ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ុន​សាន់​ដេ​ត្រៀម​​ចេញ​វីដេ​អូ​ឃ្លីប ​សុខ ​ពិសី បក​ស្រាយ​ការ​បាត់​មុខ​នាង

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ក្រោយ​ពី​មាន​ការ​ផ្សាយ​​ព័ត៌មាន​​ជា​បន្ត​បន្ទាប់​​ទាក់ទង​​ការ​បាត់​​មុខ​របស់​តា​រា​ចម្រៀង​​​សុខ​ ពិសី​ ​មក ​ផលិត​​កម្ម​​សាន់​ដេ​​បាន​​អះ​អាង​ថា ​ក្រុម​ហ៊ុន​​​គ្រោង​​​នឹង​ចេញ​​​​មុខ​​បក​ស្រាយ​​​ជុំ​វិញ​​ប​ញ្ហា​​នេះ ។​លោក ឡាយ​​ សុខ​ចំរើន ​អ្នក​គ្រប់​គ្រង​​ទូ​ទៅ​​រ​បស់​ផលិត​​កម្ម​សាន់​ដេ​ ​កាលពី​​ថ្ងៃទី​៤ កញ្ញា ​​​អះ​​អាង​ថា​ ក្រុមហ៊ុន​​​​របស់​លោក​​ត្រៀម​​វិ​ធាន​ការ​​មួយ​​​ចំនួន​​ក្នុង​ការ​​ប​ក​ស្រាយ​​ជុំ​វិញ​​ការចុះ​​​

រាជ​ធានីភ្នំពេញ ៖ ក្រោយ​ពី​មាន​ការ​ផ្សាយ​​ព័ត៌មាន​​ជា​បន្ត​បន្ទាប់​​ទាក់ទង​​ការ​បាត់​​មុខ​របស់​តា​រា​ចម្រៀង​​​សុខ​ ពិសី​ ​មក ​ផលិត​​កម្ម​​សាន់​ដេ​​បាន​​អះ​អាង​ថា ​ក្រុម​ហ៊ុន​​​គ្រោង​​​នឹង​ចេញ​​​​មុខ​​បក​ស្រាយ​​​ជុំ​វិញ​​ប​ញ្ហា​​នេះ ។​លោក ឡាយ​​ សុខ​ចំរើន ​អ្នក​គ្រប់​គ្រង​​ទូ​ទៅ​​រ​បស់​ផលិត​​កម្ម​សាន់​ដេ​ ​កាលពី​​ថ្ងៃទី​៤ កញ្ញា ​​​អះ​​អាង​ថា​ ក្រុមហ៊ុន​​​​របស់​លោក​​ត្រៀម​​វិ​ធាន​ការ​​មួយ​​​ចំនួន​​ក្នុង​ការ​​ប​ក​ស្រាយ​​ជុំ​វិញ​​ការចុះ​​​ផ្សាយ​​ពី​ការ​​បាត់​​​មុខ​របស់​កញ្ញា ​សុខ​ ពិសី ​​​​ដោយ​មិន​មាន​មូល​​ដ្ឋាន​​​ច្បាស់​លាស់​​ ។

ក្រុម​​ហ៊ុន​​​គ្រោង​​​នឹង​ធ្វើ​​ជា​​វី​​ដេ​អូ​ឃ្លីប​​មួយ​ ​ដើម្បី​​​​​ឱ្យ​​សុខ ពិសី​​​​ មាន​ឱកាស​​​បក​ស្រាយ​​បញ្ហា​​ទាំង​ឡាយ​​ទាក់ទង​រូប​នាង​​​ប្រាប់​​អ្នក​សារ​ព័ត៌មាន​​​​​ ។ តាម​រយៈ​​វីដេអូ​ឃ្លីប​​​​នេះ​ សុខ​ ពិសី​​ អាច​​មាន​ឱកាស​​បកស្រាយ​​ពី​ការ​​បាត់​​​មុខ​​របស់​នាង​​ឱ្យ​ទស្សន​ិកជន និង​​​​អ្នក​សារ​ព័ត៌មាន​​បាន​ដឹង​ ។​

