បុរសជនជាតិចិនម្នាក់បានប្រទះឃើញជន្លេនយក្ស ឬជន្លេនត្រោសមួួយក្បាលមានប្រវែងជិតកន្លះម៉ែត្រស្ថិតនៅក្នុងចង្អូរទឹកក្បែរផ្ទះ ធ្វើឱ្យអ្នកជិតខាងមានការភ្ញាក់ផ្អើល ។ បុរសម្ចាស់ផ្ទះ បញ្ជាក់ថានឹងទុកវាចិញ្ចឹម ។លោកលី ជឺវើុយ បុគ្គលិកមន្ទីររុក្ខាប្រមាញ់នៅទីក្រុងពីនឈួន ប្រទេសចិនពេលកំពុងដើរលេងនៅបរិវេណវាលស្មៅខាងក្រោមផ្ទះប្រទះឃើញជន្លេនត្រោសនោះ ហើយលោកបញ្ជាក់ថា «បើក្រឡេកមួយភ្លែត វាហាក់ដូចជាពស់ ខ្ញុំបានពិនិត្យមើលយ៉ាងដិតដល់ និងឃើញថាធាតុពិតវាគឺជន្លេន» ។ លោកនឹងយកវាទៅចិញ្ចឹមដើម្បីឱ្យរីកធំធាត់បន្ថែមទៀត ។
តាមប្រព័ន្ធគេហទំព័រwww.kplctv.comផ្សាយថាបណ្តាអ្នកជីវវិទ្យាមានគោលបំណងយកជន្លេនយក្សមួួយក្បាលនោះ ទៅពិសោធន៍ ដើម្បីរិះរកការសិន្និដ្ឋានទាក់ទងនឹងប្រភេទរបស់វា និងស្វែងយល់ថាហេតុអ្វីបានជាវារីកធំធាត់ប្រវែងនេះ នៅក្នុងស្ថានភាពតំបន់ដែលមានតែគ្រោងសំណង់ ។ទំហំរបស់ជន្លេនដី មានសម្ព័ន្ធភាពយ៉ាងជិតដិតនឹងបរិស្ថានដោយក្នុងរដូវវស្សាផ្ទៃដី មានសភាពជោកជាំ ប្រសិនបើបានស៊ីចំណីគ្រប់គ្រាន់ និងគ្មានសត្រូវផ្នែកធម្មជាតិ វាអាចធំធាត់ខុសប្រក្រតី ៕
ចែករំលែកព័តមាននេះ