ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ចុះ​ឆែក​ឆេរ​​ឃ្លាំង​ស្តុក​​ឈើ​មួយ​កន្លែង​រឹប​អូស​​បានឈើប្រណីត​​​ជាង​២០​ម៉ែត្រ​គូប

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ កម្លាំង​​​សមត្ថ​កិច្ច​​​ចម្រុះ​​ដឹកនាំ​ដោយ​លោក​ហាក់ ហ៉ាន់ ​​​​ព្រះ​រាជ​អាជ្ញា​រង​​អម​សាលាដំបូង​​​ខេត្ត ​កាលពីល្ងាច​ថ្ងៃទី៥ ​កញ្ញា ​បាន​ឆ្មក់​ចូល​ឆែក​ឆេរ​​ទីតាំង​​សិប្ប​កម្ម​​​កែ​ច្នៃ​​ឈើប្រណីត​​មួយ​កន្លែង​នៅស​ង្កាត់​អូរ​ប្ញស្សី ​ក្រុង​ក្រចេះ ​និងបានចាប់​រឹប​អូស​​ឈើប្រណីត​​​តូច ធំ​ វែង​ ខ្លី​ ចំនួន​​រាប់​ពាន់​​​​កំណាត់​ ដែលលាក់​ទុក​ក្នុងឃ្លាំង​​២​កន្លែង​​ផ្សេងគ្នា ។​​

ក្នុង​សកម្មភាព​នៃ​ការ​​ចុះ​ព័ទ្ធ​​​ឆែកឆេរ​​រក​ឃើញ​ឈើប្រណីត​​ប្រភេទ​បេង ធ្នង់ ​​នាង​នួន ​​រាប់ពាន់​កំណាត់​​​​ ហើយនៅរ​សៀល​នោះ​កម្លាំង​មាន​សមត្ថ​កិច្ច​​ពុំ​បាន​ឃាត់​ខ្លួន​​ជនណាម្នាក់​​​នោះទេ ដោយ​មន្ត្រីអះ​អាង​ថា ​​និង​ស្វែង​រក​​អត្ត​សញ្ញាណ​ម្ចាស់​​ឈើ​​ ដើម្បី​​ឱ្យ​​ចូល​​ខ្លួន​មក​ដោះ​ស្រាយ​​​តាមនីតិ​​វិធី​ច្បាប់​រដ្ឋ​បាល​ព្រៃ​ឈើ ។

​​បុរស​ឈ្មោះ​គ្រុយ ​ស៊ីនាន អាយុ​២៧​ឆ្នាំ ​ជាម្ចាស់​​លំនៅឋាន​មួយ​កន្លែង​នេះ បានបំភ្លឺ​​ប្រាប់សមត្ថ​កិច្ច​ថា ​​ឈើទាំងនេះ ​គឺម្ចាស់​​បានយក​​មកផ្ញើ​ក្នុង​រោង​តាំង​​ពីឆ្នាំ​១៩៩៥ ​មកម្ល៉េះ​ដោយ​អះ​អាងថា​​ទុក​សម្រាប់​ធ្វើ​ផ្ទះ ។ គេពុំ​ដឹង​​ថា ឈើប្រណីត​ដែល​​បាន​ចាប់​រឹបអូស​ចេញ​ពី​​ឃ្លាំង​២កន្លែង​ ដែល​មានទីតាំង​នៅ​ក្បែរគ្នា​នេះ​ មាន​ចំនួនប៉ុន្មាន​នៅឡើយទេ ​​ដោយ​បាន​ធ្វើការ​ប៉ាន់ប្រមាណ​ថា មានចំនួន​ជាង​២០​ម៉ែត្រគូប ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