ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG ប្រកាស​​ពី​ការ​បញ្ចេញ​លក់ Optimus Vu លើ​ទី​ផ្សារ​​អន្តរ​ជាតិ

12 ឆ្នាំ មុន

SEOUL, ២០ សីហា ២០១២ ៖ ដោយ​​បាន​ទទួល​​ជោគ​ជ័យ​​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន Optimus Vu នឹង​ចាប់​ផ្តើម​​ឈាន​ចូល​​ទី​ផ្សារ​​អន្តរ​​ជា​តិ​ដូច​ជា អឺរ៉ុប អាស៊ី មជ្ឈិម​បូព៌ា អាហ្រិក និង​​អាមេរិក​​ឡាទីន​​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ ។ជា​មួយ​នឹង​អេក្រង់​ទំហំ​​៦​អីុញ​ និង​ 4:3 aspect ratio លើក​​ដំបូង​គេ​​លើ​ពិភព​​លោក Optimus Vu ក្លាយ​ជា​​ទូរ​ស័ព្ទ​ដែល​​នៅ​ចន្លោះ​​រវាង​តា​ប្លេត​​ និង​ស្មាត​​

SEOUL, ២០ សីហា ២០១២ ៖ ដោយ​​បាន​ទទួល​​ជោគ​ជ័យ​​នៅ​ប្រទេស​កូរ៉េ និង​ជប៉ុន Optimus Vu នឹង​ចាប់​ផ្តើម​​ឈាន​ចូល​​ទី​ផ្សារ​​អន្តរ​​ជា​តិ​ដូច​ជា អឺរ៉ុប អាស៊ី មជ្ឈិម​បូព៌ា អាហ្រិក និង​​អាមេរិក​​ឡាទីន​​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ ។ជា​មួយ​នឹង​អេក្រង់​ទំហំ​​៦​អីុញ​ និង​ 4:3 aspect ratio លើក​​ដំបូង​គេ​​លើ​ពិភព​​លោក Optimus Vu ក្លាយ​ជា​​ទូរ​ស័ព្ទ​ដែល​​នៅ​ចន្លោះ​​រវាង​តា​ប្លេត​​ និង​ស្មាត​​ហ្វូន និង​ជា​ទូរ​ស័ព្ទ​ដែល​ផ្តល់​​បទ​ពិសោធន៍​​ដ៏​ឆ្លាត​វៃ​ដែល​មាន​​លក្ខណៈ​ពិសេស​​ប្លែក​ពី​គេ ។  ​

ចាប់​តាំង​ពី​ខែ​​មីនា​មក​​ Optimus Vu បាន​លក់​អស់​​៥០០.០០០​គ្រឿង​នៅ​ប្រទេស​កូរ៉េ ។ នេះ​បញ្ជាក់​ថា អតិ​ថិ​ជន​​បាន​ទទួល​ស្គាល់​ និង​ពេញ​ចិត្ត​​ពី​ទម្រង់​​អេក្រង់​​របស់​ Optimus Vu ។ ជា​មួយ​គ្នា​នេះ​ដែរ​ក្នុង​ខែ​សីហា Optimus Vu បាន​​បញ្ចេញ​​មក​លក់​​នៅ​ប្រទេស​ជប៉ុន​​ ហើយ​បាន​ទទួល​​ការ​ពេញ​​ចិត្ត​ដ៏​ខ្លាំង​ក្លា​​ពី​អតិថិ​ជន​​ជប៉ុន​ផង​ដែរ ។
ដោយ​ឡែក​​សម្រាប់ Optimus Vu ដែល​នឹង​​បញ្ចេញ​​មក​លើ​ទីផ្សារ​​អន្តរ​ជាតិ​​បំពាក់​ដោយ​​ Tegra 3 របស់​​ក្រុមហ៊ុន nVidia ដែល​ប្រើ​​ប្រាស​់​បច្ចេក​វិទ្យា 4-PLUS-1TM មានអង្គ​​ប្រតិ​បត្តិ​​ការ​​ចំនួន​៤​​ធ្វើ​​ឱ្យ​​មាន​ល្បឿន​លឿន​​មិន​គួរ​​ឱ្យ​ជឿ និង​​មាន​អង្គ​ប្រតិ​បត្តិ​ការ​ទី​​៥ ប្រើ​សម្រាប់​​សន្សំ​​សំចៃ​ថ្ម ។ អង្គ​ប្រតិ​​បត្តិ​ការ​​ចំនួន​​៤​នេះ​​ប្រើ​សម្រាប់​​ប្រតិបត្តិ​ការ​ណា​ដែ​ល​​មាន​តម្រូវ​​ការ​ខ្ពស់​ដូច​ជា​ ហ្គេម HD ឬ​បើក​​​កម្ម​វិធី​​ច្រើន​ក្នុង​​ពេល​តែ​មួយ ។ ចំណែក​​ឯ​ការ​ហៅ​ទូរ​ស័ព្ទ​​ ផ្ញើសារ ឬ​អីុមែល ការ​ចាក់​ចម្រៀង និង​វីដេអូ ត្រូវ​​បាន​ប្រើ​ដោយ​​អង្គ​ប្រតិ​បត្តិ​ការ​ក្នុង​គោល​​បំណង​​ដើម្បី​សន្សំ​​សំចៃ​ការ​ប្រើ​ប្រាស់​ថ្ម ។

