ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​កាស៊ីណូ​ស្វែង​រក​ដំណោះ​ស្រាយ​មុន​ពេល​កូដ​កម្ម​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​​​ ៖ ​​បុគ្គលិក​​​ក្រុម​ហ៊ុន​​កាស៊ី​ណូ​​ត្រូ​ពី​កាណា​ ប្រមាណ​ជិត​​១០០​នាក់ ​​បាន​ស្វែង​រក​​ដំណោះ​ស្រាយ​​មួយ​នៅ​សាលា​​ក្រុង​​ប៉ោយ​ប៉ែត​ នៅ​ព្រឹក​ថ្ងៃ​ទី​​១០ ​ខែ​កញ្ញា ​ជុំ​វិញ​ការ​​ទាម​ទារ​​លក្ខ​ខណ្ឌ​ការ​ងារ​​ចំនួន​​២១​ចំណុច​ ។

​​តាម​​ការ​អះ​អាង​​ពី​លោក​​ម៉ម ​រិទ្ធី ​អនុ​ប្រធាន​​ស្តីទី​​​សហ​ព័ន្ធ​​សហ​ជីព​​វិស័យ​ទេស​ចរណ៍​​ខេត្ត​សៀម​រាប​​ និង​ជា​តំណាង​​ក្រុម​បុគ្គលិក​​កា​ស៊ី​ណូ​​ត្រូ​ពី​កាណា​​បាន​ឱ្យដឹ​ង​ថា ​

ក្រុង​ប៉ោយ​ប៉ែត​​​ ៖ ​​បុគ្គលិក​​​ក្រុម​ហ៊ុន​​កាស៊ី​ណូ​​ត្រូ​ពី​កាណា​ ប្រមាណ​ជិត​​១០០​នាក់ ​​បាន​ស្វែង​រក​​ដំណោះ​ស្រាយ​​មួយ​នៅ​សាលា​​ក្រុង​​ប៉ោយ​ប៉ែត​ នៅ​ព្រឹក​ថ្ងៃ​ទី​​១០ ​ខែ​កញ្ញា ​ជុំ​វិញ​ការ​​ទាម​ទារ​​លក្ខ​ខណ្ឌ​ការ​ងារ​​ចំនួន​​២១​ចំណុច​ ។

​​តាម​​ការ​អះ​អាង​​ពី​លោក​​ម៉ម ​រិទ្ធី ​អនុ​ប្រធាន​​ស្តីទី​​​សហ​ព័ន្ធ​​សហ​ជីព​​វិស័យ​ទេស​ចរណ៍​​ខេត្ត​សៀម​រាប​​ និង​ជា​តំណាង​​ក្រុម​បុគ្គលិក​​កា​ស៊ី​ណូ​​ត្រូ​ពី​កាណា​​បាន​ឱ្យដឹ​ង​ថា ​ក្រុម​​បុគ្គលិក​​កា​ស៊ី​ណូ​ត្រូ​ពី​កាណា​​ ដែល​​​គ្រោង​​ធ្វើ​​​​​​​កូដ​កម្ម​​​នៅ​ថ្ងៃ​ទី​​២៥ ខែ​សីហា ​កន្លង​មក​នេះបាន​​ធ្វើ​លិខិត​​ដល់​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​​​ពាក់​ព័ន្ធ​​​ក្រុង​ប៉ោយ​ប៉ែត​​ខេត្ត​បន្ទាយ​​​មាន​ជ័យ​ ​និង​ចម្លង​ជូន​​ដល់​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​ងា​រផង​ដែរ​ ​ប៉ុន្តែ​​នៅ​ថ្ងៃ​ទី​​២៣ ​ខែ​សីហា ​មុន​ពេល​​​កំណត់​​ធ្វើ​កូដ​កម្ម​​​២​ថ្ងៃ​​ លោក​ង៉ោ ម៉េង​​ជ្រូន អភិបាល​​ក្រុង​​​បាន​ហៅ​ក្រុម្​បុគ្គលិក​ និ​ងតំណាង​​សហជីព​​កម្ម​ករ​​ទៅ​រក​ដំណោះ​ស្រាយ​​ ។ ​ពេល​នោះ​​ដោះ​ស្រាយ​​បាន​ចំនួន​​១៣​ចំណុច​តូចៗ​ ហើយ​​បាន​សន្យា​​រក​ដំ​ណោះ​ស្រាយ​​នៅ​ព្រឹក​ថ្ងៃ​ទី​​១០ ​កញ្ញា ​ជា​​បន្ត​ទៀត​ ។​

