ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​​សម្ដេច​​តេ​ជោ​បន្ទាប់​ពី​​វាស់​វែង​​ដី​ធ្លី​​រួច នឹង​​ផ្ដល់​ជា​​កម្ម​សិទ្ធិ​​ស្ថា​ពរ​​ជូន​​ប្រជា​ពល​រដ្ឋ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​បាន​ប្រកាស​ផ្ញើសារ​ជូន​ប្រជា​ពល​​រដ្ឋ​ទាំងអស់​ទូទាំងប្រទេសថា ​ចាប់ពី​ថ្ងៃ​នេះ​ទៅ​បន្ទាប់​ពីការវាស់​វែងដី​ធ្លី​​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ ​គឺត្រូវ​ផ្តល់​​កម្មសិទ្ធិស្ថា​ពរ​ជូន​ប្រជា

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​បាន​ប្រកាស​ផ្ញើសារ​ជូន​ប្រជា​ពល​​រដ្ឋ​ទាំងអស់​ទូទាំងប្រទេសថា ​ចាប់ពី​ថ្ងៃ​នេះ​ទៅ​បន្ទាប់​ពីការវាស់​វែងដី​ធ្លី​​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ ​គឺត្រូវ​ផ្តល់​​កម្មសិទ្ធិស្ថា​ពរ​ជូន​ប្រជា​ពល​រដ្ឋ​​តែម្តង ។ ​ដូច្នេះ​ប្រជាពល​រដ្ឋ​នៅគ្រប់​ទី​កន្លែង​ទាំងអស់​ ​មិនចាំបាច់​មាន​ដំណាក់​កាល​អន្តរ​កាល​ទេ ​គឺ​លុបចោល​ដំណើរ​កាល​អន្តរ​កាល​ ។

សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ​បានប្រកាស​ផ្ញើ​សារជូន​ប្រជាពលរដ្ឋ​បែប​នេះ នាព្រឹក​ថ្ងៃទី​៤ កញ្ញា ​ឆ្នាំ​២០១២ នៅ​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ​​ក្នុងឱកាស​អញ្ជើញ​​ជាអធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​ជ័យ​លាភី​​កម្រិត​បិរញ្ញា​បត្រ​រង ​បរិញ្ញា​បត្រ​​ និង​បរិញ្ញា​​បត្រ​​ជាន់​ខ្ពស់​ចំនួន​៦.៤៣៥​នាក់​ (នារី​១.៤៩៨​នាក់ ​)នៃ​សាកល​វិទ្យាល័យ​ឯក​ទេស​នៃកម្ពុជា​ដែល​បាន​បញ្ចប់​ការសិក្សា​ក្នុងឆ្នាំ​សិក្សា​​​២០០៩​-២០១០​ ឆ្នាំសិក្សា​​២០១០-២០១១​និង​ឆ្នាំ​សិក្សា​២០១១-២០១២។

ពាក់ព័ន្ធ​នឹងការ​ផ្តល់​​ជូន​កម្ម​សិទ្ធ​ស្ថាពរ​​ជូន​ប្រជាពលរដ្ឋ​សម្តេច​តេជោ​នាយ​ករដ្ឋម​ន្ត្រី​​បាន​បញ្ជាក់​អំពី​​មូល​ហេតុ​ដែល​មាន​​តដូច​តទៅ ៖

ចំណុចទី១-​ក្នុងការ​អនុវត្ត​នីតិវិធី​វាស់​វែង​ដី​ធ្លី​កន្លងមក​​ក្រុម​ការ​ងារ​បច្ចេក​ទេសវាស់​វែង​បាន​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​នូវ​ស្មារតី​នៃ​អនុក្រឹត្យ​លេខ​៤៦​ស្តីពី​ការចុះ​បញ្ចី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​​។ ​គោល​ការណ៍​សំខាន់​នៃនីតិវិធី​​នេះ​គឺ​កិច្ច​ដំណើរ​ការនៃការ​អនុវត្ត​ត្រូវមាន​ការចូល​រួម​របស់​សហ​គមន៍​ ពិសេស​មាន​ការចូលរួម​ ការព្រម​ព្រៀង​គ្នា ​រវាង​អ្នក​ម្ចាស់​ដី​ដែល​មាន​​ព្រំដី​ជាប់គ្នា​ក្នុងពេល​បោះ​បង្គោល​ព្រំដី​ ។

