ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះ​លក់​សាំង​​សរុប​ជាង​២០​ម៉ឺុន​ដុល្លារ មូល​​​ហេតុ​កេះដែក​កេះ​ជក់​បារី​ពេល​កំពុង​បូម​​សាំង​

11 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា ២០១២ ​សមត្ថ​កិច្ច​បាន​​ស្រាវជ្រាវ​ដឹងច្បាស់​ថា ​ករណី​អគ្គិភ័យ​​នៅ​ឃុំ​​ត្រពាំង​ជង ស្រុក​​បាកាន ​​កាល​ពី​ម្សិល​មិញ​​នេះ គឺបណ្តាល​មក​ពី​ភ្ញៀវ​​ចូល​ចាក់​សាំង​ម៉ូតូ​កេះ​ដែក​កេះ​ជក់​បារី​ ខណៈ​​ពេល​កម្ម​ករ​កំពុង​បូម​​សាំង ។ ​អគ្គិ​ភ័យ​​នេះ​បាន​ធ្វើ​ឱ្យ​ឆេះ​ផ្ទះ​​អស់​ចំនួន​៣​ខ្នង សរុប​ការ​ខូចខាត​អស់​​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។ ​នេះបើ​តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​លោក

ខេត្តពោធិ៍សាត់ ៖ ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា ២០១២ ​សមត្ថ​កិច្ច​បាន​​ស្រាវជ្រាវ​ដឹងច្បាស់​ថា ​ករណី​អគ្គិភ័យ​​នៅ​ឃុំ​​ត្រពាំង​ជង ស្រុក​​បាកាន ​​កាល​ពី​ម្សិល​មិញ​​នេះ គឺបណ្តាល​មក​ពី​ភ្ញៀវ​​ចូល​ចាក់​សាំង​ម៉ូតូ​កេះ​ដែក​កេះ​ជក់​បារី​ ខណៈ​​ពេល​កម្ម​ករ​កំពុង​បូម​​សាំង ។ ​អគ្គិ​ភ័យ​​នេះ​បាន​ធ្វើ​ឱ្យ​ឆេះ​ផ្ទះ​​អស់​ចំនួន​៣​ខ្នង សរុប​ការ​ខូចខាត​អស់​​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។ ​នេះបើ​តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​លោក​វរសេនីយ៍​ត្រី ប៉ែន ​ទុង អធិការ​​នគរបាល​ស្រុក​​បាកាន ។

លោក​ប៉ែន ​ទុង បញ្ជាក់​ប្រាប់​ថា អគ្គិ​​ភ័យ​​នេះផ្តើម​ចេញ​ពី​ផ្ទះ​ប្រជា​ពល​រដ្ឋ​ឈ្មោះ​ទឹម ​ទូច ភេទប្រុស អាយុ​៥៧ឆ្នាំ ​មាន​ទី​តាំង​ជាប់​​ខ្លោង​ទ្វារ​ចូល​​វត្ត​​បាកាន ដែល​បើក​ស្ថានីយ​លក់​​ប្រេង​ផង បញ្ចូល​អាគុយ​​ផង និង​គ្រប់​គ្រង​កាប៊ី​ន​ភ្លើង​ចែកចាយ​ក្នុង​ឃុំ​​ត្រពាំង​ជង ទី​រួម​ស្រុក​បាកាន​​ផង ។ តាម​ការ​ស្រាវ​ជ្រាវ​ឱ្យ​ដឹង​ថា មូល​ហេតុ​​ដែល​បង្ក​ឱ្យ​កើត​​មាន​អគ្គិ​ភ័យ​​នេះ​មុខ​ដំបូង​ គឺមាន​ភ្ញៀវ​ម្នាក់​​មិន​ចំណាំ​មុខ​ចូល​ចាក់​សាំង​ម៉ូតូ ។ ពេល​ចាក់​​រួច​បុរស​នោះ​ហុច​លុយ​​ឱ្យ តែ​ដោយ​សារ​ម្ចាស់​ស្ថានីយ និង​កម្ម​ករ​រវល់​បូម​​សាំងបញ្ចូល​ដប​ និង​ប៊ីដុង​​មិន​ទាន់​បាន​យក​ភ្លាម ពេល​នោះ​បុរសអ្នក​ចាក់​សាំង​​ក៏ឆ្លៀត​ឱកាស​​​​ជក់​បារី​មួយ​ដើម​សិន ទើប​បណ្តាល​​ឱ្យ​​ឆាប​ឆេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