ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងបឹង​​​ពោង​ពាយ​ រដ្ឋ​​​រំលោ.ភ​លើ​ដី​ឯក​ជន​​ជាង34ហិកតា​​ ​ក្រុម​ហ៊ុន​​ឡាយី​ម៉ិច​​ហូល​ឌីង​​គ្រុប​​ ​សុំ​សម្តេច​​តេ​ជោ​​ជួយ​

12 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ​៖ ​កម្មករ​ចំនួន៥នាក់ ដែលត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួនកាល​ពីរសៀល​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១២​ ដើម្បីយក​មក​សាក​​សួរ​ករណីយកគ្រឿង​ចក្រមក​​ឈូស​ពង្រាបដី​ នៅចំណុច ដែលអនុក្រឹត្យបានកំណត់​ថា​ជា​សម្បត្តិសាធារណៈ​របស់រដ្ឋនោះ​ ​បាន​​ត្រូវ​តុលាការ​​សម្រេច​​ដោះលែង​​ឱ្យមាន​​សេរីភាព​​វិញ​​កាល​ពីព្រឹក​ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១២ ។ ចំណែក​លោកស្រី​ឈិន​ សុគន្ធា​

រាជ​ធានី​​ភ្នំពេញ​ ​៖ ​កម្មករ​ចំនួន៥នាក់ ដែលត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួនកាល​ពីរសៀល​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១២​ ដើម្បីយក​មក​សាក​​សួរ​ករណីយកគ្រឿង​ចក្រមក​​ឈូស​ពង្រាបដី​ នៅចំណុច ដែលអនុក្រឹត្យបានកំណត់​ថា​ជា​សម្បត្តិសាធារណៈ​របស់រដ្ឋនោះ​ ​បាន​​ត្រូវ​តុលាការ​​សម្រេច​​ដោះលែង​​ឱ្យមាន​​សេរីភាព​​វិញ​​កាល​ពីព្រឹក​ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១២ ។ ចំណែក​លោកស្រី​ឈិន​ សុគន្ធា​រី​ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ឡាយីម៉ិច​​ហូល​ឌីងគ្រុប ​ជាអ្នក​ជួលកម្មករ​ទាំងនោះ​ពុំទាន់ដឹង​ថាតុលា​ការ​សម្រេច​យ៉ាងណា​នៅ​ឡើយ​​ទេ ។

ក្នុង​បណ្តឹង​តវ៉ា​ទៅរដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ និង​ជាប្រធាន​គណៈ​កម្មការ​កំណត់​ទីតាំង​បឹង​បួរ​ ចុះថ្ងៃទី២៤​ ខែសីហា ឆ្នាំ២០១២​ លោកស្រីឈិន​​ សុគន្ធា​​រី​ បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ឡាយីម៉ិច​ហូល​ឌីងគ្រុប​ បាន​ប្រមូល​​ទិញ​ដីទំហំ​៣៤២.២៣៦,៨៩ម²​​ពីប្រជា​ពល​រដ្ឋ​ដែល​បានកាន់កាប់​ គ្រប់គ្រង​ ប្រើប្រាស់​ និង​អាស្រ័យ​ផល​តាំងពីឆ្នាំ១៩៧៩​ មក​ ​​ម៉្លេះ​​​ហើយ​ដីនេះ​ភាគខ្លះ​ជាដីលំ​នៅឋាន​​ ដីស្រែប្រាំង​ និង​ដី​ចម្ការ​ឈូក​ ហើយ​ប្រជា​ពលរដ្ឋ​ទាំងនោះ​បាន​ផ្ទេរ​សិទិ្ឋ​មកឱ្យ​ក្រុមហ៊ុន​កាន់​កាប់​គ្រប់គ្រង​បន្ត​តាំង​ពីឆ្នាំ​១៩៩៩​ រហូតមកដល់បច្ចុប្បន្ន​ ។ នៅចន្លោះ​ពេលនោះក្រុម​ហ៊ុនបានចាក់ដី​ និង​បានបង់ពន្ធ​លើអចលន​ទ្រព្យជូន​រដ្ឋរួច​ជាស្រេច​នៅ​ឆ្នាំ​២០១១​ ​ហើយក្នុង​នោះក្រុមហ៊ុន​ក៏មាន​គម្រោង​ប​្លង់​អភិវឌ្ឍន៍រ​ួចស្រេចផង​ដែរ​ ។

នៅ​ថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០០៥​ ក្រុម​ហ៊ុន​បាន​​ធ្វើសំណើរ​ស​ុំធ្វើប័ណ្ណ​កាន់កាប់ដីធ្លីទៅ​មន្ទីរ​រៀបច​ំដែនដី​​ នគរូបនីយកម្ម​ សំណង់​ និង សុរិយោដី​ រាជធានីភ្នំពេញម្តង​រួចមក​ហើយ​ ​និង​ក្រុមហ៊ុន​បានដាក់ពាក្យ​ស្នើសុំជា​បន្តបន្ទាប់​រហូត​មកដល់​សព្វថ្ងៃនេះ​ ។​ ចំពោះ​ការ​ស្នើសុំនេះ ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញលិខិតឆ្លើយ​តប​លេខ​១៣៨​​ឆត.សម​ ចុះថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ​២០០៥​ ឱ្យក្រុមហ៊ុន​រង់ចាំ​ការ​ធ្វើប្រ​ឡាយ​មេ​ខាង​ជើង និងស្ថានីយបូមទឹកកប់​ស្រូវហើយសិន ​តែ​ឥឡូវនះ​បានសាង​សង់រួចរាល់​ជាស្ថាពរ​អស់​ហើយ​ ។

