ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតា​មីន Aកម្រិត​ទាប​នាំ​ទៅ​រក​ការ​កើត​មាន​មហា​រីក​ជា​ពិសេសក្រពេញ​ប្រូ​ស្តាត​

11 ឆ្នាំ មុន

ការ​​ជាប់​​ពាក់​​ព័ន្ធ​​គ្នា​​មួយ​​រវាង​​មហារីក​​ក្រ​ពេញ​​ប្រូ​ស្តាត​​និង​​កម្រិត​​ទាប​​នៃ​វីតា​មីន Aត្រូវ​បាន​គេ​រក​ឃើញ​ ។ បណ្តា​កោ​សិកា​មហា​រីក​ដំ​ណាក់​កាល​ដំ​បូង​ទំ​នង​ជា​នឹង​មាន​ជី​វិត​រស់​រាន​ឡើង​វិញ​ ប្រ​សិន​ជា​បុគ្គល​ម្នាក់​មាន​វីតា​មីនAកម្រិត​ទាប ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ University of Yorkដែល​ដឹក​នាំ​លោក​សាស្ត្រា​ចារ្យ​ Norman Maitland​សង្ឃឹម​ថា ​ការ​រក​ឃើញ​នេះ​នឹង​ផ្តល់​

ការ​​ជាប់​​ពាក់​​ព័ន្ធ​​គ្នា​​មួយ​​រវាង​​មហារីក​​ក្រ​ពេញ​​ប្រូ​ស្តាត​​និង​​កម្រិត​​ទាប​​នៃ​វីតា​មីន Aត្រូវ​បាន​គេ​រក​ឃើញ​ ។ បណ្តា​កោ​សិកា​មហា​រីក​ដំ​ណាក់​កាល​ដំ​បូង​ទំ​នង​ជា​នឹង​មាន​ជី​វិត​រស់​រាន​ឡើង​វិញ​ ប្រ​សិន​ជា​បុគ្គល​ម្នាក់​មាន​វីតា​មីនAកម្រិត​ទាប ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ University of Yorkដែល​ដឹក​នាំ​លោក​សាស្ត្រា​ចារ្យ​ Norman Maitland​សង្ឃឹម​ថា ​ការ​រក​ឃើញ​នេះ​នឹង​ផ្តល់​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​នូវ​ប្រ​សិទ្ធ​ភាព​របស់​វី​តា​មីន A​ទៅ​លើ​កោ​សិកា​មហារីក​ ជា​ពិ​សេស​នាំ​ទៅ​រក​ការ​បង្កើត​ឱសថ​ព្យា​បាល​ថ្មី ។​

សា​ស្ត្រា​ចារ្យ​ Norman Maitland​បាន​និយាយ​ថា កង្វះ​ខាត​វី​តា​មីន A​ដែល​គេ​ហៅ​ថា«Retinoic Acid»ជា​មូល​ហេតុ​នាំ​ឱ្យ​ផ្លាស់​ប្តូរ​កោ​សិកា​មហារីក​ប្រូ​ស្តាត​ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពិ​បាក​ក្នុង​ការ​ព្យា​បាល ។​ លោក​បន្ត​ថា ៖«យើង​កំពុង​តែ​ព្យាយាម​ស្វែង​យល់​នូវ​ប្រ​តិ​បត្តិ​ការ​ណ៍​របស់​វា​នៅ​កម្រិត​កោ​សិកា​មហា​រីក​ ។ ប្រ​សិន​ជា​ក្នុង​ខ្លួន​បុគ្គល​ម្នាក់​មាន​វីតា​មីន A​កម្រិត​ទាប​ នោះ​កោ​សិកា​មហារីក​ដំ​ណាក់​កាល​ដំ​បូង​នឹង​មាន​ជី​វិត​បន្ត​ហើយ​បំ​បែក​ខ្លួន​ ប៉ុន្តែ​ប្រ​សិន​ជា​បុគ្គល​នោះ​មាន​វីតា​មី​ន A​ច្រើន​វិញ​ កោ​សិកា​មហារីក​ទាំង​នោះ​នឹង​ត្រូវ​សម្លាប់ចោល​ ។ វីតា​មីន​ A​ច្រើន​ធ្វើ​ឱ្យ​ការ​ព្យា​បាល​លើ​មហា​រីក​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ »។​

បើ​ទោះ​ជា​ការ​សិក្សា​លើក​នេះ​មិន​បាន​ពិ​និត្យ​មើល​លើ​ការ​ទទួល​ទាន​របប​អា​ហារ​ដែល​សំ​បូរ​ដោយ​វីតាមីន Aដើម្បី​កាត់​បន្ថយ​មហារីក​ក្រពេញ​ប្រូ​ស្តាត​ក្តី ប៉ុន្តែ​លោក​សាស្ត្រា​ចារ្យ Maitland​បាន​គូស​បញ្ជាក់​ថា​ បណ្តា​ជន​ដែល​មាន​កម្រិត​វី​តា​មីន A ខ្ពស់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​មហារីក​ដំ​ណាក់​កាល​ដំ​បូង​បាន​ដោយ​ជោគជ័យ ហើយ​វី​តា​មីន A​ទាំង​នេះ​បាន​មក​ពី​របប​អា​ហារ​របស់​បណ្តា​ជន​ទាំង​នោះ​ផង​ដែរ ។​

យោង​តាម សេវា​កម្ម​សុខ​ភាព​ជាតិ​អង់​គ្លេស NHS​ថា ពពួក​​អា​ហារ​ដែល​សំ​បូរ​វី​តា​មីន A ច្រើន​មាន​ដូចជា ថ្លើម ស៊ុត ទឹក​ដោះ​គោ ត្រី​សំ​បូរ​ខ្លាញ់​…. ៕