ចំណុចទី​២-​គណៈ​កម្មការ​រដ្ឋបាល​ដែល​បាន​ចាត់តាំង​ដោយ​អភិបាល​ខេត្ត​មាន​ភារកិច្ច​​ទទួល​ខុស​ត្រូវ​គ្រប់គ្រងការងារ​វិនិច្ឆ័យ​និងលើក​កម្ពស់​សំណើរ​សុំ​ផ្តល់​​សិទ្ធិ​លើ​ដី​ជូន​អ្នកកាន់កាប់​មានសភាព​ជា​អភិបាល​ខេត្ត​ជា​ប្រធាន​ មន្ត្រី​គ្រប់គ្រង​ការងារ​តំបន់​វិនិច្ឆ័យ​ ជា​មន្ត្រី​​សូរិយោ​ដីជាសមាជិក ​មន្ត្រី​ទទួល​ខុស​ត្រូវការងាររដ្ឋ​បាល​សូរិយោ​ដីនៃ​មន្ទីរ​រៀប​ចំ​ផែន​ដី​​នគរូបនីយ​កម្ម​សំណង់​សូរិយោដី​ខេត្ត​​ជា​សមាជិក​អភិបាល​ស្រុក ​មេឃុំ​​ ចៅសង្កាត់​ ចាស់​ព្រឹទ្ធាចារ្យ​ក្នុងទីតាំង​ធ្វើ​ការ​វិនិច្ឆ័យ​ ។ ​ដូច្នេះ​យើង​បាន​បំពេញ​នូវ​នីតិវិធី​នេះ ​។ ​

ចំណុចទី​៣-​មុនពេល​ចុះ​ប្រតិបត្តិការ​នៅ​តំបន់​វិនិច្ឆ័យ​​ អភិបាល​ខេត្ត​ត្រូវជូន​ដំណឹងជា​​សាធារណ​ចំនួន​៧​ថ្ងៃ​មុន​អំពី​ពេលវេលា​និង​ទិ​កន្លែង​នៃការប្រ​ជុំ​​ផ្សព្វ​ផ្សាយ​ មុន​​ការ​​ទៅ​ជុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​ការ​វិនិច្ឆ័យ​ ។ ​​ដូច្នេះ​នីតិវីធី​នេះ​​ក៏​​យើង​បាន​បំពេញ ។

