្ពុជា​ ខេត្ត​បន្ទាយ​មាន​ជ័យ​គឺ​ពិត​ជា​មានការព្រួយ​បារម្ភ​ខ្លាច​ទឹក​​លិច​តាម​បណ្តាស្រុក​​និងក្រុង​​ជាប់​ជាយ​ដែន​ដូច​គ្នា​ ហើយ​អាជ្ញាធរ​កំពុងយក​​ចិត្តទុកដាក់​​ណែ​នាំ​ប្រជាពលរដ្ឋ​និងមាន​វិធាន​ការជួយ​ដល់​ពួក​គាត់​ឱ្យ​​បាន​ទាន់​ពេល​វេលា​ ។

ទឹក​ជំនន់​ ទឹក​ភ្លៀង​ នៅខេត្ត​ព្រះវិហារ​

​ជំនន់ទឹក​ភ្លៀងនៅ​ក្នុងខេត្ត​ព្រះវិហារ​​ឆ្នាំ​២០១២ ​នេះក៏ដូចជាបណ្តា​ឆ្នាំមុនៗ​ដែរ​​បាន​ឡើង​​​ជន​លិច​​ភូមិករ​អ្នកស្រុក​មួយចំនួន​ ដែល​រស់​នៅ​តាម​ដងស្ទឹងសែន​។ ​ចំពោះ​​ទឹកជំនន់​ទឹក​ភ្លៀង​នៅក្នុង​ខេត្ត​​ឆ្នាំនេះ តាមការ​បញ្ជាក់ឲ្យ​ដឹងពី​មន្ទីរ​ ធន​ធា​នទឹក និងឧតុ​និយម​ខេត្ត​ ថា​​ទឹកភ្លៀង​បាន​ចាប់​ផ្តើមធ្លាក់​​ខ្លាំងតាំង​ពីចុង​ខែ​សីហា រហូត​មក​ដល់​ដើម​ខែ​កញ្ញា​ទើប​ទឹក​ភ្លៀង​បាន​ថយ​​ចុះ​វិញ ​តែទឹក​ជំនន់ នៅតែមានការ​ជន់លិច​ស្រែចម្ការ​ អ្នក​ស្រុក​មួយ​ចំនួន​ ដែល​រស់នៅ​តាម​បណ្តោយ​មាត់​ស្ទឹងសែ​ន​ដែល​​ក្នុងនោះ​មានស្រុក​ចំនួន​៤ ​និង​ក្រុង១មាន ១-ស្រុកគូលែន ២-ស្រុកត្បែង​ មាន​ជ័យ​ ៣-ស្រុកជ័យសែន ៤-ស្រុក​រវៀង និង​ក្រុង​ព្រះវិហារ ប៉ុន្តែ​មន្ទីរធន​ធាន​ទឹក និងឧតុ​និយម​​ខេត្ត​បានឲ្យ​ដឹងដែរ​ថា​ឆ្នាំនេះ ត្បិត​មាន​ទឹក​ជំនន់ ប៉ុន្តែ​មកដល់​ពេលនេះទឹក​ជំនន់​មិនទាន់​គំរាម​​ឲ្យ​មានមហន្ត​រាយដូច​កាល​ពី​ឆ្នាំមុន​ៗទេ ​។

លោកចាប គុយ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​​ឧតុនិយម​ខេត្តព្រះវិហារ បានបញ្ជាក់​ប្រាប់​ កោះ​សន្តិភាព​នៅរសៀល​ថ្ងៃទី​១០​ កញ្ញា ​ថា មក​ដល់ពេល​នេះ​ទឹកជំនន់​បានឡើង​​ជនលិច​​ផ្ទៃ​ដី​​ស្រែ​​ចម្ការ ​និងលំនៅ​ឋានអ្នក​ស្រុក ​រស់នៅ​ជាប់​មាត់​ស្ទឹងសែន​បន្តិចបន្ទួច​ប៉ុណ្ណោះ​ ​តែរយៈ​ពេល​ជិត​មួយ​សប្តាហ៍​កន្លងមក​នេះ​ផ្ទៃមេឃ​បាន​ ស្រឡៈ។ លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថា​ ចាប់ពី​ពេលនេះ​ទៅ​បើមិនមាន​ភ្លៀង​ធ្លាក់ខ្លាំង​ទេ​ ទឹក​ជំនន់នឹង​ស្រកទៅវិញ​។ លោកអ៊ុន ​ចាន់ដា អភិ​បាល​រង​ខេត្ត​ព្រះវិហារ​ ទទួល​បន្ទុក​គ្រោះ​មហន្ត​រាយ​ខេត្ត បានមាន​ប្រសាសន៍​ឲ្យដឹង​ថា​ ​​ឆ្នាំនេះ​មានទឹក​ជំនន់ ​តែមិន​មែនដោយ​សារតែ​មាន​ភ្លៀង​ធ្លាក់​ច្រើន គ្រប​ដណ្តប់លើ​ផ្ទៃភូមិ​សាស្រ្ត​ខេត្ត​ទាំងមូល​ទេ ​គឺមាន​ទឹកជំនន់​ដោយ​សារមានភ្លៀង​ធ្លាក់​ខ្លាំ​ង​ នៅតាម​បណ្តោយ​ជួរ​ភ្នំ​ដង​រែក​ដែលមាន​ប្រវែង​១២៩គីឡូ​ម៉ែត្រ​​ ដែល​ហូរ​ចាក់មក​ក្នុងស្ទឹង​សែនតែ​មួយកាល​ពីចុង​ខែ​សីហា​កន្លង​ទៅ ទើប​បណ្តាល​ឲ្យមាន​ការជន់​លិច​លំនៅ​ឋាន​ស្រែចម្ការ​ប្រជាពល​រដ្ឋ​បន្តិច​បន្ទួច ​មិន​ប៉ះពាល់​អ្វីធំ​ដុំនោះ​ទេ។

