ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំ​រឿង​ចាស់​កា.ប់​​មនុស្ស​មិន​បាន​​​ កា.ប់​បំផ្លាញ​​ផ្ទះ​និង​ជណ្តើរ​​​​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ជន​សង្ស័យ​​​២នាក់​​​ឪពុក​​​និង​កូន​​ ត្រូវ​​​ប៉េអឹម​​​ក្រុង​ប៉ោយ​ប៉ែត​​​ឃាត់​ខ្លួន​​​ក្រោ​យ​ពី​ទទួល​ពាក្យ​បណ្តឹង​​​​ចោទ​ថា ​ឪពុក​និង​កូន​នេះ​​បាន​ទៅ​កា.ប់​​​បំផ្លាញ​​​ផ្ទះ​និង​​​​ជណ្តើរ​​​របស់​គេ​ ។ ការ​ឃាត់​ខ្លួន​នេះ​បាន​​​​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​​​១២​និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​​​៣​ កញ្ញា​ នៅ​ភូមិ​​​​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត​ ដែល​បុរស​ជា​ឪពុក​​ឈ្មោះ ​ចាន់​ សុខុម​ អាយុ​៤៤​ឆ្នាំ​ ឯកូន​ប្រុស​ឈ្មោះវ័រ​ ក្រឹង​

ក្រុង​ប៉ោយ​ប៉ែត​ ៖ ជន​សង្ស័យ​​​២នាក់​​​ឪពុក​​​និង​កូន​​ ត្រូវ​​​ប៉េអឹម​​​ក្រុង​ប៉ោយ​ប៉ែត​​​ឃាត់​ខ្លួន​​​ក្រោ​យ​ពី​ទទួល​ពាក្យ​បណ្តឹង​​​​ចោទ​ថា ​ឪពុក​និង​កូន​នេះ​​បាន​ទៅ​កាប់​​​បំផ្លាញ​​​ផ្ទះ​និង​​​​ជណ្តើរ​​​របស់​គេ​ ។ ការ​ឃាត់​ខ្លួន​នេះ​បាន​​​​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​​​១២​និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​​​៣​ កញ្ញា​ នៅ​ភូមិ​​​​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែត​ ដែល​បុរស​ជា​ឪពុក​​ឈ្មោះ ​ចាន់​ សុខុម​ អាយុ​៤៤​ឆ្នាំ​ ឯកូន​ប្រុស​ឈ្មោះវ័រ​ ក្រឹង​ ហៅ​ចាន់ ចំរើន​ អាយុ​​១៨​ឆ្នាំ​​​ ​។

តាម​មន្ត្រី​ប៉េអឹម​​​ក្រុង​​ប៉ោយ​ប៉ែត​ប្រាប់​ថា ​ម្ចាស់​ផ្ទះ​​​ឈ្មោះម៉ៅ វិចិត្រ​ ភេទ​ស្រី​​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​​​ខាង​លើ​បាន​មក​ប្តឹង​​​ថា ជន​សង្ស័យ​​​ទាំង​២នាក់​​​ឪពុក​​​ និង​កូន​​ កាល​ពី​​វេលា​ម៉ោង​​​​​៨យប់​ថ្ងៃទី២ កញ្ញា បាន​នាំ​គ្នា​ទៅ​រក​រឿង​​​គ្រួសារ​​​គាត់​ដល់​ផ្ទះ​​​ដោយ​ឈ្មោះចាន់​ សុខុម​ ជា​ឪពុក​​​លី​ផ្គាក់​ផង​ ។ នៅ​ពេលនោះ​​​ក្រុម​គ្រួសារ​​​​​គាត់​បាន​នាំគ្នា​​​រត់​ចូល​​​​​ផ្ទះ​ហើយ​ចាក់​សោរ​​​ពីខាង​ក្នុង​​​ ឯជន​សង្ស័យ​​ដោយ​ខឹង​​កាប់​​មនុស្សមិន​បាន​​​ក៏​​​កាប់​បំផ្លាញ​​​ជញ្ជាំង​​​ និង​ជណ្តើរ​​ផ្ទះ​របស់​គាត់​​​​ជា​ច្រើន​​កាំបិត​ ។ ស្ត្រី​ជាដើម​​បណ្តឹង​​រៀប​រាប់​ទៀត​ថា​ ហេតុ​ការណ៍​​​​នេះ​បាន​កើត​ឡើង​​​ម្ត​ង​ទៀត​នៅ​វេលា​ម៉ោង​​​​​៣​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​​​៣​ កញ្ញា​​ ដោយ​ជន​សង្ស័យ​ឈ្មោះ​ចាន់​ សុខុម​ បាន​មក​ជាមួយ​​​កូន​​ប្រុស​កាប់​​បំផ្លាញ​​​ផ្ទះ​ និង​ជណ្តើរ​​ម្តង​​ទៀត​​​ ខណៈ​​​ក្រុម​គ្រួសារ​​​ពួកគាត់​​កំពុង​ដេក​​​ និង​បាន​ស្រែក​ឡូឡា​​​ទាំង​ស្រវឹង​ស្រា​​ឱ្យ​ពួកគាត់​​​ចេញ​ ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​ចេញ​​ទេ ។ លុះព្រឹក​ថ្ងៃទី​​​៣ កញ្ញា​​ ទើប​មក​ដាក់​ពាក្យ​បណ្តឹង​​នៅ​បញ្ជា​ការ​ដ្ឋាន​ប៉េអឹម​ក្រុង​ឱ្យ​ជួយ​រក​យុត្ត​ិ​ធម៌​​ហើយ​កម្លាំង​​​ប៉េអឹម​ក្រុង​ក៏​ចុះ​​ឃាត់​​​ខ្លួន​ជន​សង្ស័យ​​​​ទាំង​២​​​នាក់​​​​​ឪពុក​ និង​កូន​​មក​សាក​សួរ​ ។