​អ្នក​គ្រប់​គ្រង​ផលិត​កម្ម​​រូប​នេះ ​​អះ​អាង​​ពី​ការ​​​​បាត់​​មុខ​​​ សុខ​​ ពិសី ​ថា នាង​កំពុង​តែ​​បន្ត​ការ​​ហាត់​​រៀន​លើម​ុខ​​ជំនាញ​​កែ​សម្ផស្ស​​​នៅ​ក្នុង​​​ប្រទេស​​​​​សិង្ហ​​បុរី​ ​ហើយ​នាង​គ្រោង​នឹង​បញ្ចប់​​​​ការ​​សិក្សា​​របស់​នាង​​​នា​ពេល​​ឆាប់​ៗ​​នេះ ។​ ​ក្រុម​ហ៊ុន​​​​សាន់​ដេ​​​​​​បើក​ទ្វារ​​២៤​មោ៉ោង​​​សម្រាប់​​តារា​ចម្រៀង​​រូប​នេះ​ បន្ទាប់​ពី​នាង​បញ្ចប់​​​​វគ្គ​សិក្សា​​ ​វិល​មក​កាន់​អាជីព​​ចម្រៀង​​​​ជា​ថ្មី​​វិញ ហើយ​ក្រុម​​ហ៊ុន​​ក៏​ត្រៀម​​រៀ​ប​ចំ​​អាល់​ប៊ុម​​ថ្មី​សម្រាប់​​​​រូប​នាង​ផង​ដែរ​ ។​​​

ទាក់​ទង​​​ការ​ចុះ​ផ្សាយ​​ព័ត៌មាន​​​​ លោក​ ឡាយ​​ សុខ​ចំរើន ​​​សូម​ឱ្យ​អ្នក​​​សារព័ត៌មាន​​​ទាំ​ង​អស់​​ទាក់​ទង​​ជាមួយ​ក្រុម​ហ៊ុន​​ដើម្បី​​មាន​ឱកាស​​បក​ស្រាយ​​​បំភ្លឺ​​ចំពោះ​​ព័ត៌​មាន​​របស់​ ​សុខ​ ពិសី​​​ ។ ​លោក​​អះ​អាង​ថា ​សារ​ព័ត៌មាន​​ខ្លះ​ចុះ​​ថា នាង​​បោះ​បង់​​ចោល​សិល្បៈ​ និង​​និយាយ​​ខុស​ពី​នាង​​ច្រើន​​ បណ្តាល​​​ឱ្យ​​មាន​ការ​​ប៉ះ​ពាល់​​ដល់​សតិអារម្មណ៍​​នាង​យ៉ាង​​ខ្លាំង​ បន្ទាប់​ពី​​នាង​ធ្លាប់​​ប៉ះ​ពាល់​អារម្មណ៍​ម្ត​ង​រួច​មក​​ហើយ​ ​រឿង​​បាត់​​បង់​ម្តាយ​​ជា​ទី​ស្រឡាញ់​​​​​របស់​នាង​ ។

​លោក​​​និយាយ​ថា ​ជា​ធម្ម​តា​តា​រា​ចម្រៀង​មួយ​រូប​​​ដែល​កំពុង​​តែ​ល្បី​​និង​មាន​ការ​​គាំទ្រ​​​ច្រើន​​​​នោះ​គឺ​មិន​ដែល​​ឈប​់​នៅ​​ពាក់​កណ្តាល​​ទី​ទេ ​​គឺ​ពួក​គេចង់​​ដើរ​ទៅ​ម​ុខ​បន្ត​ទៀត​ ។​​​ សម្រាប់​​​​​សុខ​ ពិសី ​​ដោយ​សារ​​តែ​នាង​យល់​​​​​ថា​ អាជីព​​សិល្បៈ​​មិន​អាច​​ជួយ​យឹត​យោង​​នាង​ជា​រៀង​រហូត​​​បាន​ឡើយ ​ហេតុ​នេះនាង​បាន​សុំ​ការ​អនុញ្ញាត​​ពី​ក្រុម​​ហ៊ុន​​​ដើម្បី​​ទៅ​រៀន​​​​មុខ​ជំនាញ​​​​​កែ​សម្ផស្ស​​​​បន្ថែម​ទៀត ​ហើយ​ក្រុម​ហ៊ុន​​​​ក៏​បាន​អនុញ្ញាត​​ផង​ដែរ ។​

