ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​​អ្វី​​បាន​​ជា​​បុ​រស​​ដេកលក់​​ក្រោយ​​ពេល​​រួម​​ភេទ​ ?

11 ឆ្នាំ មុន

វា​​ជា​​បញ្ហា​​មួយ​​ដែល​​ធ្វើ​ឱ្យ​​ស្ត្រី​​​ភាគ​​ច្រើន​​មាន​​កំ​ហឹង​ ​ប៉ុន្តែ​​អ្នក​​វិទ្យា​​សាស្ត្រ​​មិន​​បាន​​ដាក់​កំ​ហុស​លើ​បុរស​ដែល​ដេក​លក់​ភ្លាម​ក្រោយ​ពី​រួម​ភេទ​​រួច​​ទេ ។ ​បុរស​ដែល​មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​ពី​ការ​​ដេក​លក់​ភ្លាម​បន្ទាប់​ពី​រួមភេទ​រួច​នោះ​ព្រោះ​តែ ខួរ​ក្បាល​របស់​ពួក​គេ​​បញ្ជា​ឱ្យ​គេ​ធ្វើ​ដូច្នេះ​ ។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ ។​

នៅ​ក្នុង​ការ​ពិ​សោធ​ អ្នក​វិទ្យា​សាស្ត្រ​បាន​អះ​អាង​ថា ខួរ​ក្បាល​បុ​រស​ត្រូវ​បាន​រៀប​ចំ​ឱ្យ​មាន​កម្ម​វិធីមួយ​ដែល​បញ្ជា​ឱ្យ​បិទ​បន្ទាប់​ពី​សម្រេច​​កាម​​តម្រេក ។ ផ្ទុយ​មក​វិញ ស្ត្រី​ខុស​ពី​បុរស​ គឺ​  ទំ​នង​មិន​អាចដេកលក់​ទេ​ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួក​នាង​បាន​ត្រឹម​តែ​សម្លក់​ពិ​តាន​ដោយ​កំ​ហឹង ។

នៅ​ពេល​​ថតស្គែន​អំឡុង​និង​ក្រោយ​ការរួម​ភេទ លទ្ធផល​បាន​បង្ហាញ​ថា Cerebral Cortex​ទាំង​មូល​ដែល​ជា​ផ្នែក​គិត​នៃ​ខួរ​ក្បាល​របស់​បុរស​ត្រូវ​បាន​បិទ​​បន្ទាប់​ពី​ទី​បំ​ផុត​នៃ​កាម​តម្រេក ។ បន្ទាប់​មក ផ្នែក​២ផ្សេង​ទៀត​នៃ​ខួរ​ក្បាល​របស់​ពួក​គេ​គឺ cingulate cortexនិង amygdalaបាន​ជម្រុញ​ឱ្យ​បិទ​ចោល​នូវ​ចំណង់​ផ្លូវ​ភេទ​ទាំង​អស់ផងដែរ​ ។​

​លោក Serge Stoleru​ អ្នក​វិទ្យាសាស្ត្រ​របស់​បា​រាំង​បាន​ថ្លែង​ថា ៖«ការ​ពិ​សោធ​​នេះ​បាន​ផ្តល់ឱ្យ​យើង​នូវ​ការ​ណែ​នាំ​លើ​ក​ដំ​បូង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ទៅ​លើ​ខួរ​ក្បាល​បុរស​បន្ទាប់​ពី​អស់​កាម​តម្រេក ។ សម្រាប់​ស្ត្រី​វិញ រឿង​នេះ​វា​ហាក់​ដូចជា​ខុស​ប្លែក​គ្នា»។ ​លោក​បាន​បន្ថែម​ថា ស្ត្រី​មិន​មាន​ដំ​ណាក់​កាល​បំ​ពេញ​ជា​ថ្មី​បន្ទាប់​ពី​រាង​កាយ​ចុះ​ស្ងប់​បែបនេះ​ទេ​ ។ ​នេះ​ក៏​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​បណ្តា​ស្ត្រី​ឆ្ងល់ថា​ ហេតុ​អ្វី​បាន​ជា​ដៃ​គូ​ខ្លួន​បាត់​បង់​អស់​រាល់​ចំ​​ណាប់​អា​រម្មណ៍​ផ្លូវភេទ​នៅ​ពេល​ដែល​ពួក​នាង​ភាគច្រើនមិន​ទាន់​ស្កប់ស្កល់ ហើយនៅចង់​បន្តឱ្យដល់​កោះត្រើយទៀតនោះ   ៕​