រាជធានីភ្នំពេញ ៖ អ្នកដែលមានសំណាងបំផុតពី Caltex ក្នុងកម្មវិធី«ចាក់យករង្វាន់» បានរកឃើញហើយកាលពីសប្ដាហ៍មុននៅលើឆាកប្រគំតន្ដ្រីយុវវ័យរបស់ស្ថានីយទូរទស្សន៍បាយ័ន ។ អ្នកដែលមានសំណាង២នាក់ទៀត រួមទាំងអ្នកមានសំណាង៣៥នាក់ផ្សេងទៀតក៏ត្រូវបានស្វែងរកឃើញហើយដែរ ។
ការប្រកួតដ៏ស្វិតស្វាញនៅលើឆាកតន្ដ្រីស្ថានីយទូរទស្សន៍បាយ័ន កាលពីសប្ដាហ៍មុន ដើម្បីស្វែងរកអ្នកមានសំណាងបំផុត១រូប ត្រូវបានធ្វើឡើងរវាងបេក្ខជនដែលមានសំណាងទាំង៣រូប ។ ការប្រកួតតម្រូវឱ្យបេក្ខជននីមួយៗ ចាក់សោបើកធុងសំណាងចំនួន២ ដើម្បីស្វែងរកកូនសោរថយន្ដ ។ វាជាការប្រកួតប្រជែងដ៏សប្បាយ និងអស្ចារ្យមួយពី Caltex ដោយចុងក្រោយនៃការប្រកួត យើងបានរកឃើញអ្នកឈ្នះរង្វាន់ធំ គឺលោក រិន សំកុល ដែលគាត់មានសំណាងទទួលបានរថយន្ដ Mitsubishi Triton ២០១២ មួយគ្រឿង ។
អ្នកដែលមិនបានឈ្នះពីការប្រកួត២រូប គឺលោកប្រុញ ចន និងលោកម៉ិច សំណាង ក៏ទទួលបានរង្វាន់ដ៏អស្ចារ្យពី Caltex ផងដែរ រួមមាន Macbook Air, iphone 4S និង Ipad ម្នាក់១ឈុត។ ក្រៅពីនេះ អ្នកមានសំណាង៣៥នាក់ផ្សេងទៀតក៏ទទួលបាននូវម៉ូតូ Yamaha Fino ២០១២ ចំនួន៥រង្វាន់ ទូរទស្សន៍ Samsung LCD ១០រង្វាន់ កាមេរ៉ាវីដេអូ Sony ចំនួន៥រង្វាន់ និងប័ណ្ណ Star Card ដែលមានទឹកប្រាក់២០០ដុល្លារ ចំនួន១៥រង្វាន់ផងដែរ ។
លោក Chang Swee Wah នាយកសាខារបស់ Caltex បានមានប្រសាសន៍ថា «ជាមួួយពាក្យស្លោកថ្មីរបស់យើង«រីករាយការធ្វើដំណើររបស់អ្នក» យើងពិតជាមានអារម្មណ៍រំភើប ដែលបានឃើញអតិថិជនរបស់យើងរីករាយជាមួយការធ្វើដំណើររបស់ពួកគេ ទាំងនៅលើដងវិថី ឬនៅតាមកន្លែងផ្សេងៗទៀត រៀងរាល់ថ្ងៃ! ហើយក៏សូមថ្លែងអំណរគុណដល់ថាមពលមិនងាយ ប្រៀបបាន Techron គឺសូម្បីតែអតិថិជនដែលមិនបានឈ្នះរង្វាន់ពីកម្មវិធី ក៏លោកអ្នកនៅតែជាអ្នកឈ្នះនៅលើដងវិថីដែរ!» ៕
ចែករំលែកព័តមាននេះ