ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស័ក្តិ​​៣​យោធា​​ញ៉ែ​ប្រពន្ធ​គេ​មិន​ចេះ​ជិន​ណាយ​​ត្រូវ​ប្តីគេ​កា.ប់​ដេរ​២០​ថ្នេរ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ស័ក្តិ​​៣​យោធា​ម្នាក់​បាន​រង​របួស​​២​កន្លែង និង​ត្រូវពេទ្យ​​ដេរ​រហូត​ដល់​២០​ថ្នេរ​ ដោយ​សារ​ប្តីគេ​ខឹង​ ព្រោះ​​តែ​ហាន​ចូល​ទៅញ៉ែ​​ប្រពន្ធគេ​ដល់​ក្នុង​ផ្ទះ​ជា​ញយ​ដង​ ខណៈដែល​ប្តី​គេ​មិន​​នៅ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧​និង​១០​នាទី​​យប់​ថ្ងៃទី​​៤ កញ្ញា ២០១២ ​នៅ​ភូមិ​គោក​ឃ្លាង ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ ។ ​ចំពោះ​ជន​ដៃ​ដល់​ដែល​ប្រើ​កាំបិត​ផ្គាក់​​កា.ប់​ទៅលើ​ជន​រងគ្រោះ​

រាជធានីភ្នំពេញ ៖ លោក​ស័ក្តិ​​៣​យោធា​ម្នាក់​បាន​រង​របួស​​២​កន្លែង និង​ត្រូវពេទ្យ​​ដេរ​រហូត​ដល់​២០​ថ្នេរ​ ដោយ​សារ​ប្តីគេ​ខឹង​ ព្រោះ​​តែ​ហាន​ចូល​ទៅញ៉ែ​​ប្រពន្ធគេ​ដល់​ក្នុង​ផ្ទះ​ជា​ញយ​ដង​ ខណៈដែល​ប្តី​គេ​មិន​​នៅ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧​និង​១០​នាទី​​យប់​ថ្ងៃទី​​៤ កញ្ញា ២០១២ ​នៅ​ភូមិ​គោក​ឃ្លាង ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ ។ ​ចំពោះ​ជន​ដៃ​ដល់​ដែល​ប្រើ​កាំបិត​ផ្គាក់​​កាប់​ទៅលើ​ជន​រងគ្រោះ​គ្មាន​ប្រណី​ដៃ ព្រោះ​​រឿង​ប្រចណ្ឌ​​នោះ​បាន​រត់​គេច​ខ្លួន​បាត់ ក្រោយ​សមត្ថ​កិច្ច​ទៅ​ដល់ ។

​ជន​រងគ្រោះ​ខាង​លើ​មាន​ឈ្មោះ​ថែម ​ចិន្តា ​ភេទប្រុស អាយុ​៣២​ឆ្នាំ ជា​​អនុ​សេនីយ៍​ឯ​កយោធា​នៃអង្គ​​ភាពទី​ចាត់​ការ​ឃោសនា​​​ព័ត៌​​មាន​អគ្គ​​បញ្ជា​ការ និង​មានទីលំនៅភូមិ​​ដីថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ​បាន​រង​របួស​ចំនួន​២​កន្លែង ចំក្រោម​ភ្នែក​ខាង​រយះ ដេរ​១៥​ថ្នេរ និង​ត្រូវ​ចំ​កណ្តាល​ក្បាល​​ដេរ​៥​ថ្នេរ ។ ​រីឯជន​ដៃ​ដល់​មាន​ឈ្មោះ​រិន ​សីហា ​អាយុ​៣៣​ឆ្នាំ ជាអ្នក​ដើរ​ទិញ​ប្រេង​ម៉ាស៊ីន​​លក់ និង​ប្រពន្ធ​​​ឈ្មោះ​ណុន ផានិត អាយុ​៣០​ឆ្នាំ អ្នក​ទាំង​២​ស្នាក់​នៅក្នុងភូមិ​​គោក​ឃ្លាង ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

​តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ត្រូវ​ជា​ប្រពន្ធ​​ជនដៃ​ដល់​បាន​ឱ្យ​ដឹង​ថា ជា​ញយ​ដង​លោក​ស័ក្តិ​៣​យោធា​តែង​តែ​​ចូល​មក​លេង​នៅក្នុង​ផ្ទះ​រួចប្រើ​សម្តី​​លេប​ខាយ និង​សុំ​​ស្រឡាញ់​​ជានិច្ច​ពេល​ដែល​ប្តី​នាង​​មិន​នៅផ្ទះ​​ដោយ​រវល់​​ទៅដើរ​ទិញ​​ប្រេង​ម៉ាស៊ីន​ខ្មៅ​យក​មក​លក់​នោះ ។ ​ស្ត្រីនេះ​បន្ត​ទៀតថា ​នាង​តែង​ឆ្លើយ​តប​ជា​មួយ​មន្ត្រី​យោធា​ម្នាក់​នេះថា ខ្លួន​មាន​ប្តី និង​មាន​កូន​ប្រុស​អាយុ​​​ដល់​ទៅ៦​ឆ្នាំ មិន​អាច​ស្រឡាញ់​​បានទេ ។ ទោះ​បី​បែប​ណា​​ដោយសារតែ​មន្ត្រី​​យោធា​ម្នាក់​នេះ​​ចេះតែ​មក​លេប​ខាយ​សុំ​ស្រឡាញ់​ច្រើន​ដង និង​ត្រូវប្តី​មក​ទាន់​ថែម​​ទៀតនោះ ស្ត្រី​រូបនេះក៏​បាន​រៀបរាប់​ពី​ដំណើរ​រឿង​ពី​ការ​លេប​ខាយ​​ និង​សុំ​ស្រឡាញ់​​ពី​មន្ត្រី​យោធា​ប្រាប់​ទៅ​ប្តី​ក៏​កើត​ក្តៅ​ក្រហាយ​​ក្នុង​ចិត្ត​មាន​គំនុំ​ក្នុង​ខ្លួន ហើយ​ទ្រាំ​មិន​បាន​កាប់​មន្ត្រី​យោធា​​ដែល​ញ៉ែ​មិន​ចេះ​ជិន​ណាយ​នេះតែម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