យោងតាមលិខិត​លេខ​៦២៨​ ស.ជ.ណ ចុះថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០០៥​ ដែល​កំណត់​ផ្ទៃ​​បឹងទំហំ១៥៧ហិកតា​ ​​ឥឡូវ​​នេះ​រក្សា​ទុក​​តែ​២០​​ហិក​តា​​ ហើយ២០ហិកតានេះទៀតសោត រក្សា​ទុកតែត​ំបន់ជ្រៅ និង​លិច​ទឹក​ជា​ប្រចាំ​តែប៉ុណ្ណោះ ឃើញ​ថាខុសពី​ដីក្រុម​ហ៊ុនដែល​ជាដី​គោក​ជាប់ផ្លូវកៅស៊ូ​ លេខ១៩២៨​ ស្ថិតក្នុង​ភូមិ​បាយ៉ាប​​ សង្កាត់ភ្នំពេញថ្មី​​ ខណ្ឌសែន​សុខ​ ។លិខិត​លេខ៦៩៩​ ធ.ទ.ឧ​ ចុះថ្ងៃទី៣​ ខែ​មេសា​ ឆ្នាំ២០១២​ របស់ក្រសួងធន​ធាន​ទឹក​ និង ឧតុន​ិយម​​ ត្រង់ចំណុច​ III-ក-​ ការ​រក្សា​ទុក​ផ្ទៃ​បឹង​​​ដោយ​មានចំណារ​ឯកភាព​ពីសម្តេច​នាយក​រដ្ឋ​មន្ត្រីច​ុះថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០១២​ បាន​កំណត់​យ៉ាង​ច្បាស់​ថា​ ជាសរុបមកតំបន់បឹង ពោង​ពោយ​នៅសល់ផ្ទៃ​អាងស្តុក​ទឹកសរុប​ចំនួន​៥៣,៥១​ហិកតា​ ដែល​ក្នុងនោះមាន ៖
១- ផ្ទៃបឹង​ពោងពាយ​ខាងត្បូង​ទំហំ​៧,៥១ហិកតា​ 
២-​ប្រឡាយ​មេនាំទឹក​ដែលមាន​ស្រាប់មាន​ទំហំ២៦​ហិកតា​ 
និង​ ទី-​៣ បឹង​ពោងពាយ​ខាង​ជើង​ដែល​ត្រូវ​រក្សា​ទុក​២០​ហិកតា​ ​(​ជា​ចំណុច​ដូច​ ​សម្តេច​នាយក​រដ្ឋ​មន្ត្រីបាន​​លើក​ឡើង​កន្លង​​មក​ថា​ជាតំបន់ជ្រៅន​ិង​​លិចទឹក​ជា​​ប្រចាំ​)​ ។
ដូច្នេះ​យោង​តាមលិខិត​នេះ និង​ការ​កំណត់​ព្រំបឹង​ ព្រម​ទាំងធ្វើប្រឡាយ​បានបញ្ចប់​ជាផ្លូវ​ការ​ហើយ​នោះបញ្ជាក់​ឱ្យឃើញ​ថា​​ ​ដី​ក្រុម​ហ៊ុន​ពុំ​មាន​​ពាក់​ព័ន្ធ​នឹង​ដីបឹងទេ​ ​ហើយ​ក្រុមហ៊ុន​បាន​សំណូម​ពរឱ្យអាជ្ញាធរ​កាត់ដី​ដែល​មានទំហំ​ជាង​៣៤ហ​ិកតា​​ ដែលមាន​ទីតាំង​នៅ​ភូមិ​បា​យ៉ាប ​​សង្កាត់ភ​្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ ​ជា​កម្ម​សិទិ្ធ​របស់​ក្រុម​​ហ៊ុន​ឡាយីម៉ិច​ហូល​ឌីងគ្រុប​ ចេញ​ពី​អនុក្រឹត្យលេខ១០១​ អនក្រ.បក​ ចុះថ្ងៃទី១០ ​ខែកក្កដា ឆ្នាំ២០១២​ស្តីពីការ​កំណត់​ផ្ទៃបឹង​ពោង​ពាយ​ខាង​ជើង​ និង​ពោងពាយ​ខាងត្បូង ​ស្ថិត​ក្នុង​សង្កាត់ភ​្នំពេញថ្មី​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ និង​សង្កាត់ទួល​សង្កែ​ ខណ្ឌប្ញ​ស្សីកែវ​ រាជ​ធានី​ភ្នំ​ពេញ​ ជា​សម្បត្តិ​សាធារ​ណៈ​របស់រដ្ឋ​​ ដើម្បី​ក្រុម​ហ៊ុន​មាន​លទ្ធភាព​ក្នុងការ​អភិវឌ្ឍន៍យ៉ាង​ឆាប់នា​ពេល​ខាង​​មុខនេះ ។​

នៅថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ​២០១២​ ក្រុម​ហ៊ុន​បាន​ដាក់​លិខិត​ស្នើជូនទៅ​ ​សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​​ នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា ដើម្បីសុំ​អភិវឌ្ឍន៍​និងសុំកា​រ​ចេញ​ប័ណ្ណ​សម្គាល់កម្មសិទ្ធិ​រឹង​ចំពោះដី​របស់ខ្លួន​​​ឱ្យ​បានស្មើម​ុខ​ នឹងម្ចាស់ដី​ ឬក្រុមហ៊ុន​ដទៃទាំង​នោះ ហើយ​សម្តេច​បាន​ធ្វើចំណារណែ​នាំឱ្យ​លោក​រដ្ឋមន្ត្រីក្រសួងធន​ធាន​ទឹកនិង​ឧតុនិយមពិភាក្សា​ជាម​ួយលោក​អភិបាល​​នៃ​​​គណៈ​អភិបាល​រាជ​ធានីភ​្នំពេញ​ ដើម្បីផ្តល់មតិ​ ។

នៅចន្លោះ​ពេលដែល​ការរង់​ចាំផ្តល់​មតិជូន​សម្តេច​តេ​ជោ​ ហ៊ុន​​ សែននោះ​ ស្រាប់​តែនៅ​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១២​ មាន​មន្ត្រី​ជំនាញ​ចុះ​​វាស់វែង​​កំណត់​ផ្ទៃដីបឹង​ពោងពាយ​ខាងជើង ​ដោយ​វាស់ចូល​ដីរបស់​ក្រុមហ៊ុនធ្វើឱ្យ​បាត់ផ្ទៃដី​ប្រមាណ​៣៣ហិកតា​ និងនៅ​ថ្ងៃបន្ទាប់​ទី៣០ ​ខែសីហា​​ ឆ្នាំ២០១២​ មាន​បញ្ជាឱ្យ​រឹបអូស​គ្រឿង​ចក្រចំនួន២គ្រឿង​ និង​ចាប់ខ្លួន​មនុស្ស​ចំនួន​​៥នាក់​ ​ដែល​ធាតុពិត​ក្រុមហ៊ុន​បាន​ជួល​ឱ្យឈូស​ពង្រាបដីនោះ​ ​ក្រោយ​ពីមាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវពីអាជ្ញា​ធរ​មូល​ដ្ឋាន​ ។ ​

ជុំវិញ​បញ្ហា​ខាងលើនេះ​ក្រុមហ៊ុន​យល់​ឃើញ​ថា ករណីនេះ​មិនគួរ​កើតឡើង​នៅមុន​ពេលដែល​លោក​រដ្ឋមន្ត្រីក្រសួង​ធន​ធាន​ទឹក និងឧតុនិយម និង ​លោក​អភិបាល​នៃគណៈ​អភិបាល​រាជ​ធានីភ្នំ​ពេញ​បាន​ផ្តល់មតិ​ជូន​សម្តេច ​តាម​ចំណារ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​នោះ​ឡើយ ​ពោល​គឺត្រូវ​រង់ចាំ​សេចក្តី​សម្រេច​ដ៏ខ្ពង់ខ្ពស់ពីស​ំណាក់​សម្តេចតេជោ​ ហ៊ុន ​សែន​ ជាមុនសិន​ សឹមអនុវត្ត​ជា​ក្រោយ ។​
ក្រុម​ហ៊ុន​រង់ចាំទទួល​និងអនុវត្ត​ជានិច្ច​តាម​សេចក្តី​សម្រេច​ដ៏ខ្ពង់ខ្ពស់របស់​ ​សម្តេច​តេជោ​ហ៊ុន​​ សែន ​លើលិខិត​ស្នើសុំអភិវឌ្ឍន៍​ និងសុំប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់ដី​ ដែលបានស្នើ​ឡើង ​ហើយ​តំណាងក្រុម​ហ៊ុនក៏ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​បំភ្លឺ​ជូន​តុលាការ ​កាល​បើមាន​ដីកា​កោះ​តាម​នីតិ​វិធី​ធម្មតា​ ។​ ​ប៉ុន្តែ​នៅពេលចំពោះម​ុខនេះ​តំណាងក្រ​ុមហ៊ុន​សូមជម្រាប​ជូនសម្តេច​តេជោ ​ហ៊ុន​ សែន​ ជាទីគោ​រព​ថា​ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​បានបង្ខំ​ចិត្តលាក់ខ្លួន​ជា​​​បណ្តោះ​អាសន្ន​ ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដោយ​ការ​ចេញ​ដីកាចាប់​ខ្លួនជាយ​ថា​ហេតុ ៕