ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​7ខែនៅ​រាជ​ធានីភ្នំពេញគិត​ពី​ខែ​មករា ដល់​កក្កដា 2012 កើន​1លើក បើក​ប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ2011 តែ​ចំនួន​អ្នកស្លា.ប់​កើន​ឡើង​ដល់​ទៅ​28នាក់​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ តាម​របាយ​ការណ៍​របស់​​ប៉ូលិស​ចរាចរណ៍​​រាជ​ធានីភ្នំពេញ​​​បាន​ឱ្យ​ដឹង​ថា ​សម្រាប់​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​រយៈ​ពេល​​​​​៧​ខែ​​ គិត​ពី​​ខែម​​ករា ដល់​​ខែ​កក្ក​ដា ២០១២ មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ស​រុប​​ចំនួន​​​២៨៨​​លើក ​​​បើប្រៀ​ប​ធៀប​​​​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១១​ កើន​ឡើង​១​លើក ​មាន​មនុស្ស​​រង​គ្រោះ​ចំនួន​​​៥៩០​នាក់​ ​កើន​ឡើង​​​២១នាក់​ ​​ក្នុង​នោះ​​មនុស្ស​​ស្លា.ប់​ចំនួន​​​១៥២​នាក់​ ​កើន

រាជ​ធានីភ្នំពេញ ៖ តាម​របាយ​ការណ៍​របស់​​ប៉ូលិស​ចរាចរណ៍​​រាជ​ធានីភ្នំពេញ​​​បាន​ឱ្យ​ដឹង​ថា ​សម្រាប់​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​រយៈ​ពេល​​​​​៧​ខែ​​ គិត​ពី​​ខែម​​ករា ដល់​​ខែ​កក្ក​ដា ២០១២ មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ស​រុប​​ចំនួន​​​២៨៨​​លើក ​​​បើប្រៀ​ប​ធៀប​​​​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១១​ កើន​ឡើង​១​លើក ​មាន​មនុស្ស​​រង​គ្រោះ​ចំនួន​​​៥៩០​នាក់​  ​កើន​ឡើង​​​២១នាក់​ ​​ក្នុង​នោះ​​មនុស្ស​​ស្លាប់​ចំនួន​​​១៥២​នាក់​ ​កើន​២៨នាក់ ​របួស​ធ្ងន់​​​ចំនួន​​២៩១នាក់​​​ ​កើន​​៣​នាក់​ និង​របួស​​ស្រាល​ចំនួន​​១៤៧នាក់​ ​​ថយ​ចុះ​១០​នាក់​ ។

ចំណែក​​មធ្យោ​បាយ​​ខូច​​ខាត​​​មាន​​​រថយន្ត​​ចំនួន​​​១៩៩គ្រឿង កើន​៣​៣គ្រឿង ​រឺុម៉ក​​ម៉ូតូ​​ចំនួន​​២០​គ្រឿង កើន​១១គ្រឿង​ ម៉ូតូ​​ចំនួន​​៣០៧គ្រឿង កើន​​១៩គ្រឿង  និង​កង់​ចំនួន​១១​គ្រឿង កើន​៦គ្រឿន ​។ ក្នុង​ចំនួន​ម៉ូតូ​៣០៧​គ្រឿង​ មាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន​៥១​នាក់​ ​មនុស្ស​​ជិះច​ំ​នួន​​៤៩៨នាក់​។ ចំពោះ​​​ភាគ​ីពាក់​ព័ន្ធ​​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​ គឺរថ​យន្ត​និងអ្នក​​ថ្មើរ​ជើង​​ចំនួន​​១០លើក ​​រថយន្ត​​និង​ម៉ូតូ​ចំនួន​១៥៩​លើក​ ​រថយន្ត​​​និង​រថយន្ត​​​ចំនួន​​៧​លើក​​ រថយន្ត​​បង្ក​​​ដោយ​​ខ្លួន​​ឯង​ចំនួន​​​​៦លើក​ ​រថយន្ត​និង​​​កង់​ចំនួន​​​៦លើក រថយន្ត​និង​បង្កាន់​ដៃ​​ស្ពាន​​ចំនួន​​​​១លើក ​រថយន្ត​និង​រ៉ឺម៉ក​ម៉ូតូ​ចំនួន​​២​លើក ​​រ៉ឺម៉កម៉ូតូ​​និង​កង់​ចំនួន​​១លើក ម៉ូតូនិងអ្នក​​ថ្មើរ​ជើង​​ចំនួន​​​៦លើក​ ម៉ូតូនិង​​​បង្គោល​ភ្លើង​​​ចំនួន​​១លើក​ ម៉ូតូ​​និង​ម៉ូតូ​ចំនួន​៥៦​លើក ម៉ូតូ​និង​រឺុម៉​ក​ម៉ូតូ​ចំនួន​២០​លើក ​​ម៉ូ​តូ​ដួល​​ខ្លួ​ន​ឯង​​ចំនួន​​៧​លើក​ ម៉ូូ​តូ​និង​​កង់​ចំនួន​​៥លើក ​រឺុម៉ក​ម៉ូតូ​និងអ្នក​​ថ្មើ​​រ​​ជើង​ចំនួន​​១លើក ។