​នៅ​ព្រឹក​​ថ្ងៃ​ទី​​១០ កញ្ញា ​ក៏​មាន​​​ការ​កោះ​ហៅ​​ក្រុម​បុគ្គលិក​​ និង​តំណាង​​សហ​ជីព​​កម្មក​​រ​​ប្រមាណ​​​​១០០​នាក់​​​​ចូល​​ប្រជុំ​​រក​ដំណោះ​ស្រាយ​​ផង​ដែរ ​​ក្រោម​អធិប​តី​ភាព​​លោក​ង៉ោ ម៉េង​​ជ្រូន ​អភិ​បាល​​ក្រុង​ តែ​មិន​អនុញ្ញាត​​ឱ្យ​ក្រុម​​អ្នក​​សារព័ត៌​មាន​​ចូល​ថត​​រូប​ និង​​ស្តាប់​កិច្ច​​ប្រជុំ​រក​ដំណោះ​ស្រាយ​​នេះ​ឡើយ គឺ​​អភិបាល​​ក្រុង​ប៉ោយ​ប៉ែត​​បិទ​​សិទ្ធិ​អ្នក​​​កាសែត​​ ។ ​កិច្ច​ប្រជុំ​​​រក​ដំណោះ​ស្រាយ​​រវាង​​ក្រុម​​​តំណាង​​កម្មករ​​កាស៊ី​​ណូ​​​ត្រូ​ពី​កាណា​​ និង​ក្រុម​បុគ្គលិក​​ទាំង​អស់​នោះ​​បាន​ធ្វើ​ឡើង​​ចាប​់​ពី​ម៉ោង​​៨​និង​​៣០​នាទី​​ព្រឹក​​រហូត​ដល់​​វេលា​ម៉ោង​​ប្រមាណ​​ជិត​​២​រសៀល​​ថ្ងៃដដែល​​នៅ​តែ​មិន​​​ទាន់​រក​ដំណោះ​ស្រាយ​​បញ្ចប់​បាន​ឡើយ​ ​​។ ​ក្រុម​បុគ្គលិក​​បម្រើ​ការ​នៅ​​ក្នុង​កាស៊ី​ណូ​ត្រូ​​ពី​កា​ណា​​​នោះ​បាននិយាយ​​ប្រាប់​អ្នក​​កាសែត​​​ថា​ ​កិច្ច​ប្រជុំ​​រក​ដំណោះ​ស្រាយ​​នេះ​មិន​អាច​​ទៅ​រួច​ឡើយ​ ដោយ​អាជ្ញាធរ​​ក្រុង​​មិន​មាន​ចេតនា​​ជួួ​យ​សម្រួល​​ដល់​​ពួក​គេ​​ជា​បុគ្គលិក​ ហើយ​​កិច្ច​ប្រជុំ​​នេះ​ដែរ​​​រក​ដំណោះ​ស្រាយ​​បាន​សរុប​ចំនួន​​១៨​ចំណុច​​តែ​ប៉ុណ្ណោះ ​។ ​នៅ​សល់​​​៣​ចំណុច​​ដែល​តាន​តឹង​​នោះ​មិន​អាច​​រក​ដំណោះ​ស្រាយ​​បាន​ឡើយ ។​

​​បុគ្គលិក​​​បម្រើ​ការ​នៅ​​​កាស៊ី​ណូ​ត្រូ​​ពី​កាណា​​ដែល​នាំ​គ្នា​​​តវ៉ា​​នេះ​បាន​​បង្ហើប​​ឱ្យ​ដឹង​ថា ​ចំពោះ​​៣​ចំណុច​​ដែល​តាន​តឹង​នេះ​​គឺ​ក្រុម​ហ៊ុន​​បាន​ដក​បុគ្គ​លិក​​បម្រើ​ការ​ងារ​​នៅ​ក្នុង​នោះ​ចេញ​ចំនួន​​៣​នាក់​ ​ដោយ​គ្មា​ន​មូល​ហេតុ​ ទី​​១​ឈ្មោះ​​សាត សែប ភេទ​ប្រុស ​ទី​​​២​ឈ្មោះ​​ឡាយ ​បូរ៉ែន ​ភេទ​ប្រុស ​និង​ទី​​៣ ​​ឈ្មោះ​ហេង ​គឹមហៀង ​ភេទ​ស្រី ។ ​ជន​ទាំង​​​៣នាក់​​ គឺ​ជា​តំណាង​​ដែល​ពួក​គេ​​ជា​បុគ្គលិក​​គាំ​ទ្រ​​សុំ​កុំ​​ឱ្យ​​ដក​​​​ចេញ​​ដោយ​គ្មា​ន​មូល​ហេតុ​តាម​តែ​អំពើ​ចិត្ត​​ តែ​តំណាង​​ក្រុម​ហ៊ុន​​បដិសេធ​ ។

​កិច្ច​ប្រជុំ​​នេះ​បាន​​ពន្យា​​ពេល​ទៅ​​ថ្ងៃ​ទី​​២២ ​កញ្ញា ​ខា​ងមុខ​​ដើម្បី​​រក​ដំណោះ​ស្រាយ​​បន្ត​ទៀត​​ផង​ដែរ ។ ​​​នេះ​​ចាត់​ទុក​​ជា​លើក​ទី​១​ហើយ​​ ដែល​​​និយោ​​ជិត​​​បម្រើ​ការ​ងារ​នៅ​​ក្នុង​​វិស័យ​កាស៊ី​ណូ​​មាន​កា​រ​តវ៉ា​​ និង​​ព្រមាន​​ពី​ការ​​ធ្វើ​កូដ​កម្ម ​​ដែល​​កន្លង​​មក​​​មាន​​តែ​កម្មករ​​ដែល​​​ធ្វើ​​ការនៅ​​​តាម​​រោង​ចក្រ​​វាយ​​​ណ​ភណ្ឌ​​ប៉ុណ្ណោះ​​ ​ដែល​តែង​​តែ​​ផ្ទុះ​រឿង​​​នូវ​ការ​​​ធ្វើ​កូដ​​កម្ម​ជា​​បន្ត​បន្ទាប់​​ ៕​​