ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ថ្មី​របស់​គ្លូប៊ល​អាត​កម្ពុជា​ត្រូវ​បាន​សម្ពោធ​ទទួល​សិស្ស​ចូល​រៀន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទី​តាំង​ថ្មី​របស់​គ្លូ​ប៊ល​​អាត​កម្ពុជា​ត្រូវ​បាន​សម្ពោធ​ហើយកាល​ពី​ថ្ងៃ​ទី​១​កញ្ញា​ឆ្នាំ​២០១២​ដោយ​មាន​ការ​ចូលរួមពី​លោក​ Mahair Goh ដែល​ជា​ស្ថាប​និក​និង​អគ្គ​នាយក​គ្រប់​គ្រង​នៃ​ទី​ស្នាក់​ការ​កណ្តាល​គ្លូប៊ល​អាត​​ប្រទេ​ស​ម៉ា​ឡេ​ស៊ី​ និងលោក​​ សួស​ សូ​ដាវីអគ្គ នាយក​រង​នៃអគ្គ​​នាយក​ដ្ឋាន​សិល្បៈចម្លាក់​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។

រាជធានីភ្នំពេញ​ ៖ ទី​តាំង​ថ្មី​របស់​គ្លូ​ប៊ល​​អាត​កម្ពុជា​ត្រូវ​បាន​សម្ពោធ​ហើយកាល​ពី​ថ្ងៃ​ទី​១​កញ្ញា​ឆ្នាំ​២០១២​ដោយ​មាន​ការ​ចូលរួមពី​លោក​ Mahair Goh ដែល​ជា​ស្ថាប​និក​និង​អគ្គ​នាយក​គ្រប់​គ្រង​នៃ​ទី​ស្នាក់​ការ​កណ្តាល​គ្លូប៊ល​អាត​​ប្រទេ​ស​ម៉ា​ឡេ​ស៊ី​ និងលោក​​ សួស​ សូ​ដាវីអគ្គ នាយក​រង​នៃអគ្គ​​នាយក​ដ្ឋាន​សិល្បៈចម្លាក់​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។

គ្លូប៊ល​អាត​កម្ពុជា​គឺជា​មជ្ឈមណ្ឌល​ពង្រីក​ចំ​ណេះ​ដឹ​ង​អន្តរជាតិ​ដែល​មាន​ឯក​ទេស​ខាង​បង្រៀន​សិស្ស​តាម​រយៈគំនូរ​និង​ការ​ផាត់​ពណ៌ហើយ​នឹង​ជំ​រុញ​បង្កើតឱ្យ​មាន​គំនិត​ច្នៃ​ប្រឌិត​ដល់​សិស្ស​។ នេះ​ជា​កម្ម​វិធី​សិល្បៈច្នៃ​ប្រ​ឌិត​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​។ អ្វី​ដែល​ធ្វើឱ្យ​គ្លូប៊ល​អា​តកម្ពុជា​ខុស​ប្លែក​ពី​ថ្នាក់​សិល្បៈគូរ​រូប​ដទៃ​ទៀត​នោះ​គឺ​គ្លូប៊ល​អាត​មិន​ត្រឹម​តែ​បង្រៀន​សិស្ស​ឱ្យ​ចេះ​ប្រើប្រាស់​ជំ​នាញ​ម្រាម​ដៃ​(ជំនាញ​បច្ចេក​ទេស​)​ថែម​ទាំង​បង្រៀន​ពួកគេឱ្យ​​ចេះ​ប្រើ​ប្រាស់​នូវ​ជំ​នាញ​ខួរ​ក្បាល​(ការ​ប្រើ​ប្រាស់​ការ​គិត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​)។

លោក​សួស​ សូដា​វី អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​សិល្បៈចម្លាក់​នៃ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈបាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា ​គ្លូប៊ល​អាត​កម្ពុជា​មាន​គោល​បំណង​បង្ហាត់​បង្រៀន​កុុមា​រឱ្យ​មាន​សមត្ថភាព​ និង​មានគំនិត​ច្នៃប្រឌិត​ចំ​ពោះ​សិល្បៈគំនូរ​។​លោក​បន្តថា​គ្លូប៊ល​អាត​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដែល​មាន​លក្ខណៈស្តង់​ដា​អន្តរជាតិ​ដែល​កុមារ​ទាំង​អស់​ត្រូវ​បាន​បង្រៀន​ជា​ភា​សា​អង់គ្លេស​ដោយ​សាស្រ្តាចារ្យមាន​ឯកទេស​ខាង​គំ​នូរ​។

ដោយ​ឡែក​អ្នក​នាង​ យឹម រ៉ា​ដែត​ក៏បានអះ​អាងដែរ​ថា គ្លូប៊ល​អាត​កម្ពុជា​សុទ្ឋតែ​មាន​សាស្រ្តា​ចារ្យមាន​បទ​ពិសោធន៍​ មាន​សមត្ថភាព​ និង​មាន​ឯកទេស​បង្ហាត់​បង្រៀន​សិស្សមកពី​ក្រៅ​ប្រទេស​និង​ក្នុង​ស្រុក​។អ្នកនាង​បន្ថែម​ថា ​គ្លូប៊ល​អាត​កម្ពុជា​ផ្តល់​នូវ​កម្ម​វិ​ធី​មាន​កម្រិត​​មូល​ដ្ឋាន​​សម្រាប់កុមារ​អាយុ​ពី​៤ទៅ ៦ឆ្នា ំ​មូលដ្ឋាន​គ្រឹះ​​ពី​អាយុ​៧ទៅ​៩ឆ្នាំ​ហើយ​កម្រិតមធ្យម​ពី​អាយុ​១០ទៅ ១២ឆ្នាំ។
គួរ​​រំលឹក​ថា ​គ្លូប៊ល​អាត​ជា​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ដែល​មាន​សិទ្ឋិ​លក់​បន្ត​ដោយ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩។​

ដើម្បី​បង្កើត​ឱកាសសម្រាប់​កុមារ​រៀន​សូត្រ គ្លូប៊ល​អាត​បាន​បោះ​ជំ​ហាន​ចូល​ក្នុង​ប្រ​ទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩ ដែល​មាន​ឈ្មោះ​ថា​គ្លូប៊ល​អាត​កម្ពុជា។ ក្រុមហ៊ុន​អន្តរជាតិ​នេះ​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​ជាង​៤៥០​មជ្ឈមណ្ឌល​នៅ​១៦​ប្រទេស​នៅអា​ស៊ី​។គ្លូប៊ល​អាត​កម្ពុជា​មាន​ទី​តាំង​នៅផ្លូ​វលេខ​៤៧៥​ជិត​ស្ថាន​ទូត​ចិន សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំ​ការ​មន​ រាជ​ធានី​ភ្នំពេញ ៕