ក្នុង​ចំនួន​គ្រោះ​ថ្នាក់​ទាំង​២៨៨​ករណី​​ ក្នុង​នោះ គ្រោះ​ថ្នាក់​​តាម​បណ្តា​ខណ្ឌ​ រួមមាន​​​ខណ្ឌ​ចំការមន​ចំនួន​​៤៤លើក​,  ​ខណ្ឌ​ដង្កោ​ចំនួន​៤៤​លើក​, ​ខណ្ឌ​មានជ័យ​ចំនួន​៣២លើក​, ​ខណ្ឌ​​​ដូនពេញ​ចំនួន ៣៧លើក​,  ខណ្ឌ​៧មករា​ចំនួន ៦លើក​,  ខណ្ឌ​​ឫស្សីកែវ​ចំនួន​​៦៣លើក​, ខណ្ឌ​សែនសុខ​ចំនួន​​​២៦​លើក​, ខណ្ឌ​ទួល​គោក​ចំនួន​១២លើក​ និង​ខណ្ឌ​ពោធិ៍សែនជ័យចំនួន​២៤លើក ។ បុក​បំផ្លាញ​ទ្រព្យសម្បត្តិ​​សាធារណៈ​ចំនួន​១១៨គ្រឿង រក្សា​ទុក​​នៅ​ការិយាល័យ​​​​នគរ​​បាល​​ចរាចរណ៍​៨គ្រឿង បញ្ជូន​​សំណុំ​រឿង​​ទៅ​សាលា​ដំបូង​​រាជ​ធានី​​​ភ្នំពេញ​​ចំនួន​​២០៨​ករណី ​ជន​​​ល្មើស​​៤០នាក់​ ។ ​ចំនួន​​នៃ​គ្រោះ​ថ្នាក់​​ចរាចរណ៍​បើ​ប្រៀប​ធៀប​​​​នឹង​​រយៈ​ពេល​​ដូច​គ្នា​​ឆ្នាំ​២០១១ ​ឃើញ​​ថា​ កើន​​ឡើង​​តែ​១​លើក​​ប៉ុណ្ណោះ​ តែ​ចំនួន​​​អ្នកស្លាប់​​​កើន​​​ដល់​​ទៅ​២៨នាក់ ​ដែល​​តួ​លេខ​នេះ​បង្ហាញពី​ក្តី​បារម្ភ​ពីក​ារ​កើន​ឡើង​​នៃ​ចំនួន​​អ្នក​ស្លាប់​​ដោយ​សារ​គ្រោះ​ថ្នាក់​ចារាចរណ៍ ៕