ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ញ្ញត្តិ​​គាំ​ទ្រ​​​តុលា​ការ​ចាប់​​​នាង​​យ៉ោង បុប្ផា ដាក់​គុក​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​ព្រឹក​​ថ្ងៃ​ទី​​១០ ​ខែ​កញ្ញា ​ឆ្នាំ​​​២០១២​ ​បង​ប្អូន​អ្នក​រត់​ម៉ូតូ​ឌុប​​ និង​ម៉ូតូ​​កង់​បី​ប្រមាណ​​ជាង​​២០០​នាក់ ​ស្ថិត​​ក្នុង​​សមា​គម​​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​ន៍​កម្ពុជា​ ​បាន​នាំ​គ្នា​​​​ប្រមូល​ផ្តុំ​​នៅលើ​ទី​លាន​​​ប្រជា​ធិប​តេយ្យ​​​ សង្កាត់​​វត្ត​​​ភ្នំ ​ខណ្ឌដូន​ពេញ ​​ដើម្បី​ដាក់​ញ្ញត្តិ​​ទៅ​​​ក្រសួង​​យុត្តិ​ធម៌​ និង​​តុលា​ការ​​រាជ​ធានី​ភ្នំ​ពេញ ​​គាំ​ទ្រ​​ពេញ​ទំហឹង​​ការ​ចាប់​ខ្លួន​​ស្ត្រី​ឈ្មោះ​​យ៉ោង បុប្ផា ដាក់​ពន្ធនា​គារ​​ពី​បទ​​ប្រើ​អំពើ​

រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​ព្រឹក​​ថ្ងៃ​ទី​​១០ ​ខែ​កញ្ញា ​ឆ្នាំ​​​២០១២​ ​បង​ប្អូន​អ្នក​រត់​ម៉ូតូ​ឌុប​​ និង​ម៉ូតូ​​កង់​បី​ប្រមាណ​​ជាង​​២០០​នាក់ ​ស្ថិត​​ក្នុង​​សមា​គម​​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​ន៍​កម្ពុជា​ ​បាន​នាំ​គ្នា​​​​ប្រមូល​ផ្តុំ​​នៅលើ​ទី​លាន​​​ប្រជា​ធិប​តេយ្យ​​​ សង្កាត់​​វត្ត​​​ភ្នំ ​ខណ្ឌដូន​ពេញ ​​ដើម្បី​ដាក់​ញ្ញត្តិ​​ទៅ​​​ក្រសួង​​យុត្តិ​ធម៌​ និង​​តុលា​ការ​​រាជ​ធានី​ភ្នំ​ពេញ ​​គាំ​ទ្រ​​ពេញ​ទំហឹង​​ការ​ចាប់​ខ្លួន​​ស្ត្រី​ឈ្មោះ​​យ៉ោង បុប្ផា ដាក់​ពន្ធនា​គារ​​ពី​បទ​​ប្រើ​អំពើ​ហិង្សា​​​យ៉ាង​ព្រៃ​ផ្សៃ​​លើ​សមា​ជិក​​របស់​ពួក​គេ​​ ។​

ញ្ញត្តិ​​របស់​ថ្នាក់​ដឹក​នាំ​​ និង​សមា​ជិក​​សមា​​គម​​រួម​គ្នា​ដើម្បី​​អភិវឌ្ឍន៍​​​កម្ពុជា​​ ដែល​ដាក់​ទៅ​ក្រសួង​​យុត្តិ​ធម៌​​ និង​តុលា​ការ​​រាជ​ធានី​​ភ្នំពេញ​​បាន​លើក​ឡើង​​ថា ​សូម​គាំ​ទ្រ​​យ៉ាង​ពេញ​ទំហឹង​​ចំពោះ​​ចំណាត់​ការ​​របស់​តុលា​ការ​​ដែល​បាន​​ចាប់​ខ្លួន​​ជន​ល្មើស​​ប្រព្រឹត្ត​អំពើ​ហិង្សា​​ ដោយ​​ចេតនា​ ​មាន​ស្ថាន​​ទម្ងន់​ទោស​ និង​ប្រមាថ​​​​មើល​ងាយ​​មក​លើ​សមា​ជិក​​អ្នក​រត់​ម៉ូតូ​​ឌុប​ដែល​​មាន​ឈ្មោះ​​​វ៉ាត ​ថៃ​សេង ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ ​និង​ឈ្មោះ​​ង៉ែត ​ចិត្ត​​ ភេទ​ប្រុស ​​អាយុ​​២៨​ឆ្នាំ​ កាល​ពី​​វេលា​ម៉ោង​​​៧​និង​​១០​នាទី​​យប់​​ថ្ងៃទី​​៧ ​​ខែ​សីហា ឆ្នាំ​​​២០១២​ ​នៅ​មុខ​ផ្ទះ​សំណាក់​​បុប្ផា​​ ផ្ទះ​លេខ​​​​​​៥ ​ផ្លូវ​លេខ​​៨៦ ​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ ​ខណៈដែល​​ជន​រង​គ្រោះ​​រង់​ចាំដឹក​ភ្ញៀវ​ ។ ស្រាប់​តែ​​ឈ្មោះ​​យ៉ោង បុប្ផា​ ​ភេទ​ស្រី ​​និង​ប្តី​រួម​​ទាំង​​ប្អូន​​ប្រុស​​​២នាក់​​ទៀត​​​ គឺឈ្មោះ​យ៉ោង ​កន្លង់ ​​និង​ឈ្មោះ​​យ៉ោង​ ​សិដ្ឋ ​បាន​មក​ចោទ​​​ប្រកាន់​​ជន​រង​គ្រោះ​​ទាំង​​​២នាក់​​ថា លួច​កញ្ចក់​រថយន្ត​​របស់​ខ្លួន​ ហើយ​ជន​ល្មើស​​ក៏​ចាប់​ជន​រង​​គ្រោះ​​វាយ​ដំ​និ​ង​យក​​​​​ទួរឺ​វិស​ និង​ពូថៅ​​កាប់​​​លើ​ក្បាល​​ បណ្តាល​​ឱ្យ​របួស​ធ្ងន់​ធ្ងរ ​​ក្រោយ​មក​​​លោក​​វ៉ាត ​សារ៉ាត​ ​ជា​ឪពុក​ និង​​ឪពុក​មា​​របស់​ជន​រង​គ្រោះ​​បាន​មក​ប្តឹង​​សមត្ថ​កិច្ច​ ។ លុះ​មក​ដល់​​ថ្ងៃទី​​៤ ខែ​កញ្ញា ​ឆ្នាំ​​២០១២​ ​សាលា​ដំបូង​​រាជ​ធានី​​ភ្នំ​ពេញ​បាន​​ចេញ​ដីកា​​នាំ​ខ្លួន​​ជន​ល្មើស​​ ហើយ​បញ្ជូន​ទៅ​​គុកព្រៃ​ស​ ។ ​

នៅ​ក្នុង​ញ្ញត្តិ​​ចែង​​ទៀត​ថា ​ពាក់​ព័ន្ធ​​ករណី​ខា​ងលើ​ ស្រាប់​តែ​​មាន​ជន​អគតិ​​មួយ​​​​ក្រុម​​តូច​​ដែល​តែង​តែ​​បង្ក​ភាព​​​ចលា​​ចល​ធ្វើ​ឱ្យ​ខូច​​សណ្តាប់​ធ្នាប់​​សង្គម​​បាន​មក​​ផ្តុំ​​​គ្នា​នៅ​មុខ​​តុលា​ការ​ និ​ង​ទី​ស្តី​ការ​គណ​ៈ​​រដ្ឋ​មន្ត្រី​​ទាម​ទារ​​ឱ្យ​ដោះ​លែង​​ជន​​ល្មើស​​ចេញ​ពី​​​​គុក​​​ទាំង​​បំពាន​​លើ​ផ្លូវ​ច្បាប់​​ និង​បាន​​នាំ​គ្នា​​បំភ្លើស​​​កា​រ​ពិត​​​​បង្វែរ​សំណុំ​រឿង​​ពី​ករណី​​អំពើ​ហិង្សា​​​ដោយ​ចេតនា ​​មាន​ស្ថាន​ភាព​​​ទម្ងន់​ទោស​​ទៅ​ជា​ករណី​​​ទំនាស់​ដី​ធ្លី​​នៅ​តំបន់​​បឹង​​កក់​ទៅ​វិញ ។ ​នៅ​​ក្នុង​​​ញ្ញត្តិ​​​ចែ​ង​ទៀតថា​ ​ទង្វើ​​បែប​នេះ​​ គឺវា​​អយុត្តិ​ធម៌​​ខ្លាំង​ណាស់​​ចំពោះ​ជន​រង​គ្រោះ​​ដែល​​ជា​សមា​ជិក​​អ្នក​រត់​ម៉ូតូ​​ឌុប​របស់​សមា​គម​​ដែល​រក​ស៊ី​​តូច​តាច​ ។ ក្នុង​ញ្ញត្តិ​​​ក៏​បាន​​លើក​ឡើង​​​ទៀត​ថា ​ថ្នាក់​ដឹក​នាំ​​ និង​សមា​ជិក​​ទាំង​អស់​​នៃ​ស​មា​​គម​​រួម​គ្នា​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា​​ សូម​គាំ​ទ្រ​​​ចំពោះ​ចំណាត់​ការ​​​របស់​​តុលា​ការ​​រាជ​ធានី​ភ្នំ​ពេញ ​​ដែល​ចាប់​​ខ្លួន​​ជន​ល្មើស​​ឈ្មោះ​​នាង​យ៉ោង ​បុប្ផា និង​​បក្ស​ពួក​​ទៅ​តាម​​​នី​តិ​វិធី​​ច្បាប់​ ដើម្បី​​​ផ្តល់​យុត្តិ​ធម៌​​មក​ដល់​​សមា​ជិក​​អ្នក​​រត់​ម៉ូតូ​​ឌុប​របស់​​សមា​គម​​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​ន៍​កម្ពុជា ​។

ហើយ​​សមា​ជិក​​អ្នក​រក​​ស៊ី​​ក្រៅ​ប្រព័ន្ធ​​ទាំង​អស់​សូម​​ថ្កោល​​ទោស​ដោយ​​​មិន​អា​ច​លើក​លែង​​​ឱ្យ​បាន​​​​​ ដល់​ជន​ល្មើស​​បាន​​ប្រព្រឹត្ត​​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​បែរ​ជា​​បង្វែរ​​ទៅ​ជា​ករណី​​រឿង​ទំនាស់​ដី​ធ្លី​​ទៅ​វិញ ។ ​សមា​ជិក​​​សមា​គម​រួម​គ្នា​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា​​​សំណូម​​ពរ​ដល់​តុលា​ការ​ ៖
​១- ​សំណើ​​សុំ​ទាម​ទារ​សំណង​​ជំងឺ​​ចិត្ត​ និង​​ថ្លៃ​ព្យា​បាល​​ដល់​ជន​រង​គ្រោះ​​ទៅ​តាម​​ការ​ទាម​ទារ​​​​ក្នុង​ពាក្យ​បណ្តឹង​​របស់​ជន​រង​គ្រោះ​ ។
​​២- ​បន្ត​ការ​​​ឃុំ​ខ្លួន​ និង​ផ្តន្ទា​ទោស​​ជន​ប្រ​ព្រឹត្ត​​បទ​ល្មើស​​ទៅ​តាម​​ផ្លូវ​ច្បាប់​ ដើម្បី​ផ្តល់​​យុត្តិ​ធម៌​​ដល់​ជន​រង​គ្រោះ​ ដែល​ជា​សមា​ជិក​​សមា​​គម​​រួម​គ្នា​​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា ។​​ក្រោយ​ពី​ជួប​ជុំ​គ្នា​​នៅលើ​ទី​លាន​​​ប្រជា​ធិប​តេយ្យ​​រួច​មក​​ សមា​ជិក​​នៃ​សមា​គម​​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា​ បាន​​នាំ​​គ្នា​​ជិះ​​ម៉ូតូ​ឆ្ពោះ​​ទៅ​កាន់​ក្រសួង​​យុត្តិ​ធម៌​​ និង​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​​​ ដើម្បី​ដាក់​ញ្ញត្តិ​ ។ បន្ទាប់​​ពី​ដាក់​ញ្ញត្តិ​​រួច​​​បង
​ប្អូន​​ទាំង​​នោះ​​ក៏​បាន​​នាំ​គ្នា​​រំសាយ​​នៅ​ព្រឹក​​ថ្ងៃ​ដដែល ៕​