លោកអភិ​បាលរង​ខេត្ត​បន្តថា ​ទោះបី​ជា​ យ៉ាង​ណា ​អាជ្ញាធរ​ខេត្តបាន​ត្រៀម​លក្ខណៈ​ និង​ជូន​ដំណឹងដល់​ប្រជាពល​រដ្ឋទាំង​អស់​ ដែលរស់​នៅ​តាម​ដងស្ទឹង​សែន ​ខាងលើ​​សុំឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​។ ដោយ​ឡែក​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​លក្ខណៈ​​ជាមួយ​សាខា​កាកបាទ​ក្រហម ​និងថ្នាក់​ កណ្តាល ​ដើម្បីជួយ​សង្គ្រោះ​​​ដល់ប្រជា​ពល​រដ្ឋ​ ក្នុង​ករណីមាន​​មហន្តរាយ​ពីទឹក​ជំនន់​នេះ​នឹង​​អាច​កើត​មាន​ធំធេង​​ណាមួយ។

ទឹក​ជន់​លិចសាលា​ខេត្តសុខោ​ទ័យ​កម្ពស់​ប្រហែល​១​ម៉ែត្រ​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ​ដោយ​សារ​ទឹក​ហូរ​ពីតំបន់​ភ្នំ​

តាម​ទី​ភ្នាក់ងារ​ព័ត៌​មាន​របស់​ថៃ​ពីខេត្ត​សុខោ​ទ័យ​ផ្សាយ​ឱ្យ​ដឹង​ថា ​ស្ថាន​ភាព​ការណ៍​ទឹក​ជំនន់​នៅ​ទី​ក្រុង​សុខោ​ទ័យ ​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ​កន្លងម​ក ​នៅ​តែ​ជួបវិបត្តិ​ជា​បន្ត​បន្ទាប់ ​ដោយ​​ក្រុម​ហ៊ុន​ ហាងទំនិញ​ ​ក្នុង​ទី​ក្រុង​ត្រូវ​បាន​ទឹក​ជន់​លិច​ខ្ពស់​ជាង​១​ម៉ែត្រ​និងផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុង​ទី​ក្រុង​ត្រូវ​កកស្ទះ  ។

ដោ​យឡែក​សាលា​រៀន​នៅ​ក្នុង​ទី​ក្រុង​ចំនួន​៥​កន្លែង​ត្រូវផ្អាក​ការ​រៀន​សូត្រ​​ជាបណ្តោះ​អាសន្ន​ ។ ​សម្រាប់​នៅ​ទីប្រជុំ​ជន​​នានា​ក្នុង​ទី​ក្រុង​ប្រជាជន​រមែង​ទទួល​ការលំបាក​វេទនា​និង​ខឹងសម្បា​ដោយ​សារ​ទឹកហូរពី​ទីខ្ពស់​មក ​​លិចក្នុង​ទី​ក្រុង​​ក្នុង​បរិមាណ​កើន​ខ្ពស់​ជាបន្តបន្ទាប់ ។

ក្រៅពី​នេះ​ ទីតាំង​សំខាន់​ៗ​របស់​មន្ត្រី​ជា​ច្រើន​កន្លែង​ដូចជា​សាលា​ខេត្ត ​តុលាការ​ខេត្ត​ និង​សាលា​ស្រុក​សុខោទ័យ​ត្រូវបាន​ទឹក​ជន​លិច​ជាង​៥០​សង្ទីរម៉ែត្រ​ផងដែរ។ ​ការជន់​លិច​នៅ​ប្រទេស​​ថៃ​នេះ​ក៏​កំពុង​បង្ក​ឱ្យ​តំបន់​ព្រំដែន​កម្ពុជា ​អាច​ក្លាយ​ជា​តំបន់​ជន់លិច​បន្ទាប់ ​ព្រោះ​​ស្ថិត​នៅ​ខាង​ក្រោម ៕