ដោយ​​ផ្សំ​​គ្នា​រវាង Resolution ខ្ពស់​​នៃ​ទំហំ​អេក្រង់​​​៥​អីុញ ជា​មួយ​នឹង​​ប្រភេទ​​អេក្រង​់ IPS ដែល​​មាន​ 4:3 ratio បាន​​ធ្វើ​​ឱ្យ Optimus Vu ក្លាយ​ជា​​ទូរ​ស័ព្ទ​ដ៏​ពិសេស​​មួយ​ដែល​អ្នក​នៅ​​តែ​អាច​​ដាក់​ក្នុង​ហោ​ប៉ៅ​​បាន​យ៉ាង​ងាយ​ស្រួល​​ ។ ម្យ៉ាង​​ទៀត Optimus Vu នឹង​​មក​ជា​​មួយ​ Quick MemoTM version ថ្មី និង​កម្ម​វិធី Notebook ដែល​កម្ម​វិធី​​ទាំង​ពីរ​នេះ​ធ្វើ​​ឱ្យ​អ្នក​កាន់​តែ​ងាយ​ស្រួល​ប្រើ​ប្រាស់​​នៅ​លើ​អេក្រង់​​ដ៏​ធំ​នេះ ។

Dr.Jon-seok Park ជា​អគ្គនាយក​ក្រុម​ហ៊ុន​​ទូរ​គមនា​គមន៍ LG Electronics បាន​​មាន​ប្រសាសន៍​​ថា ទោះ​បី​ជា​​​​អេ​ក្រង់​​ទំហំ​តែ​៥​អីុញ តែ​ភាព​ខុស​​ប្លែក​​នៃ​ទម្រង់​​អេ​ក្រង់បាន​​ធ្វើ​​ឱ្យ​Optimus Vu ក្លាយ​ជា​​ទូរ​ស័ព្ទ​​មួយ​ដែល​មាន​លក្ខណៈ​​ពិសេស​ និង​ប្លែក​​ពី​អ្វី​ដែល​​ធ្លាប់​​មាន​ពី​មុន​​មក ។យោង​ទៅ​​លើ​ប្រភព​​ព័ត៌​មាន​​ពី​ក្រុម​ហ៊ុន G Gear Co., Ltd ដែល​ទទួល​​សិទ្ធិ​​ផ្តាច់​​មុខ​​នាំ​ចូល​​ទូរ​ស័ព្ទ​​ LG បាន​​ឱ្យ​ដឹង​ថា Optimus Vu ក៏​នឹង​មាន​​លក់​នៅ​ប្រទេស​កម្ពុជា​យើង​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ៕​​