ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១៥២​នាក់​បានស្លា.ប់​ របួស​ធ្ងន់ និង​ស្រាល​​ចំនួន​៤៣៨​នាក់ និង​​យាន​យន្ត​ចំនួន​៥៣៧​គ្រឿង​ ខូច​ខាត​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៧​ខែ​ដើម​ឆ្នាំ២០១២ នៅរាជ​ធានី​ភ្នំពេញ

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​តាម​របាយ​ការណ៍​​របស់​ប៉ូលិស​​ចរាចរ​រាជ​ធានី​​ភ្នំពេញ បាន​ឱ្យ​ដឹងថា ​ករណី​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​រយៈ​​​ពេល​​៧​ខែ ដើម​ឆ្នាំ​​២០១២ ​មាន​​ចំនួន​២៨៨​លើក ​បើ​ធៀប​​រយៈ​ពេល​ដូច​គ្នា​​ក្នុង​ឆ្នាំ​​២០១១ ​កើន​ឡើង​១​លើក​​ គឺ​២៨៧​លើក ​មាន​មនុស្ស​រង​គ្រោះ​ចំនួន​៥៩០​នាក់ ក្នុង​នោះ​​ស្លា.ប់​​ចំនួន​​១៥២​នាក់ របួស​ធ្ងន់​ចំនួន​​២៩១​នាក់ និង​របួស​ស្រាល​ចំនួន​១៤៧​នាក់ ។

​រាជធានីភ្នំពេញ ៖ ​តាម​របាយ​ការណ៍​​របស់​ប៉ូលិស​​ចរាចរ​រាជ​ធានី​​ភ្នំពេញ បាន​ឱ្យ​ដឹងថា ​ករណី​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​រយៈ​​​ពេល​​៧​ខែ ដើម​ឆ្នាំ​​២០១២ ​មាន​​ចំនួន​២៨៨​លើក ​បើ​ធៀប​​រយៈ​ពេល​ដូច​គ្នា​​ក្នុង​ឆ្នាំ​​២០១១ ​កើន​ឡើង​១​លើក​​ គឺ​២៨៧​លើក ​មាន​មនុស្ស​រង​គ្រោះ​ចំនួន​៥៩០​នាក់ ក្នុង​នោះ​​ស្លាប់​​ចំនួន​​១៥២​នាក់ របួស​ធ្ងន់​ចំនួន​​២៩១​នាក់ និង​របួស​ស្រាល​ចំនួន​១៤៧​នាក់ ។

ចំណែក​​មធ្យោ​បាយ​​ខូចខាត​មាន​​រថយន្ត​ចំនួន​១៩៩​គ្រឿង ​រ៉ឺម៉ក​​ម៉ូតូ​កង់​បី​ចំនួន​២០​គ្រឿង, ម៉ូតូ​ចំនួន​៣០៧​គ្រឿង និង​កង់​ខូច​ខាត​ចំនួន​​១១​គ្រឿង។ ​ចំពោះ​ភាគី​ពាក់​ព័ន្ធ​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​​មា​ន​រថយន្ត​ និង​អ្នក​ថ្មើ​រជើង​ចំនួន​១​០​លើក,​ រថយន្ត និង​ម៉ូតូ​ចំនួន​១៥៩​លើក, រថយន្ត​​ និង​រថយន្ត​ចំនួន​៧​លើក​, ​រថយន្តបង្ក​ខ្លួន​ឯង​ចំនួន​៦​លើក, រថយន្ត​និង​កង់​ចំនួន​៦​លើក, រថយន្ត​និង​បង្កាន់​ដៃ​ស្ពាន​​ចំនួន​១លើក, រថយន្ត​និង​រ៉ឺម៉ក់​​ម៉ូតូ​ចំនួន​​២​លើក, ​រ៉ឺម៉ក់​​ និង​កង់​ចំនួន​១លើក, ម៉ូតូ​និង​អ្នក​ថ្មើ​រជើង​​ចំនួន​​៦​លើក, ​ម៉ូតូ​និង​បង្គោល​ភ្លើង​ចំនួន​១​លើក, ម៉ូតូ​និង​ម៉ូតូ​ចំនួន​៥៦​លើក, ម៉ូតូ​និង​​រ៉ឺម៉ក់​ចំនួន​​២០​លើក, ម៉ូតូ​ដួល​​ខ្លួន​ឯង​ចំនួន​៧លើក, ​ម៉ូតូ​និង​កង់​​ចំនួន​៥​លើក, រ៉ឺម៉ក់​និង​អ្នក​ថ្មើ​រជើង​ចំនួន​១​លើក ។

​ដោយឡែក​គ្រោះថ្នាក់​​តាម​បណ្តា​ខណ្ឌ​ រួម​មាន​​ខណ្ឌ​ចំការ​​មន ចំនួន​៤៤​លើក, ខណ្ឌ​ដង្កោ​ចំនួន​​៤៤​លើក, ខណ្ឌ​​មាន​ជ័យ​ចំនួន​៣២​លើក, ខណ្ឌ​ដូន​ពេញ​ចំនួន​​៣៧​លើក, ខណ្ឌ​៧មករា​ចំនួន​​៦​លើក, ខណ្ឌ​ឫស្សី​កែវ​ចំនួន​៦៣​លើក, ​ខណ្ឌ​សែន​សុខ​ចំនួន​២៦​លើក,​ ខណ្ឌ​ទួល​គោក​ចំនួន​១២​លើក និង​ខណ្ឌ​ពោធិ៍សែនជ័យ​ចំនួន​២៤​លើក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