ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ម្នាក់​ជិះ​ម៉ូតូ​បុក​ចូល​ក្រោម​រថយន្ត​អូស​ជាង​១០​ម៉ែត្រ​

12 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​​ទៅ​បុក​ចូល​ក្រោម​រថយន្ត​ បណ្តាល​ឱ្យ​អូស​ចម្ងាយ​​ជាង​១០​ម៉ែត្រ​ ហើយ​ស្លា.ប់​នៅ​ក្រោម​​កង់​រថយន្ត​តែ​ម្តង ខណៈ​ដែល​មេឃ​កំពុងធ្លាក់​ភ្លៀង​ជា​ខ្លាំង កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​​៦ កញ្ញា ២០១២ នៅ​ចំណុច​​ផ្លូវ​បំបែក​​ជា​៤​កែង​សាលា​រៀន​គំរូ​ក្រុង និង​សួន​ច្បារ​នាង​កង្រី ស្ថិត​ក្នុង​ភូមិ​ធម្ម​យុត្តិ​​ សង្កាត់​​ប្អេរ ក្រុង​កំពង់ឆ្នាំង ។

ខេត្ត​កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​​ទៅ​បុក​ចូល​ក្រោម​រថយន្ត​ បណ្តាល​ឱ្យ​អូស​ចម្ងាយ​​ជាង​១០​ម៉ែត្រ​ ហើយ​ស្លាប់​នៅ​ក្រោម​​កង់​រថយន្ត​តែ​ម្តង ខណៈ​ដែល​មេឃ​កំពុងធ្លាក់​ភ្លៀង​ជា​ខ្លាំង កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​​៦ កញ្ញា ២០១២ នៅ​ចំណុច​​ផ្លូវ​បំបែក​​ជា​៤​កែង​សាលា​រៀន​គំរូ​ក្រុង និង​សួន​ច្បារ​នាង​កង្រី ស្ថិត​ក្នុង​ភូមិ​ធម្ម​យុត្តិ​​ សង្កាត់​​ប្អេរ ក្រុង​កំពង់ឆ្នាំង ។

​មន្ត្រី​ប៉ូលិស​​ចរាចរ​​ក្រុង​កំពង់​ឆ្នាំង ​បាន​និយាយ​ថា ជន​រងគ្រោះ​មាន​ឈ្មោះ​សុខ ចំរើន អាយុ​២២​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ចុង​​កោះ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ​​ជិះ​ម៉ូតូ​​​ម៉ាក​ស្គូពី ​។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​​ម៉ាក​ស្គូពី​​ជើង​ទៅ​ត្បូង​ក្នុង​​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​គា ​ផលិត​​នៅ​ប្រទេស​កូរ៉េ ចំណុះ​​មួយ​តោន​កន្លះ​ ដឹក​ស្រូវ​ពេញ​បើក​​ពីលិច​ទៅ​កើត​ ក្នុង​​ល្បឿន​​លឿន​ដែរ ក្នុង​ទិស​ដៅ​ខ្វែង​គ្នា ភ្លាម​​នោះ​ជន​រង​គ្រោះ​បាន​ប្រថុច​ញ៉ុច​ចាប់​ហ្វ្រាំង​​បង្ខំ​​បោក​ដួល​​ចំ​ធុង​សាំង​នៃ​រថយន្ត​ហើយ​ទាំង​ម៉ូតូ និង​​មនុស្ស​បាន​ខ្ទាត​​ចូលទៅ​ក្រោម​​រថយន្ត​ ​អូស​ជាង​១៦​ម៉ែត្រ​ ដែល​ក្នុង​នោះ​ជន​រងគ្រោះ​​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​នៅក្រោម​កង់​រថយន្ត ចំណែក​​​ម៉ូតូ​​បាន​ខ្ទាត​ចេញ​ពី​រថយន្តចម្ងាយ​​ជាង​១០​ម៉ែត្រ ពេល​នោះ​អ្នក​បើក​បរ​​រថយន្ត​ដឹក​ស្រូវ​បាន​បើក​ទ្វារ​រថយន្ត​រត់​គេច​​ខ្លួន​​បាត់​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