លោក​​ហម ម៉ុត​ ​មេ​បញ្ជា​ការ​ប៉េ​អឹម​​ក្រុង​ប៉ោយ​ប៉ែត​​​ បាន​ប្រាប់​​​ថា យោង​តាម​ការ​សួរ​នាំ​​​ជន​សង្ស័យ​​ឈ្មោះចាន់​ សុខុម​ អះ​អាង​ថា ​​​ខ្លួន​ដើរ​រក​​​ប្រពន្ធ​​​ដែល​បាត់​ពី​ផ្ទះ​​ទៅ​បុក​នឹង​​ជណ្តើរ​​ផ្ទះ​របស់​ស្ត្រី​​​ដើម​បណ្តឹង​​​ខាង​លើ​ធ្វើ​ឱ្យ​ខ្លួន​​​​ដួល​ទើប​​​ខឹង​កាប់​ជណ្តើរ​​នោះ​​​​បន្ថយ​​កំហឹង​​បែប​នេះ​​ទៅ​ ។

ទោះ​បី​​​ជា​ជន​សង្ស័យ​​អះអាង​​​​យ៉ាង​នេះ​ក្តី​​​ប៉ុន្តែ​លោក​​​​មេ​បញ្ជាការ​​​ប៉េអឹម​​​ក្រុង​ប្រាប់​ថា ​យោង​​តាម​ការ​ចុះ​ស្រាវ​ជ្រាវ​​ជន​សង្ស័យ​មាន​​​គំនុំ​ជាមួយ​​​គ្រួសារ​​​ដើម​បណ្តឹង​​​រឿង​បញ្ចាំប្លង់​​ដី​ពី​អតីត​​កាល​ ​ប៉ុន្តែ​​​លោក​មិនបាន​​​លំអិត​​​ពីការ​​​ដាក់​បញ្ចាំ​ប្លង់​​ដី​នោះ​យ៉ាង​ណា​ទេ ។ លោក​ហម​ ​​ម៉ុត​ បន្ត​ថា ​​​ចំណែក​ជន​សង្ស័យ​​ជាកូន​​ពុំ​បាន​​​ប្រព្រឹត្ត​ទេ​គ្រាន់​តែ​​​រួម​ដំណើរ​​​ជាមួយ​ឪពុក​ ។ លោក​ថា ​ក្រោយ​ការ​សួរនាំ​​​​​​ និង​ធ្វើកំណត់​ហេតុ​​​រួច​ នឹង​បញ្ជូន​​​ជន​​​ទាំង​​២​​នាក់​ទៅ​បញ្ជាការ​​​​ដ្ឋាន​ប៉េអឹម​​ខេត្ត​ដើម្បី​​ចាត់ការ​បន្ត​​​តាម​នីតិ​វិធី​ ៕