ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្មាធិការ​ជាតិ​សម្រាប់​​ការ​អភិ​វឌ្ឍ​តាម​​បែប​ប្រជាធិ​​បតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​​បើក​កិច្ច​ប្រជុំ​លើក​ទី​៧

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​​កម្មាធិ​ការ​ជាតិ​សម្រាប់​ការ​អភិ​វឌ្ឍតាម​បែប​ប្រជាធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) បាន​​បើក​កិច្ច​​ប្រជុំ​​លើក​ទី​៧ នៅ​សាល​ប្រជុំ​ទី​ស្តី​ការ​ក្រសួង​​មហាផ្ទៃ​​កាល​ពី​ព្រឹក​ថ្ងៃទី​៦ កញ្ញា ២០១២ ​ក្រោម​អធិបតី​ភាព​លោក​ឧបនាយ​ក​​រដ្ឋ​មន្ត្រី ស ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​​មហាផ្ទៃ និង​ជា​ប្រធាន គ.ជ.អ.ប និង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ ។

លោក​ឧបនាយក​រដ្ឋម​ន្ត្រី ស ខេង ​បានថ្លែង​ក្នុង​ពិធី​​បើក​កិច្ច​ប្រជុំ​​លើក​ទី​៧ នៃ គ.ជ.អ.ប នោះ​ថា ​ជា​រួម​អាច​វាយ​តម្លៃ​បាន​ថា សកម្ម​ភាព និង​សមិទ្ធ​​ផល​ដែល​សម្រេច​បាន​​នៅ​ក្នុង​៨​ខែ​ដើម​ឆ្នាំ​២០១២ នេះ​គឺ​ជា​វឌ្ឍន​ភាព​ដ៏​សំខាន់​មួយ​បន្ថែម​​ទៀត​ក្នុង​ការ​ជំរុញ​ឱ្យ​​ដំណើរ​ការ​កំណែ​ទម្រង់​ការ​អភិ​វឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​​នៅថ្នាក់​​ក្រោម​ជាតិ​អាច​បោះ​ជំហាន​​ទៅ​មុខ​ស្រប​តាម​ទស្សនៈ​វិស័យ​នៃ​គោល​នយោ​បាយ​​ យុទ្ធសាស្ត្រ និង​គោល​ការណ៍​នានា​ដែល​បាន​កំណត់​នៅ​​ក្នុង​ក្រប​ខណ្ឌ​យុទ្ធ​សាស្ត្រ​ស្តីពី​កំណែ​ទម្រង់​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ​ច្បាប់​រៀបចំ​អង្គ​​ការ និង​កម្ម​វិធីជាតិ​រយៈ​ពេល​​១០​ឆ្នាំ ។ ​ក្នុងរបៀប​វារៈ​​នៃ​កិច្ច​ប្រជុំ​នេះ​លេខាធិការ​​ដ្ឋាន គ.ជ.អ.ប បាន​រាយ​ការណ៍​​អំពី​វឌ្ឍន​ភាព និង​បញ្ហា​ប្រឈម​នៃ​កិច្ច​ដំណើរ​ការ​កំណែទម្រង់​នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១២ ​។ ទន្ទឹម​នឹង​ការ​សម្រេច​​បាន​នូវវឌ្ឍន​​ភាព​គួរជាទី​មោទន​ភាពនេះ​ក៏​នៅ​មាន​បញ្ហា​​ប្រឈម​ជា​ច្រើន​ដែល​ត្រូវផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​ដោះស្រាយ​ ដើម្បី​​ជំរុញ​​ឱ្យ​​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​​សម្រេច​បាន​នូវ​គោល​ដៅ​​រយៈ​ពេល​​វែង​ដែល​​បាន​កំណត់​​នៅ​ក្នុង​ច្បាប់​រៀបចំ​អង្គ​ការ និង​កម្មវិធីជាតិ ។

ចាប់ពី​ដើម​ឆ្នាំ​​២០១១ ​មក​យើង​បាន​ខិត​​​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​​ដើម្បី​ជំរុញ​ដល់​​ការ​រៀបចំ​នូវ​អនុ​ក្រឹត្យ​​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​​ទៅ​នៃ​មូល​និធិ​ក្រុង-ស្រុក រហូត​ទទួល​បាន​​នូវ​ការ​អនុ​ម័ត​ដោយ​រាជ​រដ្ឋា​ភិបាល​​កាល​ពី​ខែ​មីនា ២០១២ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