ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​តែង​តាំង​ និង​កែ​សម្រួល​​សមា​ស​ភាព​​ក្រុម​ការ​ងារ​​ចុះ​ជួយ​​សង្កាត់​​4​នៅ​ខណ្ឌ​ឫស្សី​កែវ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​ក្រុមការងារចុះជួយ សង្កាត់ទួលសង្កែ ឫស្សីកែវ​ ​គីឡូម៉ែត្រ​លេខ៦ ​និង​សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវ​បាន​ធ្វើ​ពិធី​ប្រកាសតែងតាំង និងកែសម្រួល​សមាសភាព កាលពីវេលារសៀលថ្ងៃទី៨ ​កញ្ញា ឆ្នាំ២០១២ ក្រោម​អធិបតីភាព​លោកអ៊ុំ​ សារឹទ្ធ ប្រធាន​ក្រុម​ការ​ងារចុះជួយ​ខណ្ឌឫស្សីកែវ ។ ពិធីនេះ​បាន​រៀម​​ចំឡើង​នៅមជ្ឈ​មណ្ឌលម៉ូដេន​៥​ ក្នុង​សង្កាត់​ឫស្សីកែវ​ ខណ្ឌ​

រាជធានី​ភ្នំពេញ​ ៖​​ ​ក្រុមការងារចុះជួយ សង្កាត់ទួលសង្កែ ឫស្សីកែវ​ ​គីឡូម៉ែត្រ​លេខ៦ ​និង​សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវ​បាន​ធ្វើ​ពិធី​ប្រកាសតែងតាំង និងកែសម្រួល​សមាសភាព កាលពីវេលារសៀលថ្ងៃទី៨ ​កញ្ញា ឆ្នាំ២០១២ ក្រោម​អធិបតីភាព​លោកអ៊ុំ​ សារឹទ្ធ ប្រធាន​ក្រុម​ការ​ងារចុះជួយ​ខណ្ឌឫស្សីកែវ ។ ពិធីនេះ​បាន​រៀម​​ចំឡើង​នៅមជ្ឈ​មណ្ឌលម៉ូដេន​៥​ ក្នុង​សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ ដោយមានការ​ចូល​រួម​ពី​ប្រធាន​ អនុប្រធាន​ក្រុមការងារចុះជួយ​ខណ្ឌ​ឫស្សីកែវ​ សង្កាត់​ ភូមិ និងសមាជិក​ សមាជិកា ​យ៉ាង​​ច្រើនកុះករ ។

​តាម​សេចក្តី​សម្រេច​ លោកឃ្លាំង​ ហួត ជា​ប្រធាន​គណ​បក្ស​ខណ្ឌ​ឫស្សី​កែវ ត្រូវបាន​តែង​តាំង​កែសម្រួលជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​គីឡូ​ម៉ែត្រលេខ៦​ លោកកូប​ ស្លេះ សមា​ជ​ិក​​គណៈ​អចិន្រៃ្តយ៍​គណ​បក្ស​ខណ្ឌត្រូវ​បាន​តែង​តាំង​កែសម្រួលជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ទួល​សង្កែ លោកស្រីទូច​ សារ៉ុម​ អភិ​បាល​​រង​រាជ​ធានីភ្នំពេញ ត្រូវតែងតាំង​កែសម្រួល​ជា​ប្រធាន​ក្រុម​ការងារចុះជួយ​សង្កាត់​ឫស្សីកែវ​ ​លោក​ហ៊ុល​ សាភា​ ត្រូវបានតែងតាំង​ កែសម្រួល​​ជាអនុ​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ទទួល​បន្ទុក​​សម្រប​សម្រួលសង្កាត់ស្វាយប៉ាក​ និង​លោក​​ប្រាក់​ ចាន់​ណា ត្រូវតែង​តាំង​កែសម្រួល​ជា​ប្រធាន​ក្រុមការ​ងារចុះជួយ​សង្កាត់​ស្វាយប៉ាក​។