លោក ឡាយ សុខ​ចំរើន​ យល់​ថា ​​ជា​ធម្ម​តា​​តារាមួយ​​ដួង​ល្បី​ល្បាញ​​​​ទៅ​បាន​​ គឺ​អាស្រ័យ​​​លើ​ការ​​គាំ​ទ្រ​របស់ទស្សនិ​ជន​ ដោ​យ​​រួម​​ទាំង​ផ្នែក​​​ផ្សព្វ​ផ្សាយ​​ផង​​ដែរ ​ក៏​ប៉ុន្តែ​​​​បើ​​ខាង​​ប្រព័ន្ធ​ព័ត៌មាន​​​ចេះ​តែ​ផ្សព្វ​​ផ្សាយ​​រឿង​អាក្រក់​​ផ្សេង​ៗ​នោះ គឺ​​​អាច​ធ្វើ​ឱ្យ​​តារា​ម្នាក់​​នោះ​​បាត់​ឱកាស​​ដែល​ខ្លួន​បាន​ប្រឹង​ប្រែង​កន្លង​មក​ ។​​

អ្នក​​យក​ព័ត៌មាន​​ជា​ច្រើន​​បញ្ចេញ​​ប្រតិ​កម្ម​​​ថា ​អ្នក​យក​ព័ត៌​មាន​​តែង​​តែ​​ចង់​​​ឱ្យ​អត្ថបទ​​របស់ខ្លួន​​​​ច្បាស់​​លាស់ មាន​ប្រភព​​អះ​អាង​​ត្រឹម​ត្រូវ​​​ ប៉ុន្តែ​​មាន​​ប្រ​ភព​ខ្លះ​បដិ​សេធ​​​​ការ​សុំ​​សម្ភាសន៍​​ ខ្លះ​គេ​ច​វេះ ​ខ្លះ​​​ឆ្មើង​ឆ្មៃ​… ​ដូ​ច្នេះ​​​តើអាច​​ដឹង​​​ព័ត៌មាន​​ច្បាស់​លាស់​​​​ដោយ​វិធី​ណា ។ ជាក់​ស្តែង​​គឺ​កញ្ញា ​សុខ ពិសី​ ​​​កន្លងមក​ពេល​​​អ្នក​យក​​ព័ត៌​មាន​​​ទាក់​ទង​​តាម​​ទូរស័ព្ទ​​សុំ​​សម្ភាសន៍​ គឺ​មិន​​​​បាន​ឆ្លើយ​តបទេ​។​​
​​ក្រោយ​​ពី​ការ​បាត់​​មុខ​​របស់​​តារា​ចម្រៀង​​​សាច់​​សដូច​បណ្តូល​​ចេក សុ​ខ ពិសី ​នោះ​​ មាន​ព័​ត៌​មាន​​​​ជាច្រើន​​​​ចុះ​ផ្សាយ​​​ពី​មូល​ហេតុ​​នៃ​ការ​បាត់​​មុខ​ ​របស់​​នាង​​ដោយ​មួយ​ចំនួន​​​អះ​អាង​ថា នាង​អាច​នឹង​​ចាក​ចេញ​ពីសិល្បៈ ​ខណៈ​​រស់​នៅ​សោយ​​​សុខ​​​ជាម​ួយ​បុរស​​​អ្ន​កជំនួញ​ម្នាក់​​​ដែល​មានទ្រព្យ​សម្បត្តិ​​​ស្តុក​ស្តម្ភ​​ ។​ ខ្លះ​ទៀត​​ថែម​ទាំ​ងបាន​​បញ្ជាក់​​ថា ដោយ​សារ​តែ​​នាង​​​​​​មាន​​ផ្ទៃ​ពោះ​ ទើប​នាង​​សម្រេច​​ចិត្ត​បោះ​បង់​ចោល​​សិល្បៈ​​​នៅ​ពាក់​កណ្តាល​​ទី​ ។​​​

ក្រោយពី​​មានការ​ចុះ​ផ្សាយព័ត៌​មាន​ទាំង​​​នោះ​​មកនា​ពេល​ថ្មីៗ​​នេះ តារា​ចម្រៀង​​​ សុខ ពិសី ​ចេញ​​មុខ​បក​ស្រាយ​​​​​តាម​វី​​ដេ​អូ​ឃ្លីប​​​​ដែលមាន​រយៈ​េពល​​​២នាទី ថានា​ងគ្មាន​​ផ្ទៃ​ពោះ​​ និង​​​​គ្មាន​​អ្នក​ជួយ​​ទំនុក​បម្រុង​​​ដូច​ការ​លេច​ឮ​នោះ​ទេ ​​ពោល ​គឺ​​នាង​កំពុង​​តែ​​រៀន​ជំនាញ​​ផ្នែក​​កែ​​​សម្ផស្ស​នៅប្រទេស​​​សិង្ហ​បុរី ។​​