ចំណុច​ទី​៤-​ក្នុងការងារនេះ​ប្រជាពលរដ្ឋ​បានចូលរួម​ច្រើ​ន​ណាស់​ ខ្ញុំ​មាន​ការ​សប្បាយ​​​ដោយ​នៅ​គ្រប់​​ទី​កន្លែង​ទាំងអស់​​ដែល​យុវជន​ស្ម័គ្រ​ចិត្ត​​​​យើង​ចុះ​ទៅ​បំពេញការ​ងារ​គឺ​​មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​​។ ​​ចំណុច​នេះដំណាក់​កាល​ទី​១​គឺ​ប្រជាពលរដ្ឋ​គាត់​បាន​ចូ​លរួម​ក្នុង​ពេល​បំពេញ​សាលា​បត្រ​ក្បាល​ដី ។ ​គឺ​មក​ទាំង​គ្រួសារ​ប្តី-ប្រពន្ធ​ ។ ដំណាក់​កាលទី​២​ ប្រជាពល​រដ្ឋ​ចូលរួម​ក្នុង​ពេល​​ចុះ​ទៅ​បង្ហាញ​ក្បាល​ដី​របស់​ខ្លួន​ជាក់​ស្តែង​និងបោះ​បង្គោល​ព្រំ​ដី ។ ​ដំណាក់​ទី​៣-​ចំនួន​គ្រួសារ​ ម៉្លោះ​ហើយ​បើ​សិ​ន​មាន​អ្នកបន្លំ​ កន្ទេលធំ​ប្រឡំ​ដេក​គឺ​មិនបាន​ទេ ​។ ​ដំណាក់​ទី​​៤​ ​​ប្រជា​ពលរដ្ឋ​ចូលរួម​ក្នុងការ​​វាស់​វែង​ព្រំ​ដី​ ដូច្នេះ​​ដី​របស់គាត់​គឺគាត់​បានចូលរួម​ក្នុងការវាស់​វែង​ព្រំ​ដី​របស់គាត់​ដែរ ។ ​ដំណាក់​កាលទី​៥ ​ប្រជាពល​រដ្ឋ​​ចូល​រួម​ក្នុងការបំពេញ​​បែបបទ​ក្បាលដី​នៅ​ពេល​អ្វី​ៗ​ដែល​ជាតម្រូវការ​ដែល​ខាន​មិនបាន​គឺត្រូវ​បាន​ប្រជាពលរដ្ឋ​ចូលរួម​ ហើយ​នៅ​ពេល​ចុងក្រោយ​ដែលសំខាន់​ជាងគេ​ ​គឺ​ប្រជា​ពល​រដ្ឋ​គាត់បាន​ចូលរ​ួម​ត្រួត​ពិនិត្យ​ឯកសារ​វិនិច្ឆ័យ​​ដែល​​​មាន​ប្លង់​ដី​​និងបញ្ជី​ឈ្មោះ​​ម្ចាស់​ដី​នៅ​ក្នុង​​ពេល​បិទ​ផ្សាយ​ជាសាធារណ​ក្នុងរយៈ​ពេល​មយយ​ខែ​ដើម្បី​ទុក​ពេល​ឱ្យ​ដែល​មិនគ្រប់​គ្រាន់​ ឬ​ខុស​ឈ្មោះ ។

សម្តេច​តេចោ​នាយ​ករដ្ឋ​មន្ត្រី​បញ្ជាក់​ថា ​ឥឡូវ​ចំណុច​ទំាងនេះ ​កំពុង​​តែ​​បិទ​ផ្សាយ​បានចំនួន​១៧៨​ឃុំ​​ហើយ​ដែល​ធ្វើ​តំបន់​វិនិច្ឆ័យ​​សម្រាប់​ទំហំ​គម្គាតបង្គោល​​៥៣.៧៦២​បង្គោល ។ វាស់​វែង​តំបន់​ចំនួន​៥៣.៤០៥​ចំណុច​​​គូរ​ផែន​ទី​តំបន់​៥០១​ផ្ទាំង​គិតជហិកតា​​គឺបាន​​១៨៥.២៤៣​ហិក​តា ។ ​បំពេញ​សាលា​បត្រ​ក្បាល​ដី​២០៩.៣០១​ក្បាល​ដី ​កត់សម្គាល់​សម្រង់​បញ្ជី​ឈ្មោះ​គ្រួសារ​​១៤២.៨៨៣​​គ្រួសារ ។ ​ចំនួន​គ្រួសារ​ផ្ទៀង​ផ្ទាត់​រួច​១១២.៦៨៧​គ្រួសារ​ វាស់​ក្បាល​ដី​ចំនួន​១៣៤.៩៥៩​ក្បា​ល​ដី​ គូរ​ក្បាល​ដី​ចូល​ក្នុង​​ផែន​ទី​១០៧.៤១៥​ក្បាល​ដី ​។ ឥឡូវ​បិទ​ផ្សាយ​សម្រាប់​​ឱ្យ​​ប្រជាពលរដ្ឋ​បាន​ចំនួន​៧.៧២២​​ក្បាល​ដីរួច​ហើយ ។ ​​ដូច្នេះហើយ​ត្រូវ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​​មួយ​ខែ​ ហយ​នៅ​ស្រុក​អង្គ​ស្នួល  ​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​ថា សម្តេច​នឹងអញ្ជើញ​ទៅ​នៅ​ថ្ងៃទី​២១ កញ្ញា​ ​ឆ្នាំ​២០១២​ខាងមុខ​នេះ ​ជាលើក​ដំបូង​ដែល​ផ្តល់​កម្ម​សិទ្ធិ​ស្ថាពរ​​ឱ្យ​ប្រជាពលរដ្ឋ​ មិន​មែន​កម្មសិទ្ធិ​បឋម​ទេ ​គឺ​កម្ម​សិទ្ធិ​ស្ថាពរ​តែម្តង ។

