ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​​ខារ៉ា​បាវ​​ទាំង​ពូល A និង ​​B បាន​បញ្ចប់​​វគ្គ​​ជម្រុះ​វិល​ជុំ​​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ការ​ប្រកួត​​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​​ខារ៉ា​បាវ​​ ​​​ទម្ងន់​​៥៧​​គីឡូ​ក្រាម ​នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​ CTN នា​ថ្ងៃ​សុក្រ​​ទី​៧ កញ្ញា ខាង​មុខ​នេះ ទាំង​ពូល A និង​ពូល B បាន​បញ្ចប់​​វគ្គ​ប្រកួត​​ជម្រុះ​​វិល​ជុំ​​អស់​ហើយ ។ ពូល A សុខ​ សុវណ្ណ ​មក​ពី​​ក្លិប​​កង​ពល​​តូច​លេខ​​៣១ ដែល​ត្រូវ​​ជួប​​យស់ សំអាល់ មក​ពី​ក្លិប​​ឃ្លាំង​មឿង​​កីឡា​ខេត្ត​ពោធិ៍​សាត់ ប្រសិន​ជា​គេ​​វាយ​​សំអាល់​​ឱ្យ​សន្លប់​​ទើប​​

រាជធានី​ភ្នំពេញ ៖​​ ​ការ​ប្រកួត​​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​​ខារ៉ា​បាវ​​ ​​​ទម្ងន់​​៥៧​​គីឡូ​ក្រាម ​នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​ CTN នា​ថ្ងៃ​សុក្រ​​ទី​៧ កញ្ញា ខាង​មុខ​នេះ ទាំង​ពូល A និង​ពូល B បាន​បញ្ចប់​​វគ្គ​ប្រកួត​​ជម្រុះ​​វិល​ជុំ​​អស់​ហើយ ។ ពូល A សុខ​ សុវណ្ណ ​មក​ពី​​ក្លិប​​កង​ពល​​តូច​លេខ​​៣១ ដែល​ត្រូវ​​ជួប​​យស់ សំអាល់ មក​ពី​ក្លិប​​ឃ្លាំង​មឿង​​កីឡា​ខេត្ត​ពោធិ៍​សាត់ ប្រសិន​ជា​គេ​​វាយ​​សំអាល់​​ឱ្យ​សន្លប់​​ទើប​​អាច​​ឈរ​​នៅ​លំដាប់​​ថ្នាក់​​លេខ​១​ក្នុង​​ពូល​បាន​ ប៉ុន្តែ​បើ​​ឈ្នះ​ពិន្ទុ​​បាន​ត្រឹម​​លេខ​២​​ក្នុង​ពូល​ប៉ុណ្ណោះ ។

ចំណែក​​ការ​ជួប​គ្នា​​រវាង គួន ប៊ុន​ហ៊ីម មក​ពី​ក្លិប​​ពន្លឺ​​សាមគ្គ​​ី​ខេត្ត​​បាត់​ដំបង និង​​អ៊ុង ស៊ីណា មក​ពី​ក្លិប​សិង្ហ​កីឡា ធ្វើ​ឡើង​​គ្រាន់តែ​​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ។ សុខ សុវណ្ណ ប្រកួត​​បាន​៤​លើក​​ឈ្នះ​​៣​លើក ចាញ់​១​លើក មាន​​១០​ពិន្ទុ ។ ដូច្នេះ​​បើ​គេ​​រក​​បាន​៣​ពិន្ទុ​​បន្ថែម​​មាន​ន័យ​​ថា គេ​អាច​​ប្រជែង​​រក​តំណែង​​លេខ​​​១​ក្នុង​ពូល​​ ខណៈ​ទេស សំខាន់ មក​ពី​ក្លិប​​កង​ពល​តូច​លេខ​៧០ ដែល​ស្ថិត​នៅ​ក្នុង​ពូល​​ A ដូច​គ្នា​​នោះ​មាន​កន្លែង​​នៅ​វគ្គ​ប្រកួត​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ​​រួច​​ទៅ​ហើយ ។

ប៉ុន្តែ​​សំខាន់ កំពុង​តែ​​រង់​ចាំ​​អ៊ុត​​​មើល​លើ​ការ​​ប្រកួត​របស់​សុវណ្ណ លើកនេះ​ដែរ ព្រោះ​​ការ​ប្រកួត​របស់​​គេ​​បាន​បញ្ចប់​​អស់​ហើយ ក្នុង​នោះ​៥ ប្រកួត​​​​គេ​គឺ​ឈ្នះ៤​ប្រកួត ចាញ់១​ប្រកួត និង​មាន​១៣​ពិន្ទុ ។ ដោយ​ឡែក សម្រាប់​​យស់ សំអាល់ ការ​មក​ប៉ះ​​សុខ សុវណ្ណ លើក​នេះ​បើ​ចាញ់​​ក៏​​ហាល​​អាវ​​​ ឈ្នះ​ក៏​​ហាល​​អាវ​ដែរ ។ ពូល B វិញ គួន ប៊ុ​ន​ហ៊ីម និង​អ៊ុង ស៊ីណា ការ​ប្រកួត​​របស់​គេ​​ពេល​នេះ​ គឺ​​ធ្វើ​​ឡើង​ដើម្បី​​បង្គ្រប់​កិច្ច​​តែ​ប៉ុណ្ណោះ ព្រោះ​ពិន្ទុ​​របស់​ពួក​គេ​​ទាំង​២​នាក់​មិន​អាច​​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ និង​ផ្តាច​់ព្រ័ត្រ​​ជា​បន្ត​ទៀត​​បាន​ឡើយ។ ម្យ៉ាង​​វិញ​ទៀត​​ ពូល B គេ​បាន​រក​ឃើញ​អ្នក​​ដែល​ត្រូវ​​ឡើង​​ទៅ​ប្រកួត​​នៅ​វគ្គ​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​ និង​ផ្តាច់​ព្រ័ត្រ​​ហើយ​គឺ​កីឡា​ករ​សំរិទ្ធ សុភាព មក​ពី​ក្លិប​​អប្សរា​ក្បាច់​​គុន​ខ្មែរ​ លេខ​១​​ក្នុង​ពូល​ និង​​កីឡា​ករ​​សេក គឹម​ផាន មក​ពី​ក្លិប​​សឹក​រង​ខេត្ត​​សៀម​រាប លេខ​២​​ ក្នុង​ពូល​​ ។

រី​ឯ​គូ​ប្រកួត​មិត្ត​ភាព​វិញ ថុល មករា មក​ពី​ក្លិប​​ឃ្លាំង​មឿង​កីឡា​​ខេត្ត​ពោធិ៍​សាត់ ជួប​ប្រកួត​​ជា​មួយ​សួង សុវណ្ណថា មក​ពី​សមា​គម​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ ។ ពុទ្ធ ឆាយកុសល មក​ពី​ក្លិប​​ពុទ្ធ​សេរី​វង្សកីឡា ជួប​ប្រកួត​ជា​មួយ​សាន រាជ​សីហ៍ មក​ពី​ក្លិប​​ខ្លា​រខិន​​មាន​ឫទ្ធិ ៕