ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃ​ព្រហស្បតិ៍​​ល្អ​បំផុត​សម្រាប់​​ការ​រួម​​ភេទ ​​រី​ឯថ្ងៃ​ពុធ​​ល្អ​បំផុត​​សម្រាប់​សុំ​​ដំឡើង​​ប្រាក់​ខែ

11 ឆ្នាំ មុន

យោង​​ទៅ​តាម​​ការ​​សិក្សា​ថ្មី​​មួយ​របស់​​អង់​គ្លេស​​ចេញផ្សាយ​​កាល​ពី​ថ្ងៃ​​សៅរ៍ ទី​​៨ កញ្ញា ឆ្នាំ​២០១២ បាន​បង្ហាញ​​ឱ្យ​ដឹង​ថា មាន​​ថ្ងៃ​មួយ​ល្អ​បំផុត​សម្រាប់​​យើង​ដើម្បី​ធ្វើ​អ្វី​​មួយ​​ ហើយ​​ក៏​​មាន​​ថ្ងៃ​មួយ​​ដែល​មិន​ល្អ​​ ឬ ​គ្មាន​​សំណាង​​ដើម្បីកុំ​​ឱ្យ​យើង​​​ធ្វើ​​អ្វី​មួយ​​ផង​ដែរ ។ ការ​សិក្សា​នោះ​បាន​បង្ហាញ​​​ដែរ​ថា ថ្ងៃ​ព្រហស្បតិ៍​​ ជា​ពិសេស​​ពេល​ព្រឹក​​ព្រលឹម ​គឺ​​ជា​ពេល​វាលា​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​​ការ​រួម​ភេទ ។

យោង​​ទៅ​តាម​​អ្នក​ស្រាវ​​ជ្រាវមក​ពី​​​សាលា​សេដ្ឋ​កិច្ច​​អង់​គ្លេស​បាន​​​​ឱ្យ​​ដឹង​​ថា មូល​ហេតុ​​ដែល​នាំ​​ឱ្យ​​ថ្ងៃ​​ព្រហស្បតិ៍​​ គឺ​ជា​ថ្ងៃ​​ល្អ​បំផុត​​សម្រាប់ការ​​រួម​ភេទ​​នោះ​គឺ​​ដោយ​សារតែ​​​កម្រិត​​​​​អ័រ​មូន​ ធម្ម​ជាតិ​ Cortisol ឡើង​ខ្ពស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ដែល​​ជំរុញ​​កម្រិត​​អរ​មូន​​​ភេទ​ក៏​ឡើង​ខ្ពស់​​បំផុតដែរ​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​​ដែរ​ទស្សនា​​វដ្តី​​លក់​ទំនិញ​​ក៏​បាន​បញ្ជាក់​​ពី​ថ្ងៃ​ល្អ​បំផុត​​សម្រាប់​​ទិញ​ទំនិញ​​​ប្រើ​ប្រាស់​​ដូច​ជា ថ្ងៃ​​ចន្ទ​គឺ​​ជា​ថ្ងៃ​​ល្អ​សម្រាប់​​​ទិញ​​កាំ​មេរ៉ា ថ្ងៃ​​អង្គារ​​គឺ​ជា​ថ្ងៃ​​ដ៏ល្អ​​​បំផុត​​សម្រាប់​​ការ​​ហោះ​ហើរ​​នៅ​​ក្នុង​ប្រទេស​​អេស្បា៉ញ​ ពី​ព្រោះ​​នៅ​ថ្ងៃ​នោះ​​មាន​ការ​បញ្ចុះ​​តម្លៃ​​៣៥​ភាគ​រយ​​ថោក​​ជា​ង​​ថ្ងៃ​ធម្ម​តា ។

ទស្សនា​វដ្តី​​ដដែល​​នោះ​បាន​​បន្ត​​ឱ្យ​ដឹង​ទៀត​ថា ថ្ងៃ​អង្គារ​​ គឺជា​ថ្ងៃ​មួយ​​ដ៏​ល្អ​បំផុត​​សម្រាប់​ការ​ចេញ​ទៅ​ញ៉ាំ​​អាហារ​​ខាង​ក្រៅ ពី​ព្រោះ​​ភោជនីយ​​ដ្ឋាន​​ជា​ច្រើន​​មិន​ទទួល​​យក​ការ​​បញ្ជូន​អាហារ​មក​​កាន់​​គេ​ហដ្ឋាន​​​នៅ​​ចុង​សប្តាហ៍​​នោះ​ទេ ។ ដោយ​ឡែក​​ប្រសិន​បើ​​លោក​អ្នក​ជា​បុគ្គលិក​​បម្រើ​ការ​​ងារ​​តាម​ក្រុម​​ហ៊ុន ហើយ​ចង់​​សុំ​ដំឡើង​​ប្រាក់​ខែ​ គឺ​​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ពុធ​គឺ​ជា​ពេល​វេលា​​​មួយ​​ដ៏​ល្អ​​បំផុត ​ ហើយ​​ប្រសិន​បើ​ចង់​​លក់​ដូរ​​​ផ្ទះ​ ឬ​រៀប​​​អាពាហ៍​ពិពាហ៍​​គឺ​ត្រូវ​​ជ្រើស​​រើស​​យក​​ថ្ងៃ​សុក្រគឺ​ជា​ថ្ងៃ​ល្អ៕