​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​មានប្រសាសន៍​ថា ​កិច្ចការ​ដែល​យើង​​បាន​ធ្វើ​នេះ​បានជាង​១០%​តែប៉ុណ្ណោះ​នៃចំនួនគ្រួសារ​​ប្រមាណជា​៣៥ម៉ឺន​គ្រួសារ​និង១លាន​២សែន​​ហិកតា ​។ ​ដូច្នេះ​មូលហេតុ​ទី​៤ ​នេះដែល​តម្រូវ​​​​មិន​ចាំ​បាច់​ពី​អន្តរ​កាល​ទេ​បើសិន​ជា​ធ្វើការ​ដើរវាស់​ឡើងវិញ​​ ហើយ​ចាប់​ចេញ​កម្មសិទ្ធ​ិស្ថាពរ​គឺចំណាយ​យក​កម្លាំង​ចោ​ល​ទទេ ​ហើយ​ប្រជាពលរដ្ឋ​ត្រូវ​រង់​ចាំ​ទៀត ។

ចំណុចទី៥-ចំពោះការងារ​បច្ចេកទេស ការ​វាស់វែង​បាន​ប្រើឧបករណ៍ទំនើប​ប្រភេទ GPS made 60s ។នៅថ្ងៃក្រោយ​នៅក្នុង​ប័ណ្ណកម្ម​សិទ្ធិ​សម្តេវមាន​ប្រសាសន៍ថា​ត្រូវ​មានរដ្ឋាភិបាល​បញ្ជាក់​ឱ្យដឹង​ថា​ នៅពេលណា​ដែលមានការវាស់​វែង​លើកក្រោយ​គឺត្រូវ​ប្រើ​ឧបករណ៍ដដែល​បើ​មិនដូច្នេះទេ​គឺ នាំតែ​មានបញ្ហា​លំបាក ។

ប៉ុន្តែអ្វីដែលធំជាង​គេ​គឺដី​វាអត់​ណាទេ សម្តេច​តេជោ​អំពានាវដល់​ប្រជាពលរដ្ឋ​ទាំង​អស់​-​ដើម្បី​ធានា​ឱ្យ​បាននូវការជឿនលឿន​ហើយ​កុំឱ្យ​មានការ​លំបាក-ប្រជាពលរដ្ឋទាំងអស់​ត្រូវ​តែខំរកបង្គោល​សំរាប់​បោះ​ព្រំដីឱ្យបាន​ធំៗ បើសិន​ជាអាចធ្វើជា​ស៊ីម៉ង់ត៍ក៏ល្អ សំរាប់​បោះ​លើ​ព្រំដី…។

បើ​សិន​​ជាមានការ​វាស់​លំអៀង​​បន្តិច​បន្តួច​ក៏ដីនេះវាអត់ទៅណាទេ​គឺវា​ស្ថិតនៅ​ក្នុងព្រំដី​របស់​យើង​ដដែល ។ ទាក់​ទងបញ្ហា​នេះគឺជា​ការ​បង្កា ក្រែង​លោ​ទិន្នន័យពីផ្កាយ​រណបដែលមាន​ពេលខ្លះមេឃ​ស្រទុំខ្លាំង ទិន្នន័យ​ដែលឱ្យពី​ផ្កាយ​រណប​មក​នោះ​សំរាប់​ការ​វាស់​វែង​គឺការ​លំអៀង​បន្តិចបន្តួច ។ ដើម្បី​ធានា​នូវការ​លំអៀង​បន្តិច​បន្តួច​នេះ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​គូស បញ្ជាក់ថា​ ដំនើរ​បច្ចេកទេសដែល​ផ្តល់​ទិន្នន័យ តាមរយៈផ្កាយរណប​មកនោះ​ បង្កាភាព​ចាំបាច់​របស់​ប្រជាពលរដ្ឋ គឺបង្គោលព្រំដីត្រូវ​តែរឹងមាំ។