​តាម​រយៈ​​វី​​ដេ​អូឃ្លីប​​​នោះ​ សុខ​ ពិសី​ ​បាន​បង្ហាញ​​ពី​រាង​កាយ​​​រប​ស់នាង​​​ ដើម្បី​​បញ្ជាក់​ថា ​នាង​ពុំ​​មាន​ផ្ទៃ​ពោះ​​​ដូច​​ការ​​ចុះ​ផ្សាយ​​របស់​​សារ​ព័ត៌មាន​​មួយ​ចំនួន​​ទេ ។​ នាង​បញ្ជាក់ថា ​«នាង​​ខ្ញុំ​​មានការ​ភ្ញាក់​ផ្អើល​​​ណាស់​​​​ បន្ទាប់ពី​​បាន​​ឮដំណឹង​​​​ថា ​​មាន​​​សារព័ត៌មាន​​​ក្នុង​​ស្រុក​​​មួយ​បាន​​ចុះ​​​ព័ត៌​មាន​​​មិន​ពិត​​ពី​ខ្ញុំ​​​ថា ខ្ញុំ​​មាន​ផ្ទៃ​ពោះ​​ តាម​ពិត​​ខ្ញុំ​​អត់​មាន​​ផ្ទៃ​ពោះ​​​អី​ទេ ​ដូច​បង​​​ឃើញ​​រា​ង​កាយ​​​ខ្ញុំ​​ស្រាប់​ហើយ​» ។​
សុខ ពិសី​​​បាន​សំណូមពរ​​​​ដល់​អ្នក​សារព័ត៌​មាន​​​ឈប់​យល់​​ច្រឡំ​​មក​លើ​រូប​នាង​​ ជាពិសេស​​​សម្រាប់​​ទស្សនិកជន​​​ក៏​ដូចជា​​​​ក្រុម​អ្នក​គាំ​ទ្រ​​របស់​នាង​​ត្រូវ​​តែ​ជឿ​ជាក់​​មក​លើ​នាង​​ថា នាង​​ពិត​​​ជា​មិន​មាន​​​ផ្ទៃ​ពោះ​​​ទេ ​គឺ​បេះ​​ដូង​របស់​​នាង​​នៅ​ទទេ​ ស្អាត ។​​

តាម​រយៈ​​ការ​បក​ស្រាយ​​តាម​វីដេ​អូ​ឃ្លីប​​របស់​ សុខ ពិសី ​នា​ពេលនេះ គឺ​​ជា​ការ​ចេញ​​មុខ​​ជាលើក​ដំបូង​បក​ស្រាយ​​​​ចំពោះ​​សារព័ត៌មាន​​​ដែល​​បាន​ចុះ​​ផ្សាយ​​ពីនាង​​នា​ពេល​​ថ្មីៗ​​​​នេះ ​។​​ កន្លង​មក​​នា​ង​ហាក់​​​​ម​ិន​​សូវ​​​ខ្វល់​​ជាមួយ​​ការ​ចុះ​ផ្សាយ​​ពីនាង​ឡើយ​ ដោយ​នាង​បានទុក​ឱ្យ​​​ព័ត៌​មាន​​ទាំងនោះ​​​​ជះ​ឥទ្ធិពល​​អាក្រក់​​មក​លើ​​​អាជីព​​របស់​នាង ។​​យុវវ័យ​​មួ​យ​ចំនួន​​ដែល​​​និយម​គាំទ្រ​​​ទឹក​​ដម​សំនៀង​​​របស់​ សុខ​​ ពិសី ​នឹង​រង់ចាំ​​មើល​ថា តារា​ចម្រៀង​​​រូប​នេះ ​អាច​ចេញ​​បទ​ចម្រៀង​​ថ្មីៗ​​​​បន្ត​​ទៀត​​នាពេល​​ណា​ ហើយ​​ការ​​ចុះ​ផ្សាយ​​ពីនាង​​នា​ពេល​​ក​ន្លង​មក​​នោះ អាច​​ពិត​​ឬ​យ៉ាង​ណា ៕