ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្សព្វ​ផ្សាយ​ពី​សារប្រយោជន៍នៃ​ការ​បង្កាត់​ពូជ​ជ្រូក​ដោយ​សិប្ប​និម្មិត

13 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ កាលពី​ថ្ងៃ​ទី​៣ កញ្ញា​ នៅ​វិទ្យា​ល័យ​មេសាង​ស្ថិត​ក្នុង​ឃុំជី​ផុច​ ស្រុក​មេសាង​ មាន​រៀប​ចំ​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​សារប្រយោជន៍​នៃការ​បង្កាត់​ពូជ​ជ្រូក​ដោយ​សិប្បនិម្មិត​ ដែល​ធ្វើ​ឡើងដោយ​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យា​បាល​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​​ចំនួន​៥៥នាក់​ មន្រ្តីជំនាញ​៣នាក់​ និង​ភ្នាក់​ងារ​បម្រើ​សុខភាព​សត្វ​ភូមិ​ចំនួន​១១នាក់។

ខេត្ត​ព្រៃ​វែង​ ៖ កាលពី​ថ្ងៃ​ទី​៣ កញ្ញា​ នៅ​វិទ្យា​ល័យ​មេសាង​ស្ថិត​ក្នុង​ឃុំជី​ផុច​ ស្រុក​មេសាង​ មាន​រៀប​ចំ​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​សារប្រយោជន៍​នៃការ​បង្កាត់​ពូជ​ជ្រូក​ដោយ​សិប្បនិម្មិត​ ដែល​ធ្វើ​ឡើងដោយ​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យា​បាល​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​​ចំនួន​៥៥នាក់​ មន្រ្តីជំនាញ​៣នាក់​ និង​ភ្នាក់​ងារ​បម្រើ​សុខភាព​សត្វ​ភូមិ​ចំនួន​១១នាក់។

លោក​វ៉ា វិសិដ្ឋ អនុប្រធាន​ការិយាល័យ​ផលិតកម្ម​​ និង​បសុ​ព្យាបាល​ខេត្ត​ បានមាន​ប្រសាសន៍ថា គោល​បំណង​នៃ​ការ​ជួប​ប្រជុំគ្នា​នេះ​គឺ​ដើម្បីបង្កើន​ផលិតកម្ម​ជ្រូ​ក​ និង​កាត់​បន្ថយ​ការរីករាល​ដាលជម្ងឺ​រាត​ត្បាតព្រម​ទាំង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ចិញ្ចឹម​បា​ជ្រូក​ បង្កើន​ភាព​ងាយ​ស្រួលដល​់​ដំណើរ​ការ​បង្កាត់​ពូជប្រកប​ដោយ​សុវត្ថិភាព​ផ្នែក​សុខ​ភាព​សត្វ​និយាយ​រួម​គឺ​កាត់​បន្ថយ​នូវ​ការ​បង្កាត់​ពូជ​​ជ្រូ​ក​ដោយ​ផ្ទាល់​រវាង​ បាជ្រូក និង​មេ​ជ្រូក។​ ក្រោយ​ពី​បាន​ធ្វើ​ការ​បណ្តុះបណ្តាល​ភ្នាក់​ងារ​​​បង្កាត់​ជ្រូ​ក​ដោយ​សិប្បនិម្មិត​កន្លង​មកជា​លទ្ធ​ផល​មកទល់ ពេលនេះ គឺ​មានមេជ្រូក​​ចំនួន ១៣៣ក្បាល​ត្រូវ បាន​បង្កាត់​ដោយ​សិប្បនិម្មិត​ ។សមិទ្ធផល​នេះក៏ បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​ចំណែក​ និ​ង សហការ​ល្អ​ ពី​គម្រោង​MSME កម្ពុជា​ផងដែ​រ។

លោក​វ៉ា​ វិសិដ្ឋមាន​ប្រសាសន៍បន្តថា​ដើម្បី​ទប​់​ស្កាត់​ស្ថាន​ភាព​ផលិតកម្ម​សត្វ​ជ្រូក​នា​បែប បច្ចុប្បន្ន​នេះ​​ បង​ប្អូន​គប្បី​រួម​មតិ​គ្នា​ បង្កើត​​​ជា​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ក្នុង​មូល​ដ្ឋានរបស់​​ខ្លួន ទើប​សម្បូរ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ផលិត​កម្ម​ជ្រូក​ព្រមទាំង​សំបូរ​ចំណេះ​ដឹង​ និង​ចំណេះធ្វើ​ ដែលជា​យន្តកា​រ​បម្រើ​ឱ្យផ្នែក​ចំណូល​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​របស់​បង​ប្អូ​ន​យើង​ទាំង​អស់​គ្នា។ថ្វី​ដ្បិត​តែ​យើង​មាន​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ ដែល​ជា​ការ​ប្រសើរ​ក៏ពិត​មែន​ តែ​បង​ប្អូន​ក៏ត្រូវ​​គិត​ផង ដែរទៅ លើ​ការ​ធ្វើ​អនាម័យ​ ការ​ធ្វើ​ជីវសុវត្ថិភាព ព្រមទាំង​ការ​គ្រប់​គ្រង​លើកា​រ​ចិញ្ចឹម​សត្វ​ជ្រូក​របស់​យើង​ ។

លោកវ៉ា​ វិសិដ្ឋក៏​បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើទៅដល់​សាធារណជន​ ជា​ពិសេស​បណ្តា​អ្នក​ចិញ្ចឹម​ជ្រូក សូមឱ្យ​ចាប់​អារម្មណ៏ងាក​មក​រក​ការ​បង្កាត់​ពូជ ជ្រូក​ដោយ​​សិប្បនិម្មិត​វិញ​ ព្រោះ​បង​ប្អូន​អាច​បញ្ចៀស​បាន​នូវ​ការ​ខាតបង់​ថវិកា​ ពេល​វេលា​ចិញ្ចឹម និ​ងមិន​អាច​មាន​ឆ្លងជំងឺ​រាត​ត្បាត​ ៕