ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅ ចាប់ខ្លួនពីបទបង្ខាំងមនុស្សខុសច្បាប់ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កញ្ញា នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បន្ទាប់ពីបុរសនោះជិះកង់មកពីភ្នំពេញ យកសោចាក់បិទទ្វារផ្ទះជួលសង្សាររបស់ខ្លួន ស្នាក់នៅបំណងមិនឱ្យនាងចេញក្រៅទៅជួបប្រុសផ្សេង ប៉ុន្តែចំពេលនាងមិននៅ គឺនៅតែម្តាយ និងប្អូនៗក៏ផ្អើលឆោឡោឡើងប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនពីបទបង្ខាំងមនុស្សខុសច្បាប់ ឈ្មោះឈុត ណយ ភេទប្រុស អាយុ២៥ឆ្នាំ ជាសន្តិសុខ មានស្រុកកំណើតភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ចំណែកដើមបណ្តឹងឈ្មោះវង្ស សូ ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកើតហេតុ ។ ប្រភពឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះឈុត ណយ បានជិះកង់មកពីកន្លែងយាមនៅផ្លូវលេខ២៧១ ជិតវត្តដំបូកខ្ពស់ រាជធានីភ្នំពេញ ដោយមានមេសោ និងកូនសោមកជាមួយផង បំណងមកចាក់សោបន្ទប់ផ្ទះជួលសង្សាររបស់ខ្លួនឈ្មោះឌិន រ៉ា ភេទស្រី អាយុ២៥ឆ្នាំ ក្រុងតាខ្មៅ ដើម្បីកុំឱ្យនាងចេញទៅជួបប្រុសផ្សេង ហើយនាងជាកូនរបស់ដើមបណ្តឹងឈ្មោះវង្ស សូ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