ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះ អិុន សាប អាយុ៥២ឆ្នាំ នៅភូមិដំណាក់ត្របែក ឃុំឫស្សី ស្រុកខាងលិចស្រុកកំពង់ត្រាច បានចង.កសម្លាប់ខ្លួននៅក្រោមផ្ទះ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២ កញ្ញា ។ ហើយបន្ទាប់ពីមានរឿងរ៉ាវខាងលើនគរបាលយុត្តិធម៌ស្រុកកំពង់ត្រាចក៏បានចុះទៅដល់លំនៅឋានដើម្បីសួរនាំពាក់ព័ន្ធនឹងរឿងចង.កនេះ ។
តាមការស្រាវជ្រាវឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តី និងប្រពន្ធមានការទាស់ទែងពាក្យសម្តីគ្នាពីរឿងប្រពន្ធដើរលេងបៀមិននៅផ្ទះហើយមិនដាំបាយហូបទៀត ។ ទោះបីជាបែបណា យោងតាមប្រភពផ្សេងមួយទៀតដែលខាងនគរបាលមិនបានសរសេរក្នុងកំណត់ហេតុនិយាយថា បុរសរូបនេះខឹងប្រពន្ធស្តីបន្ទោសពីរឿងដើរលេងបៀទើបចង.កសម្លាប់ខ្លួន តែខាងនគរបាលបានសរសេរយកជាផ្លូវការថា បុរសជាប្តីខឹងប្រពន្ធក៏ដេកនៅក្រោមផ្ទះតែម្នាក់ឯងហើយយកខ្សែនីឡុងខ្មៅចង.កនៅរនូតផ្ទះលុះប្រពន្ធក្រោកពីដេកក៏ឃើញប្តីស្លាប់បាត់ទៅហើយ ។
មន្ត្រីនគរបាលយុត្តិធម៌ដែលចុះទៅធ្វើកំណត់ហេតុបាននិយាយថា បុរសរូបនេះពិតជាចង.កសម្លាប់ខ្លួនប្រាកដមែនដោយសារកើតមានជម្លោះនៅក្នុងគ្រួសារ ។ ដោយឡែកពលរដ្ឋនៅក្នុងភូមិដំណាក់ត្របែកដែលមកចូលរួមបុណ្យសពនិយាយថា វាគួរឱ្យហួសចិត្តដែរ ទោះបីខឹងប្រពន្ធកូនយ៉ាងណាក៏ដោយក៏មិនត្រូវចង.កសម្លាប់ខ្លួនដោយឥតន័យបែបនេះដែរ ៕
ចែករំលែកព័តមាននេះ