ដូច្នេះ​អាជ្ញាធរដែនដី យុវជនស្ម័គ្រចិត្តក៏ត្រូវ ចូលរួមជួួយពន្យល់​ដល់ប្រជាពលរដ្ឋ​ផង​ដែរ​ ។​នៅ​ពេល​ដែល​ប្រជាពលរដ្ឋដែល​ចូលរួម​បំពេញ​សាលាកបត្រក្បាលដី​ គឺត្រូវ​ជូនប្រជាពលរដ្ឋ​ត្រូវ​ជូនលិខិតណែនាំមួួយដែលបញ្ជាក់អំពី​ការ​ចាំ​បាច់​ត្រូវ​បោះ​បង្គោល​ព្រំដី​រឹង​មាំ​នៅ​គ្រប់ជ្រុង​ជាមុន​ ទើបក្រុម​បច្ចេកទេស​អាចវាស់​វែង​បំពេញ​ភារកិច្ចធ្វើ​ការ​វាស់​វែង​ក្បាល​ដីជូនបាន ។

សម្តេចតេជោ នាយក​រដ្ឋមន្រ្តី​បាន​ផ្តាំ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ថា ការវាស់វែងដីធ្លីគឺ​នៅ​តែវាស់​ជូន​ទាំង​អស់ ។ ចំណែករឿង​ដដែល​មិន​ព្រម​វាស់​ឱ្យ​មាន​តែ​មួយទេ​​គឺ​ទាស់គ្នា​ឯង ពេល​​ណា​ទាស់​គ្នាឯង​ ក្រុម​យុវជនស្ម័គ្រ​ចិត្ត​​និង គណកម្មាធិការ​អត់​ធ្វើ​ការ​វាស់​វែង​ឱ្យ​បាន​ទេ​ ទុកឱ្យ​បើ​តាម​ផ្លូវ​តុលាកា​ គឺ​ទុក​ឱ្យ​តុលាការគេ​ដោះ​។ បើ​ពាក់ព័ន្ធនឹង​ជម្លោះ​ប្រជាពលរដ្ឋ​ជាមួយ​ប្រជាពលរដ្ឋ​ គឺទុកឱ្យ​គាត់ដោះស្រាយ​គ្នា​ឯង ។ ប៉ុន្តែ​បើ​ប៉ះ​ជាមួយ​ដី​រដ្ឋ​គឺ​វាស់​វែង​ជូនហើយ​ ដោយ​សារ​គាត់កាន់កាប់​អត់​ត្រូវ​ច្បាប់​ហើយ​​ទើប​រាជ​រដ្ឋាភិបាល​ទៅសំរប​ច្បាប់​ឱ្យពួក​គាត់។ ពាក់ព័ន្ធ​នឹង​ដី​បរិស្ថាន​ដី​ក្រុម​ហ៊ុន​ដែល​មិន​ទាន់​ដាំ​ដុះគឺ​យើង​ត្រូវ​កាត់ជូន​ទៅ​ប្រ​ជា​ពលរដ្ឋ​គឺ​ពុំមាន​បញ្ហា​ទេ។

សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​គូសបញ្ជាក់ថា​ៈ​សូម​ប្រជាពលរដ្ឋ​កុំមាន​ការ​បារម្ភ​បញ្ហាពេល​វេលា​គឺ​ធ្វើ​ភូមិមួយចប់​ត្រូវ​ទៅ​ភូមិ​មួយ​ទៀត​។
បញ្ហា​អាទិភាព​របស់​យើង​គឺ​ផ្តល់ដីឱ្យប្រជា​ពល​រដ្ឋ បើទោះទីដី​នោះ​ជាគំរោង​ព្រៃឈើ ដី នោះជាផ្នែក​មួ​យ​នៃ​បរិស្ថាន​ ក៏ត្រូវ​កាត់​​ជូនប្រជា ពលរដ្ឋដែរ។​នេះ​គឺ​សារ​ជូនប្រជា​ពល​រដ្ឋ​ឱ្យ​បាន​ជ្រាប៕