ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​កោស​ជប់​ចោទ​ស្ត្រីកោស​ជប់លួច​លុយ​អស់​5លាន​រៀល

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​​​​​​​​​​បុរស​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរ​បាលខណ្ឌ​​ចំការមន ប្តឹងចោទ​ស្ត្រី​អ្នក​ប្រកប​របរ​កោស​ជប់​ខ្យល់​ នៅ​ផ្ទះលេខ​១០៦D ផ្លូវលេខ​៤៣២ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌ​ចំការមន ​ដោយ​ចោទ​ប្រកាន់​ថា​ បានបន្លំ​​លួច​​លុយ​របស់​​ខ្លួន​អស់​ ៥​លានរៀល​ ខណៈ​ពេល​ខ្លួន​ចូល​កោស​ខ្យល់​ កាល​ពី​រសៀល​ថ្ងៃ​ទី​៣​​ កញ្ញា ។

រាជធានី​ភ្នំពេញ ៖ ​​​​​​​​​​​បុរស​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរ​បាលខណ្ឌ​​ចំការមន ប្តឹងចោទ​ស្ត្រី​អ្នក​ប្រកប​របរ​កោស​ជប់​ខ្យល់​ នៅ​ផ្ទះលេខ​១០៦D ផ្លូវលេខ​៤៣២ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌ​ចំការមន ​ដោយ​ចោទ​ប្រកាន់​ថា​ បានបន្លំ​​លួច​​លុយ​របស់​​ខ្លួន​អស់​ ៥​លានរៀល​ ខណៈ​ពេល​ខ្លួន​ចូល​កោស​ខ្យល់​ កាល​ពី​រសៀល​ថ្ងៃ​ទី​៣​​ កញ្ញា ។

តាមប្រភព​ព័ត៌​មាន​ បានឱ្យដឹង​ថា​ មុន​ពេល​មាន​ការ​ប្តឹង​នេះ​ បុរស​ម្នាក់​ដែល​មាន​មុខរបរ​រកស៊ី​ជា​អ្នក​លក់​មាន់ ត្រូវ​ប្រពន្ធអនុញ្ញាត​ឱ្យ​ដើរ​ប្រមូល​លុយ​ថ្លៃ​មាន់​ពី​ម៉ូយ​ផ្សេងៗបាន​ចំនួន​ជាង​៥លាន​រៀល ។​ បន្ទាប់ពី​ដើរ​ប្រមូល​លុយ​រួច​ បុរស​​​នោះមាន​អាការៈ​រក​កល់កើត​រោគ​​ខ្យល់​ក៏​ឆ្លៀតឆៀង​ចូល​កោស​ខ្យល់​ក្នុង​ផ្ទះ​កើត​ហេតុ​​ខាង​លើ​ ។ មុន​ពេល​កោស​ខ្យល់​នោះ​ បុរស​អ្នក​លក់​មាន់បាន​ស្រាត​ខោ​ជើង​វែង​ព្យួរ​នឹង​ទំពក់​ខោ​អាវ​ ហើយ​ដេក​ផ្កាប់​មុខ​ឱ្យ​នារី​កោស​ជប់​កោស​ខ្យល់​ឱ្យ ។

តាមការចោទ​ប្រកាន់​ថា ដោយ​សារ​គាត់​«ដើម​បណ្តឹង»ភ្លេចខ្លួន​ក្នុង​ការ​ពិនិត្យ​មើល​ហោ​ប៉ៅ​ខោ​ ទើប​ក្រុម​ស្ត្រី​អ្នក​កោស​ជប់​បាន​នាំ​គ្នា​បន្លំ​ចូល​បន្ទប់​លួច​លុយ​ បណ្តាល​ឱ្យជ្រុះ​លុយ​ក្រដាស​​​១ម៉ឺន​រៀលទៅ​ក្រោម​គ្រែ គាត់​ឃើញក៏​ងាក​សួរ​ទៅ​នារី​​ដែល​កំពុង​កោស​ជប់​នោះ​ថា​លុយ​អ្នក​ណា​ជ្រុះ​? ពេលនោះ​នារី​កោស​ជប់​ឆ្លើយ​ថា​ មិន​មែន​លុយ​នាង​ទេ​ ដោយ​សារនារី​អ្នក​កោស​ជប់​ឆ្លើយ​បែប​នេះ​ គាត់​មាន​ការ​សង្ស័យ​ភ្ញាក់​ខ្លួន​នឹក​ឃើញ​ថា​ ពួក​នាងៗ​អាច​នឹង​លួច​លុយ​ពី​​ក្នុងហោប៉ៅគាត់ ។ គិត​ក្នុង​ចិត្ត​រួច​ បុរស​លក់មាន់​ ក៏ស្ទុះ​ទៅ​ស្ទាប​ហោ​ប៉ៅខោ​ស្រាប់​​​​តែ​បាត់​លុយ​អស់​រលីង ។ តាម​ចំនួន​ទឹក​ប្រាក់​៥លាន​រៀល​ដាក់​ក្នុង​ហោប៉ៅខោ​គឺ​ច្រើន​ណាស់​ហើយ​អាច​ប៉ោង​ធំផង​ដែរ​ បើ​ក្រដាស​​ប្រាក់​​នោះ​ជា​​ប្រភេទក្រដាស​ប្រាក់​រាយ​ ។

បន្ទាប់ពីមាន​ហេតុ​ការណ៍​ដូច្នេះ​កើត​ឡើង​ បុរស​អ្នក​លក់មាន់​ក៏ឆោ​ឡោ​ប្តឹង​សមត្ថកិ​ច្ច​ ពេល​នោះ​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរា​គមន៍​សួរ​នាំ​នៅ​ផ្ទះ​កោស​ជប់​ខាងលើ​ ដោយ​ឃាត់​ខ្លួន​​​ស្ត្រី​ម្ចាស់​ហាង​ឈ្មោះ​កង​ ចន្ធូ អាយុ​២៥​ឆ្នាំ​ និង​​​​ប្តី​ឈ្មោះ​អ៊ូ ប៊ុនហេង​ នាំ​ខ្លួន​មក​កាន់​អធិការ​​ដ្ឋាន​​ខណ្ឌ​ចំការមន​ដើម្បី​សួរ​នាំ ។

ដោយ​ឡែក​ក្រុម​នាងៗ​ដែល​ជា​អ្នក​កោសជប់​បាន​នាំ​គ្នា​រត់​គេច​​ខ្លួន​បាត់អស់។
គួរ​រំលឹក​ដែរ​ថា​ បញ្ហាខាង​លើ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​បុរស​ភាគ​ច្រើន​បាត់​បង់​ទ្រព្យ​​សម្បត្តិ​នៅ​ក្នុង​កន្លែង​កោស​ជប់ ដូច្នេះ​គួរ​បុរស​ៗគ្រប់​រូប​មាន​ការ​ប្រុង​​ប្រយ័ត្ន​ ៕