រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៥ កញ្ញា ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាប់សង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀន៣នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ក្រុមជួញដូរគ្រឿងញៀន៣នាក់ មាន ១-ឈ្មោះប៊ូ សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ២-ឈ្មោះសាន់ ងួនលាង ភេទប្រុស អាយុ៣៣ឆ្នាំ និង៣-ឈ្មោះខេង ប៊ុនចេង ភេទប្រុស អាយុ៤៧ឆ្នាំ ។ គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យអន្តរាគមន៍នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ កញ្ញា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបមួយនៅភោជនីយដ្ឋានស្រះស្រង់តាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌស្សីកែវ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