ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​ភូ​កម្ពុជា​​ចេញ​ទៅ​ថៃ ប្រតិ​ភូ​​ថៃ​មួយ​ទៀត​​ចូល​កម្ពុជា

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖​​ ​មន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​​ថៃ​ចំនួន​​៣៣​រូប​​​មក​​ពី​ខេត្ត​​កំផែង​ផិត ប្រទេស​ថៃ នៅ​វេលាម៉ោង​៨ និង​៤០​​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា បាន​ចូល​​មក​កម្ពុជា​​តាម​ច្រ​​​ទ្វារ​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ឆ្ពោះ​​ទៅ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ប៉ៃលិន ដើម្បី​សិក្សា​​ការ​ងារ​ជា​មួយ​អាជ្ញា​ធរ​​​នៃ​ខេត្ត​ទាំង​​២​​របស់​កម្ពុជា​ ។ប្រតិ​ភូ​​របស់​​ក្រសួង​​ពាណិជ្ជ​កម្ម​​​​ថៃនេះ ​ត្រូវ​​បាន​ភាគី​​កម្ពុជា​​យក​រថយន្ត​​ក្រុង​​៤៥​​កៅអី​​ម៉ាក​​ហ៊ី​យ៉ាន់​

ក្រុង​ប៉ោយ​ប៉ែត ៖​​ ​មន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​​ថៃ​ចំនួន​​៣៣​រូប​​​មក​​ពី​ខេត្ត​​កំផែង​ផិត ប្រទេស​ថៃ នៅ​វេលាម៉ោង​៨ និង​៤០​​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា បាន​ចូល​​មក​កម្ពុជា​​តាម​ច្រ​​​ទ្វារ​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ឆ្ពោះ​​ទៅ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ប៉ៃលិន ដើម្បី​សិក្សា​​ការ​ងារ​ជា​មួយ​អាជ្ញា​ធរ​​​នៃ​ខេត្ត​ទាំង​​២​​របស់​កម្ពុជា​ ។ប្រតិ​ភូ​​របស់​​ក្រសួង​​ពាណិជ្ជ​កម្ម​​​​ថៃនេះ ​ត្រូវ​​បាន​ភាគី​​កម្ពុជា​​យក​រថយន្ត​​ក្រុង​​៤៥​​កៅអី​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​​ស្លាក​​លេខ​​ 3B 31​22 ទៅ​ទទួល​​ដល់​សណ្ឋា​គារ​​អារញ្ញ​​មើមែត ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេ​ស​ថៃ ។

តាម​ការ​​ឱ្យ​​ដឹង​តាម​ទូរ​ស័ព្ទ​​នៅ​ព្រឹក​​ថ្ងៃទី​៥ កញ្ញា លោក​​នេត សំអាត អនុ​ប្រធាន​​ការិយា​ល័យ​ទំនាក់​ទំនង​​ព្រំ​ដែន​​​កម្ពុជា​​-ថៃ ប្រាប់​ថា ប្រតិ​ភូ​​ថៃ​ខាង​លើ​​នឹង​​ធ្វើ​ដំណើរ​​ទៅ​ខេត្ត​​បាត់​ដំបង និង​ប៉ៃ​លិន ដើម្បី​សិក្សា​​​ការ​ងារ​ ហើយ​​លោក​ថា ប្រតិ​ភូ​​ក្រុម​នេះ​​ជា​មន្ត្រី​​​​ក្រសួង​​ពាណិជ្ជ​កម្ម​​មក​ពី​ខេត្ត​កំផែង​ផ​ិត ប្រទេ​ស​ថៃ ។ ប្រតិ​ភូ​​ក្រុម​នេះ​​ក្រោយ​ចប់​​ការ​ងារ​​ក្នុង​ខេត្ត​​២​ខាង​លើ​ ​នឹង​ធ្វើ​ដំណើរ​​ត្រឡប់​​ទៅ​ប្រទេស​ថៃ​វិញ​​នៅ​ល្ងាច​ថ្ងៃ​ដដែល​​ ​​តាម​​ច្រក​ទ្វារ​អន្ត​រជាតិ​​ព្រំ​​​នៃ​​ខេត្ត​​ប៉ៃលិន ឈម​នឹង​​ច្រក​ទ្វារ​បាន​​ផា​កាត ខេត្ត​ចាន់​​បូរី​​ ប្រទេស​ថៃ។

កាល​ពី​​ថ្ងៃទី​៣ កញ្ញា កន្លង​ទៅ​នេះ​ដែរ ប្រតិ​​ភូ​​មន្ទីរ​សុខា​​​ភិបាល​​ខេត្ត​បាត់​ដំបង​​ និង​​ខេត្ត​បន្ទាយ​មាន​ជ័យ សរុប​​១៧រូប​ ក៏​​បាន​​ធ្វើ​ដំណើរ​​ចេញ​​ពី​កម្ពុជា​​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​ឆ្លង​​ទៅ​ប្រទេស​ថៃ ​​ដើម្បី​ចូល​​រួម​ប្រជុំ​​ និង​ធ្វើ​ទស្សន​​កិច្ច​​សិក្សា​រួម​គ្នា​​ជា​មួយ​មន្ទីរ​​សុខា​ភិបាល​​ខេត្ត​ស្រះ​​កែវ ប្រទេស​​ថៃ ​។ ប្រតិ​​ភូ​​កម្ពុជា ​ត្រូវ​បាន​​ភាគី​ថៃ​​យក​រថយន្ត​មក​​ទទួល​ដល់​ច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត។

លោក​​ហេង ចន្ថា អនុ​ប្រធាន​​ការិយាល​័យ​​គណ​នេយ្យ​​ ហិរញ្ញ​វត្ថុ​​​នៃ​មន្ទីរ​សុខា​ភិបាល​​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​បន្ទុក​​ទំនាក់​ទំនងរវាង​​​មន្ទីរ​​​​សុខា​ភិ​បាល​​ខេត្ត​បន្ទាយ​មានជ័យ​​ និង​មន្ទីរ​​សុខា​ភិបាល​​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​ប្រាប់​​កោះ​សន្តិ​ភាព​មុន​​ពេល​​ចេញ​ដំណើរ​​ថា ប្រតិ​ភូ​​របស់​លោក​​មក​ពី​មន្ទីរ​សុខា​ភិបាល​​ខេត្ត​បន្ទា​យ​មាន​ជ័យ​ចំនួន​​៩​រូប​ ​​​និង​មក​​ពី​មន្ទីរ​​សុខា​ភិបាល​​ខេត្ត​បាត់​ដំបង​​​​៨រូប ។ ​ការ​ចេញ​​ទៅ​ប្រទេស​​ថៃ​នេះ​គឺ​ដើម្បី​​ចូល​​រួម​កិច្ច​ប្រជុំ​​ផង​ និង​ធ្វើ​​ទស្សន​កិច្ច​​សិក្សា​ផង មាន​រយៈ​ពេល​​៣​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​៣ កញ្ញា ដល់​ថ្ងៃទី​​៥ កញ្ញា ទើប​​ត្រឡប់​មក​​​​វិញ ។ លោក​ហេង ចន្ថា ប្រាប់​ថា កិច្ច​ប្រជុំ​​រវាង​​ភាគី​​ទាំង​២​​ ទាក់​ទង​ទៅ​នឹង​ផ្នែកគាំពារ​មាតា​​ និង​ទារក​ ៕​