​លោកឃ្លាំង​ ហួត​ ប្រធានគណៈ​កម្មាធិការ​បក្ស​ខណ្ឌឫស្សីកែវ បានឱ្យ​ដឹងថា ក្នុង​សេចក្តី​សម្រេច​មានក្រុមការងារ​ច្រើន​ណាស់​នៅតាម​សង្កាត់​ និងភូមិ សូមឱ្យ​មានទាំង​បរិមាណ និង​គុណភាព​សំខាន់គឺឆន្ទៈ​ត្រូវរួមគ្នាបំពេញ​កា​​តព្វ​កិច្ច និងដណ្តើម​ជ័យជម្នះ​ជូនបក្ស ។ កន្លង​មក​នៅ​ក្នុងរាជធានីភ្នំពេញ​គណ​បក្ស​ប្រជាជនកម្ពុជា​ដណ្តើម​បានជោគជ័យ​លើសលប់​តែសម្រាប់​ការ​បោះ​ឆ្នោតជ្រើសរើសសមា​ជិក​រដ្ឋសភា​នៅឆ្នាំ​២០១៣ ខាង​មុខនេះ យើងត្រូវដណ្តើមឱ្យ​បាន៩​អាសនៈ​។​ដូចនេះ​សូមឱ្យ​ក្រុមការងារចុះ​ជួយ​សង្កាត់​នីមួយៗ ត្រូវយកចិត្តទុក​ដាក់​និង​ពិនិត្យ​ពី​កម្លាំង​ក្រុម​ការងារ​របស់ខ្លួនជួប​ប្រជុំដាក់​ផែន​ការ​ឱ្យ​បានច្បាស់លាស់ ។

​លោកឃ្លាំង​ ហួត បានបញ្ជាក់ថា ដើម្បី​ទទួល​បានជោគជ័យ​ក្រុមការងារ​ទាំងអស់​ត្រូវ​រួម​សាមគ្គីគ្នា ធ្វើអ្វីៗ​គិតពី​ប្រយោជន៍​បក្ស និង​ប្រជាពលរដ្ឋមិន​សម្រាប់បុគ្គល​ណា​ម្នាក់ឡើយ​​ ។​ក្រុមការ​ងារត្រូវផ្សាព្វផ្សាយ​ជំរុញប្រជាពល​រដ្ឋ​ទៅ​ចុះឈ្មោះ​ ពិនិត្យបញ្ជីឈ្មោះ​បោះ​ឆ្នោត​​ថា​តើ​សមាជិក សមាជិកា​របស់យើង​បាន​ចុះឈ្មោះ​ឬ​នៅ?​ ព្រមទាំងធ្វើល្អជាមួយ​ប្រជាពល​រដ្ឋ និង​ផ្សព្វ​ផ្សាយឱ្យ​ប្រជា​ពលរដ្ឋបាន​យល់​កាន់​តែ​ច្បាស់​ពីសមិទ្ធផល និងស្នាដៃដ៏​ធំធេង​ក្រោម​ការ​ដឹកនាំរបស់គណ​បក្សប្រជាជនកម្ពុជា ហើយ​នាំ​គ្នា​បោះ​ឆ្នោត​ជូនគណ​បក្សប្រជាជនកម្ពុជា​ដើម្បី​ជា​កាដូជូនសម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បានធ្វើជានាយក​រដ្ឋមន្រ្តីនៅឆ្នាំ​​២០១៣​ក៏ដូច​ជាអាណត្តិក្រោយៗទៀត ។

​លោកឧកញ៉ាអូស្មាន​ ហាស្សាន់ អនុប្រធាន​ក្រុម​ការងារចុះជួយ​ខណ្ឌឫស្សីកែវ ក៏​បាន​សំណូម​ពរ​ដល់ក្រុមការងារ​ទាំង​អស់​ត្រូវ​យកចិត្តទុក​ដាក់​ចំពោះ​ការ​ចុះឈ្មោះ និងពិនិត្យ​ឈ្មោះ​របស់បង​ប្អូន​ខ្មែរ​អ៊ិស្លាមឱ្យ​បានត្រឹមត្រូវ ដោយ​សារ​ឈ្មោះ​អ៊ិស្លាម​មាន​សូរស័ព្ទខុស​ពីឈ្មោះខ្មែរ​ដែលកន្លងមក​តែង​ខុសឈ្មោះ ។ បើមានថ្លោះ​ធ្លោយនោះ​ ទោះបី​បង​ប្អូនជាសមាជិកបក្ស និង​ស្រឡាញ់​បក្ស​អស់​ពីបេះដូង​ក៏​គ្មានឱកាស​បាន​បោះឆ្នោត​ ជូនបក្ស​ដែលនោះ​វា​គួរឱ្យ​សោក​ស្តាយ​ណាស់​ ។ ​ការបោះ​ឆ្នោតជ្រើសរើសតំណាង​រាស្រ្តសំខាន់​ណាស់ ​បើឈ្នះយើង​គ្រប់គ្រង​ទាំង​នីតិប្បញ្ញតិ្ត និង​នីតិប្រតិបត្តិ ។

