ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន​យន្ត​ចត​គ្មាន​សណ្តាប់​ធ្នាប់​នៅ​​ផ្លូវ​បំបែក​ជា​5​ក្រុង​ស្វាយ​រៀង

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ យ៉ាង​​ហោច​​ណាស់​​មាន​រថយន្ត​ជិត​១០គ្រឿង​ចត​នៅ​តាម​ដង​​ផ្លូវ​​ជាតិ​លេខ១ ត្រង់​ចំណុច​​ផ្លូវ​​បំបែក​​ជា​៥​ខាងមុខ​​មន្ទីរ​អប់​រំ​យ​ុវជន​ និង​កីឡា​ខេត្ត​ គ្មាន​​សណ្តាប់​ធ្នាប់​មិន​គោរ​ព​ច្បាប់​ចរាចរណ៍​​​ក្បែរ​អាហា​រ​ដ្ឋាន​​ ស្ថិត​នៅ​ភូមិ​​​សាលា​ស្រុក​ចាស់​ សងា្កត់​ព្រៃ​​ឆ្លាក់​ ក្រុង​ស្វាយ​​រៀង កាលពី​វេលាម៉ោង៧ព្រឹក ថ្ងៃ​ទី​៥​ កញ្ញា ​​​។

មើល​ចុះ​​រថយន្ត​នីស្សាន់​​​ ១គ្រឿង​​នេះ ចត​នៅ​​លើ​ទ្រូង​ផ្លូវ​ ចំណុច​ផ្លូវ​បំបែក​ រួច​ម្ចាស់​​ទៅ​អង្គុយហូបគុយ​ទាវ​​​​និង​ផឹក​កាហ្វេ​ធ្វើ​​ព្រងើយ ​គ្មាន​​ញញើត​នឹង​ច្បាប់​​ចរាចរណ៍​​បន្តិច​ណាសោះ ធ្វើ​ឱ្យ​​បាំង​​ផ្លូវ​ ជាហេតុ​បង្ក​ឱ្យគ្រោ​ះថ្នាក់​​​អ្នក​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​​សាធារណៈ​​ ព្រោះ​​តែ​​មើល​មិន​ឃើញ​ រថយន្ត​​​មក​ពី​ខាង​មុខ​​ ​។ គេ​សម្គាល់នៅ​​ចំណុច​​ផ្លូវ​បំបែក​​ជា​៥​នេះ​​ឧស្សាហ៍​មានគ្រោះ​ថ្នាក់ចរាចរណ៍​ជាញឹកញាប់​​​​​ ដោយ​សារ​តែ​​ចត​រថយន្ត​​គ្មាន​សណ្តាប់​​ធ្នាប់​របៀប​នេះ ​។

ការ​ចត​​យាន​យន្ត​​បែប​អនាធិ​បតេយ្យ​​ ត្រង់​ចំណុច​ខាងលើ​​​ មិន​​​មែន​សមត្ថកិច្ច​​មិន​ដឹង​ ឬ​មើល​មិន​ឃើញ​នោះ​ទេ ​តែ​មិន​ដ​ឹង​ជា​យ៉ាង​ម៉េច​​ បាន​ជា​​ចេះ​​តែ​បណ្តោយ​​ឱ្យ​ចត​រញ៉េរញ៉ៃ​​របៀប​នេះ​ ។ ​ប្រជា​ពលរដ​្ឋ​​​បញ្ចេញ​ម​តិ​រិះគន់​​​​ថា បាន​ជា​សមត្ថ​កិច្ច​​​​ខ្ជិល​​ហាម​​ឃាត់​​​ ឬ​ក៏​មិន​​រៀបចំ​ឱ្យ​មាន​សណ្តាប់​​   ធ្នាប់ត្រង់​ចំណុច​​នោះ​ ពីព្រោះ​​ពុំ​បាន​​ទទួល​​ផល​ប្រយោជន៍​​​អ្វីម៉្លោះ​ហើយ​​ចេះ​តែ​​បណ្តោយ​ឱ្យ​​​ចត​តាម​​ដំណើរ​ទៅ ៕