ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​យូណេស្កូ​​យល់​ព្រម​ថែទាំ​ប្រាសាទ​អង្គរ​ឱ្យ​កាន់តែ​​ប្រសើរ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រាជ​រដ្ឋា​ភិបាល​​កម្ពុជា និង​​អង្គ​ការ​យូណេ​ស្កូ ​នា​ព្រឹក​ថ្ងៃទី​៦ កញ្ញា ​២០១២ ​នៅទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​បាន​ប្រារព្ធពិធី​​ចុះហត្ថ​លេខា​​លើ​កិច្ច​​ព្រមព្រៀង​ស្តី​ពី​កិច្ចគាំពារ​ប្រាសាទ​អង្គរ​វត្ត​​រវាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អាជ្ញា​ធរ​​ជាតិ​អប្សរា​ ជា​មួយ​លោក​ស្រី​ Anne LEMAISTRE តំណាង​អង្គ​ការ​យូណេស្កូ​​នៅ​កម្ពុជា ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន ​រដ្ឋ​មន្ត្រី​​ទទួល​​បន្ទុក​ទីស្តី​ការគណៈ​រដ្ឋ​មន្ត្រី និងជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​អប្សរា​​មាន​ប្រសាសន៍ថា ​ការចុះ​បញ្ជី​ប្រាសាទ​អង្គរ​ចូល​ជា​​បេតិ​ក​ភណ្ឌ​ពិភព​លោក​​នៅ​ឆ្នាំ​១៩៩២ ​នៅពេល​នោះ​ក្នុង​បញ្ជី​​គេដាក់​ថា ជា​បេតិក​ភណ្ឌ​​ប្រឈម​ដោយ​​គ្រោះថ្នាក់ ។ ប៉ុន្តែ​រយៈ​​ពេល​១០​ឆ្នាំ​ក្រោយ​មក​ អង្គប្រជុំ​​ពេញអង្គ​របស់​អង្គ​ការ​​យូណេស្កូ ហើយ​និង​គណៈ​កម្ម​ការ​បេតិកភណ្ឌ​ពិភព​លោក​គេបាន​ដក​ប្រសាទ​​អង្គរ​ចេញ​ពី​​បញ្ជី​ដែល​គេ​ហៅថា បេតិក​ភណ្ឌ​​ប្រឈម​ដោយ​គ្រោះថ្នាក់ ។

​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​បន្តថា ​ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ ​មក ​គេ​បាន​បង្កើត (ICC-Angkor) ហៅថា គណៈ​កម្ម​ការ​អន្តរជាតិ ដើម្បី​សម្រប​សម្រួល​ និងអញ្ជើញ​ប្រទេស​ផ្សេងៗ​​ដែល​មាន​លទ្ធ​ភាព​ខាង​បុរាណវិទ្យា ខាងបេតិ​ក​ភណ្ឌ​ ដើម្បី​មក​​ចូលរួម​ចំណែក​​ក្នុង​ការ​អភិ​វឌ្ឍន៍​ជួស​ជុល​ និង​​អភិវឌ្ឍន៍​​អង្គរ ។

​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ក៏​​បាន​បង្កើត​​អាជ្ញាធរ​​​ជាតិ​អប្សរា ដើម្បី​ជា​ដៃ​គូ​​ជា​មួយ​គណៈ​កម្ម​ការ​បេតិក​ភណ្ឌ​ពិភព​លោក​ (ICC-Angkor) ដែល​​អង្គ​ការ​យូណេស្កូ​​បាន​សំណូម​ពរ​​ឱ្យ​មាន​យន្ត​ការ​ជាដៃ​គូ ដើម្បី​ប្រមូល​ផ្តុំ​កិច្ច​​សហ​​ប្រតិ​បត្តិ​​​ការ​ក្នុងការ​ថែរក្សា​អង្គរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