​លោកអ៊ុំ សារឹទ្ធ ប្រធានក្រុម​ប្រឹក្សា​ការ​ងារ​ចុះជួយខណ្ឌឫស្សីកែវ បានឱ្យ​ដឹងថា នៅសល់​តែ១០​ខែទៀតទេដល់​ពេល​បោះឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋសភាហើយ ។ ការប្រកាស​តែង​តាំង​កែ​សម្រួលក្រុមការងារ​នេះគឺជាការ​ធ្វើបច្ចុប្បន្ន​ភាព​ឱ្យ​ក្រុមការងារម្នាក់ៗ​ធ្វើការ​​ងារ​ជូន​គណ​បក្ស​តែមួយកន្លែងដើម្បី​បង្កើនភាព​ឈ្នះ​របស់​គណ​បក្ស​នៅ​ក្នុងរាជធានី​ភ្នំពេញ​ឱ្យ​បាន​៩​អាសនៈ​​ដែលមុន​មាន​តែ៨អាសនៈ ។ ​ដូចនេះក្នុង​រាជធានីភ្នំពេញត្រូវដណ្តើមឱ្យ​បានចំនួន​ជាង​២​ម៉ឺន​សំឡេងថែម​ទៀតដែល​តាម​ខណ្ឌនីមួយៗ​ត្រូវ​រកឱ្យបានជាង២ពាន់សំឡេង ។

​លោកអ៊ុំ​ សារឹទ្ធ បានឱ្យ​ដឹងថា កាលបោះ​ឆ្នោត​កន្លងមកយើងទទួល​បាន​ជោគ​ជ័យ ​លទ្ធ​ផល​នោះវាធានាបានលើការ​គ្រប់គ្រងនៅ​ថ្នាក់​ក្រោមជាតិ​ តែសម្រាប់ការបោះ​ឆ្នោតឆ្នាំ​២០១៣​​នេះគឺជ្រើសរើសរដ្ឋស​ភាគ្រប់គ្រង​ថ្នាក់​ជាតិ​ ត្រូវ​ដណ្តើមឱ្យ​បាន ។ ការងាររដ្ឋ​អំណាច​ និងការ​ងារ​​បក្សត្រូវដើរ​ទន្ទឹម​គ្នា ត្រូវ​គិត​ពី​សន្តិ​សុខ​ សុវត្តិ​ភាព​​ជូនប្រជាជន​ដែលគោល​នយោ​បាយភូមិ សង្កាត់​មាន​សុវត្ថិ​ភាពត្រូវ​អនុវត្តន៍​ឱ្យ​បាន ធានា​សន្តិសុខ និង​​ផ្តល់សេវាសាធារណៈឱ្យ​បានល្អ ។

ជំរុញការអភិវឌ្ឍមូលដ្ឋាន​ទៅតាម​សំណូម​ពរ និង​ការសន្យា​ដោយក្រុម​ការងារ​ទាំង​អស់​ត្រូវ​ប្រើ​ប្រាស់កម្លាំង​សរុប ​ធនធាន​សរុប និង​មធ្យោ​បាយ​សរុប ធ្វើយ៉ាងណាដណ្តើមឱ្យ​បាន​ជោគ​ជ័យ​​ជូនបក្ស ។ ក្នុងឱកាស​នោះ ក្រុម​ការ​ងារ​ក៏​បាន​ផ្តល់​លិខិតថ្លែង​អំណរគុណ​ដល់​ក្រុម​ការ​ងារ​សង្កាត់ដែលបាន​ជួយឧបត្ថម្ភ​បក្ស ​គាំទ្រ​បក្ស​ផង​ដែរ ៕